វិស័យសុខាភិបាល

អ្នកជំនាញជំរុញឱ្យពង្រីកសេវាព្យាបាល និងពង្រឹងការបង្ការជំងឺ ដើម្បីរំដោះការកកស្ទះនៅតាមមន្ទីរពេទ្យ


ក្រុមអ្នកជំនាញស្នើឱ្យពង្រឹងសមត្ថភាពព្យាបាលនៅតាមមូលដ្ឋាន ពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងបង្កើនវិធានការបង្ការជំងឺឱ្យកាន់តែសកម្ម ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាថែទាំសុខភាពទាន់ពេលវេលា និងមានសមធម៌។ ការអំពាវនាវនេះធ្វើឡើងក្រោយចំនួនអ្នកជំងឺទៅទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យហក់ឡើងយ៉ាងខ្លាំង ជាពិសេសនៅក្នុងរដូវវស្សា ដែលជាពេលវេលាងាយរងគ្រោះដោយសារជំងឺឆ្លងផ្សេងៗ។
វិស័យសុខាភិបាល
ដោយ

ការពង្រឹងប្រព័ន្ធសុខាភិបាលមូលដ្ឋាននេះមិនត្រឹមតែជួយកាត់បន្ថយការកកស្ទះនៅតាមមន្ទីរពេទ្យធំៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារ និងទប់ស្កាត់ផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទៀតផង។

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងថា បញ្ហាសុខភាពសាធារណៈកំពុងក្លាយជាប្រធានបទដ៏ក្តៅមួយ ខណៈក្នុងរដូវវស្សានេះជំងឺឆ្លងជាច្រើនបានវាយប្រហារលើសុខភាពប្រជាពលរដ្ឋ និងបង្កើនបន្ទុកចំណាយយ៉ាងធ្ងន់ធ្ងរលើគ្រួសារនីមួយៗ។ សម្រាប់អ្នកជំនាញរូបនេះ បញ្ហានេះមិនត្រឹមតែគំរាមកំហែងដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងបានជះឥទ្ធិពលអវិជ្ជមានដល់ផលិតភាពការងារ និងធនធានមនុស្សនៅក្នុងសង្គមផងដែរ។ អ្នកឧកញ៉ាវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពព្យាបាលនៅតាមមណ្ឌលសុខភាពមូលដ្ឋាន និងការធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាលដោយស្មើភាព វាជាវិធានការដ៏សំខាន់ក្នុងការកាត់បន្ថយការកកស្ទះនៅតាមមន្ទីរពេទ្យថ្នាក់ជាតិធំៗ។ យ៉ាងណាមិញអ្នកជំនាញរូបនេះ លើកទឹកចិត្តឱ្យពលរដ្ឋចាក់វ៉ាក់សាំងបង្ការ និងការបង្កើនការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីទប់ស្កាត់ហានិភ័យនៃជំងឺឆ្លង និងជំងឺមិនឆ្លងផ្សេងៗ។

ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានព្រឹត្តិការណ៍សង្គមសង្កេតឃើញថា ចំនួនប្រជាពលរដ្ឋទៅទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ។ លោកបានលើកឡើងថា កត្តារួមផ្សំដែលនាំឱ្យមានការកើនឡើងនេះអាចបណ្តាលមកពីកង្វះអាហារូបត្ថម្ភ កង្វះអនាម័យរស់នៅ និងកត្តាបរិស្ថានជុំវិញ។ ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិត បានកត់សម្គាល់ថា ការដែលប្រជាពលរដ្ឋស្វែងរកការព្យាបាលក្នុងស្រុកកាន់តែច្រើន បានឆ្លុះបញ្ចាំងពីជំនឿទុកចិត្តលើប្រព័ន្ធសុខាភិបាលជាតិ និងជួយកាត់បន្ថយការហូរចេញថវិកាទៅក្រៅប្រទេស។ ប៉ុន្តែលោកបានព្រមានថា កំណើនតម្រូវការសេវាព្យាបាលភ្លាមៗបែបនេះ កំពុងបង្កើតសម្ពាធហិរញ្ញវត្ថុលើជីវភាពគ្រួសារ និងប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ច។ លោកបានបន្ថែមថា ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា ភាគីពាក់ព័ន្ធគួរពង្រីកហេដ្ឋារចនាសម្ព័ន្ធ បង្កើនចំនួនគ្រែសម្រាកព្យាបាល និងបំពាក់គ្រឿងបរិក្ខារពេទ្យឱ្យបានគ្រប់គ្រាន់ ដើម្បីរំដោះការកកស្ទះនៅតាមមន្ទីរពេទ្យ។

មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកកាលពីពេលថ្មីៗថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាត្រូវបង្ខំចិត្តបន្ថែមម៉ោងធ្វើការទ្វេដង ដើម្បីទប់ទល់នឹងកំណើនកុមារមកទទួលការព្យាបាល ដែលមានការកើនឡើយខ្លាំងនៅមួយរយៈចុងក្រោយនេះ។ ជាក់ស្តែងត្រឹមតែមួយខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យ និងព្យាបាលកុមាររហូតដល់ជាង១៤ម៉ឺន៧ពាន់នាក់ ក្នុងនោះមានទារក និងកុមារចំនួនជិត១ម៉ឺននាក់បានធ្លាក់ខ្លួនឈឺ និងទទួលការព្យាបាលជំងឺគ្រុនឈាម៕




អត្ថបទបន្ទាប់


យោធាថៃ ព្យាយាមបកស្រាយការពារទង្វើឈ្លានពានថា ខ្លួនបានមិនដាក់ទូកុងតឺន័រ និងរាយបន្លាលួសធ្វើជារបងព្រំដែននោះទេ

ឆ្លើយតបនឹងការទាមទារ និងបកស្រាយពីកម្ពុជា កងទ័ពជើងគោកថៃ បានចេញមុខបដិសេធ និងព្យាយាមបកស្រាយលាងខ្លួនជុំវិញការប្រើប្រាស់កម្លាំងយោធា រាយលួសប…

ពលរដ្ឋអាម៉េរិក ខាតបង់ជិត១៨ពាន់លានដុល្លារ ដោយសារការឆបោកតាមអនឡាញ ខណៈវិធានការទប់ស្កាត់នៅតែមានចន្លោះប្រហោង

ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam បានធ្វើឱ្យពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ជិត ១៨ពាន់លានដុល្លារកាលពីឆ្នាំមុន។ ប៉ុន្តែការទប់ស្កាត់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ