បងធំអឺរ៉ុបអាល្លឺម៉ង់

បងធំអឺរ៉ុបអាល្លឺម៉ង់ បើកយុទ្ធនាការបោសសម្អាតលុយខ្មៅ ដោយអ្នកគេចពន្ធអាចជាប់ពន្ធនាគារ១៥ឆ្នាំ


ប្រទេសអាល្លឺម៉ង់ ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប កំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំ​បោសសម្អាត​លុយខ្មៅ និងបទល្មើសហិរញ្ញវត្ថុ ដើម្បីទប់ស្កាត់ការបាត់បង់ចំណូលជាតិរាប់រយពាន់លានដុល្លារ​អាម៉េរិកក្នុងមួយឆ្នាំៗ។ រដ្ឋាភិបាលអាល្លឺម៉ង់ គ្រោងបង្កើនការស៊ើបអង្កេតដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បីតាមដានរំហូរសាច់ប្រាក់ បង្កើនទោសជាប់ពន្ធនាគារពី១០ឆ្នាំ ដល់១៥​ឆ្នាំ និងផ្តល់អំណាចឱ្យអាជ្ញាធររឹបអូសទ្រព្យសម្បត្តិសង្ស័យ ដែលពាក់ព័ន្ធបទល្មើស។
បងធំអឺរ៉ុបអាល្លឺម៉ង់
ដោយ

ការចាត់វិធានការដ៏ក្តៅគគុកនេះធ្វើឡើងក្រោយអាល្លឺម៉ង់កំពុងប្រឈមសម្ពាធថវិកា និងត្រូវការប្រមូលចំណូលបន្ថែម ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច។
រដ្ឋាភិបាលអាល្លឺម៉ង់ បានដាក់ចេញផែនការសកម្មភាពចំនួន២៦ចំណុច ដើម្បីប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ ការគេចពន្ធ និងទ្រព្យសម្បត្តិ ដែលបានមកពីប្រភពខុសច្បាប់។ ផែនការនេះរួមមានការបង្កើតមជ្ឈមណ្ឌលប្រឆាំងបទល្មើសហិរញ្ញវត្ថុ ការជ្រើសរើសមន្ត្រីថ្មីចំនួន១,៥០០នាក់ និងការពង្រឹងកិច្ចសហការរវាងប៉ូលិស មន្ត្រីគយ និងអាជ្ញាធរពន្ធដារ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក ឡាស គ្លីងបៀល (Lars Klingbeil) បានបញ្ជាក់ថា អាជ្ញាធរនឹងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីវិភាគទិន្នន័យហិរញ្ញវត្ថុដ៏ស្មុគស្មាញស្វែងរកក្រុមហ៊ុន ដែលមានតែសម្បក មូលនិធិលាក់កំបាំងដែលគ្មានប្រភពច្បាស់លាស់ និងបណ្តាញផ្ទេរលុយខុសច្បាប់។ លោកបានព្រមានថា អ្នកដែលព្យាយាមលាក់បាំងចំណូលពិតប្រាកដ និងគេចពន្ធលែងអាចគេចផុតពីសំណាញ់ច្បាប់ដូចមុនទៀតហើយ។
ក្រោមវិធានការថ្មីទោសអតិបរមាសម្រាប់ការគេចពន្ធនឹងកើនឡើងពី១០ឆ្នាំ ដល់១៥ឆ្នាំ។ ជាមួយគ្នានេះ អាជ្ញាធរនឹងអាចរឹបអូសទ្រព្យសម្បត្តិសង្ស័យរយៈពេល១៨០ថ្ងៃដូចជារថយន្តប្រណីត និងទ្រព្យមានតម្លៃផ្សេងៗ ខណៈម្ចាស់ទ្រព្យត្រូវបង្ហាញភ័ស្តុតាងថា ទ្រព្យទាំងនោះបានមកដោយស្របច្បាប់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ប្រធានាធិបតីតៃវ៉ាន់ ប្រកាស​យ៉ាងដាច់អហង្ការថា ​កោះតៃវ៉ាន់ ​មិន​អាចក្លាយជារបស់​ចិន ជាដាច់ខាត

សង្គ្រាមពាក្យសម្តីរវាង​កោះតៃវ៉ាន់ និងចិន កំពុងឡើងកម្តៅជាថ្មី ខណៈប្រធានាធិបតី​កោះតៃវ៉ាន់ លោក ឡៃ ឈីងទើ (Lai Ching-te)​ បានប្រកាសជំហរយ៉…

ចិន បន្ថយល្បឿនវិនិយោគនៅវៀតណាម ដែលកំពុងស្ថិតក្រោមការតាមដានរបស់អាម៉េរិក

ស្របពេលប្រទេសវៀតណាម កំពុងស្ថិតក្នុងក្រសែភ្នែកត្រួតពិនិត្យយ៉ាងសង្ស័យពីសំណាក់សហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងលំហូរពាណិជ្ជកម្មត្រីកោណ ចិន-វៀតណាម-អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ