ទឹកគោស្រស់

កម្ពុជា រំពឹងការផលិតទឹកគោស្រស់ក្នុងស្រុកឈានដល់ ៣០% នៅឆ្នាំ២០២៧ ខណៈបច្ចុប្បន្ននាំចូលពីក្រៅស្រុកជិត ៨០%


តម្រូវការប្រើប្រាស់ទឹកដោះគោស្រស់នៅកម្ពុជា កំពុងស្ទុះឡើងយ៉ាងគំហុក ដោយសារពលរដ្ឋកាន់តែយកចិត្តទុកដាក់លើសុខភាព និងអាហាររូបត្ថម្ភ គួបផ្សំការរីកដុះដាលដូចផ្សិតនៃអាជីវកម្មហាងកាហ្វេ និងភេសជ្ជៈ។ ប៉ុន្តែការផ្គត់ផ្គង់ពីកសិដ្ឋានក្នុងស្រុក បែរជាកំពុងជួបវិបត្តិខ្វះខាតយ៉ាងខ្លាំង ដោយអាចបំពេញបានត្រឹមតែជាង ២០% ប៉ុណ្ណោះ នៃតម្រូវការទីផ្សារសរុប។ អ្នកជំនាញព្យាករណ៍ថា កម្ពុជា រំពឹងថា នឹងអាចមានសមត្ថភាពផលិតឡើងដល់ ៣០% នៅត្រឹមឆ្នាំ២០២៧ ខាងមុខ តាមរយៈការវិនិយោគបន្ថែមលើខ្សែច្រវាក់ផលិតកម្ម។
ទឹកគោស្រស់
ដោយ

លោក សៅ ណារ៉ុង នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Khmer Fresh Milk ឬកសិដ្ឋានគិរីសួគ៌ បានគូសបញ្ជាក់ថា ស្មារតីគាំទ្រផលិតផលទឹកដោះគោស្រស់ក្នុងស្រុកបានហក់ឡើងយ៉ាងខ្លាំង ជាពិសេសចាប់តាំងពីមានបញ្ហាព្រំដែនកម្ពុជា-ថៃ មក។ ទោះជាយ៉ាងណា សមត្ថភាពផលិតសរុបរបស់កសិដ្ឋានទាំងអស់ក្នុងប្រទេសអាចផ្គត់ផ្គង់ទីផ្សារបានត្រឹមតែជាង ២០% ប៉ុណ្ណោះ។ ជាក់ស្តែងកសិដ្ឋានគិរីសួគ៌ ដែលជាតួអង្គផលិតធំមួយអាចផលិតបានចន្លោះពី ១៨,០០០ទៅ១៩,០០០លីត្រក្នុងមួយថ្ងៃប៉ុណ្ណោះ ខណៈតម្រូវការទូទាំងប្រទេសមានរហូតដល់ទៅ១០០,០០០លីត្រក្នុងមួយថ្ងៃ។ ដើម្បីឆ្លើយតបនឹងការគាំទ្រ និងដណ្តើមទីផ្សារមកវិញ កសិដ្ឋានគិរីសួគ៌ បានបោះទុនសាងសង់ក្រោលគោបន្ថែមចំនួន២ និងនាំចូលគោពូជ២២០ក្បាលទៀត ដើម្បីជួយបន្ថែមបរិមាណផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យឡើងដល់ ៣០% នៅឆ្នាំ២០២៧។

ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានទទួលស្គាល់ថា ការផលិតទឹកដោះគោស្រស់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក គឺស្ថិតក្នុងកម្រិតទាបនៅឡើយនាពេលនេះ ដែលជាហេតុធ្វើឱ្យកម្ពុជា ត្រូវនាំចូលទឹកគោស្រស់ពីក្រៅប្រទេសក្នុងបរិមាណយ៉ាងច្រើន។ ដូច្នេះប្រធានសម្ព័ន្ធសមាគមសហគ្រាស SME រូបនេះស្នើឱ្យវិនិយោគិនគួរងាកមកវិនិយោគលើវិស័យទឹកដោះគោស្រស់នៅកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការ ដែលកំពុងមានការកើនឡើងខ្លាំង។

គួរជម្រាបថា កាលពីពេលថ្មីៗក្រុមហ៊ុនសូណាវិទ្យរបស់កម្ពុជា បានសហការវិនិយោគជាមួយក្រុមហ៊ុនផលិតទឹកដោះគោខ្នាតយក្សរបស់ម៉ាឡេស៊ី Farm Fresh Malaysia និងក្រុមហ៊ុន Alpha Group ដើម្បីវិនិយោគលើកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រតម្លៃ៦៨លានដុល្លារនៅលើផ្ទៃដីចំនួន១ពាន់ហិកតានៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមឈ្មោះ Farm Fresh Pursat  ដើម្បីផលិតទឹកដោះគោសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងឈានទៅដល់ការនាំចេញទៅក្រៅប្រទេសនាពេលអនាគត៕




អត្ថបទបន្ទាប់


ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ធំ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីក…

សភាពាណិជ្ជកម្មនឹងយកបញ្ហាទារភាស៊ីពីឡានដឹកទំនិញមិនបានចូលចំណតទៅដោះស្រាយជាមួយរាជរដ្ឋាភិបាល

សកម្មភាពដេញកាក់រថយន្តឈ្នួល និងរថយន្តដឹកទំនិញ ដើម្បីទារប្រាក់ភាស៊ីទាំងដែល មិនបានចូលចំណត ឬចូលបេនកំពុងក្លាយជាបន្លារាំងស្ទះយ៉ាងធ្ងន់ធ្ងរដល់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ