តម្លៃប្រេងឆៅ

តម្លៃប្រេងឆៅហក់ឡើងខ្លាំង ក្រោយក្រុមហ៊ូធី និងអារ៉ាប៊ីសាអូឌីតវាយប្រហារសងសឹកគ្នា ខណៈអ្នកជំនាញព្រមានពីការហក់ឡើងបន្ថែមទៀត


ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា បានផ្ទុះឡើងជាថ្មីទៀតហើយ ដោយសារការសងសឹកគ្នាទៅវិញទៅមករវាងក្រុមប្រដាប់អាវុធហ៊ូធី នៅយេម៉ែន និងកងកម្លាំងសម្ពន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ ការវាយប្រហារសងសឹកចុងក្រោយរបស់ក្រុមហ៊ូធី ទៅលើទីស្នាក់ការក្រុមហ៊ុនប្រេងយក្ស Aramco បានធ្វើឱ្យទីផ្សារថាមពលសកលមានការប្រែប្រួលភ្លាមៗ។ បើយោងតាមការចុះផ្សាយរបស់ព័ត៌មាន Reuters តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងយ៉ាងគំហុកដល់ជាង១០៦ដុល្លារក្នុងមួយបារ៉ែល។
តម្លៃប្រេងឆៅ
ដោយ

តើការវាយប្រហារនេះមានទំហំប៉ុនណា ហើយហេតុអ្វីបានជាលោក ត្រាំ ចោទប្រកាន់ថា នេះជាល្បិចនយោបាយរុញថ្លៃប្រេងដើម្បីដាក់សម្ពាធលើការបោះឆ្នោតអាម៉េរិក?តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានស្ទុះឡើងយ៉ាងគំហុក បន្ទាប់ពីអគាររដ្ឋបាលមួយរបស់ក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco នៅក្នុងទីក្រុងដារ៉ាន ប្រទេសអារ៉ាប៊ីសាអូឌីតរងការវាយប្រហារដោយក្រុមប្រដាប់អាវុធហ៊ូធី។ នៅព្រឹកថ្ងៃទី១៤ ខែតុលា តម្លៃប្រេងឆៅប្រភេទ Brent នៅទីផ្សារអន្តរជាតិបានហក់ឡើង៨៩សេន ឈានដល់ជាង១០៦ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅអាម៉េរិក បានកើនឡើង៨០សេនឈានដល់ជិត៩៥ដុល្លារក្នុងមួយបារ៉ែល។
អ្នកវិភាគសេដ្ឋកិច្ចបានព្រមានថា តម្លៃប្រេងអាចនឹងស្ទុះឡើងខ្ពស់ជាងនេះបន្ថែមទៀត ប្រសិនបើគ្មានការហូរចូលរបស់ប្រេងរុស្ស៊ីមកជួយបន្ធូរបន្ថយសម្ពាធទីផ្សារនោះទេ ទោះបីជាក្រសួងថាមពលអារ៉ាប៊ីសាអូឌីត បានអះអាងថា ការវាយប្រហាររបស់ក្រុមហ៊ូធី គ្រាន់តែបង្កឱ្យមានអគ្គិភ័យកម្រិតស្រាលនៅអគាររដ្ឋបាល Aramco ក៏ដោយ។
បច្ចុប្បន្នអារ៉ាប៊ីសាអូឌីតបានក្លាយជាគោលដៅវាយប្រហារពីសំណាក់ក្រុមប្រដាប់អាវុធហ៊ូធី ដែលមានខ្នងបង្អែកពីប្រទេសអ៊ីរ៉ង់។ ក្រុមនេះបានបើកការប្រហារដោយប្រើប្រាស់មីស៊ីល និងដ្រូនអត្តឃាតជាបន្តបន្ទាប់ ដើម្បីសងសឹកចំពោះការដែលអារ៉ាប៊ីសាអូឌីត ដឹកនាំកងកម្លាំងចម្រុះវាយប្រហារលើជំរុំប្រមូលផ្តុំរបស់ខ្លួននៅតំបន់អណ្តូងប្រេង Sanaa ក្នុងប្រទេសយេម៉ែន។ អាកាសយានដ្ឋានអន្តរជាតិទីក្រុងរីយ៉ាត បានរងការវាយប្រហាររហូតដល់ទៅ៤ដង ដោយក្នុងនោះការវាយប្រហារកាលពីថ្ងៃសៅរ៍ កន្លងទៅ បានបណ្តាលឱ្យមនុស្ស១៣នាក់បាត់បង់ជីវិត។
ពាក់ព័ន្ធភាពតានតឹងនេះដែរ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបានចេញមុខប្រតិកម្មខ្លាំងៗថា សកម្មភាពរបស់ក្រុមហ៊ូធី គឺជាការអុកឡុកបង្កហិង្សាដោយចេតនា ដើម្បីរុញថ្លៃប្រេងឱ្យឡើងថ្លៃ សំដៅដាក់សម្ពាធលើការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក។ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា ក្រុមហ៊ូធីធ្លាប់តែស្ងប់ស្ងាត់អស់ជាយូរមកហើយ ប៉ុន្តែពេលនេះពួកគេបានលេចមុខឡើងវិញជាមួយនឹងសកម្មភាពយ៉ាងសាហាវឃោរឃៅ ដោយវាយប្រហារលើអារ៉ាប៊ីសាអូឌីត ដើម្បីរុញថ្លៃប្រេងឱ្យកើនឡើងតាមចេតនាទុច្ចរិត។ លោកចោទប្រកាន់ថា ការវាយប្រហារនេះទំនងជារៀបចំឡើងក្រោមការបង្គាប់បញ្ជាពីសំណាក់ប្រទេសអ៊ីរ៉ង់ ដើម្បីបង្កផលប៉ះពាល់ដល់ការបោះឆ្នោតនៅអាម៉េរិក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដាក់ពាក្យស្នើសុំការលើកលែងទោស ក្រោមច្បាប់ផ្សះផ្សាជាតិឆ្នាំ២០២៥

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) បានដាក់ពាក្យស្នើសុំការលើកលែងទោស ក្រោមច្បាប់ស្តីពីការលើកកម្ពស់សន្តិ…

Metfone នាំយកប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាឌីជីថលរបស់ខ្លួនមកបង្ហាញក្នុងពិព័រណ៍ VIDEX Cambodia 2026 ដើម្បីពង្រីកឱកាសនៃការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្នុងពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម–កម្ពុជា ឆ្នាំ២០២៦ (VIDEX CAMBODIA 2026) ក្រុមហ៊ុន Metfone រួមជាមួយបណ្តាក្រុមហ៊ុនផ្សេង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ