កោះតៃវ៉ាន់

ប្រធានាធិបតីតៃវ៉ាន់ ប្រកាស​យ៉ាងដាច់អហង្ការថា ​កោះតៃវ៉ាន់ ​មិន​អាចក្លាយជារបស់​ចិន ជាដាច់ខាត


សង្គ្រាមពាក្យសម្តីរវាង​កោះតៃវ៉ាន់ និងចិន កំពុងឡើងកម្តៅជាថ្មី ខណៈប្រធានាធិបតី​កោះតៃវ៉ាន់ លោក ឡៃ ឈីងទើ (Lai Ching-te)​ បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ប្រឆាំងសម្ពាធកាន់តែខ្លាំងពីទីក្រុងប៉េកាំង។ លោក​បានអំពាវនាវឱ្យប្រជាជនតៃវ៉ាន់ រួបរួមសាមគ្គីដើម្បីការពារ​លទ្ធិប្រជាធិបតេយ្យ និងអត្តសញ្ញាណរបស់​កោះ​តៃវ៉ាន់ ដោយប្រកាសថា កោះតៃវ៉ាន់ ដែលកាន់​លទ្ធិប្រជាធិបតេយ្យ ​មិន​អាចក្លាយជាតៃវ៉ាន់​របស់​ចិន ជាដាច់ខាត។ នេះបើ​យោងតាមការចុះផ្សាយរបស់ទីភ្នាក់​ងារព័ត៌មាន Reuters។
កោះតៃវ៉ាន់
ដោយ

ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈីងទើ (Lai Ching-te) បានអះអាងថា កោះតៃវ៉ាន់ត្រូវតែប្រឆាំងនឹងអ្វីដែលលោកហៅថា ភេរវកម្មក្រហមពីចិន និងរក្សាសិទ្ធិក្នុងការសម្រេចជោគវាសនាអនាគតរបស់ខ្លួនដោយប្រជាជនតៃវ៉ាន់ផ្ទាល់។
លោកបានសង្កត់ធ្ងន់ថា កោះតៃវ៉ាន់ ត្រូវតែការពារលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន និងមិនអនុញ្ញាតឱ្យកោះនេះបាត់បង់របៀបរស់នៅដោយមានសេរីភាពរបស់ខ្លួនដោយសារតែសម្ពាធពីទីក្រុងប៉េកាំង ជាដាច់ខាត។ ទន្ទឹមនឹងនេះ លោកបានស្នើឱ្យសមាជិកគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ឱ្យរួបរួមគ្នាប្រឆាំងនឹងអ្វីដែលលោកចាត់ទុកថា ជាសម្ពាធនយោបាយ សង្គ្រាមផ្លូវច្បាប់ និងការគំរាមកំហែងយោធាពីប្រទេសចិន។
លោកបានបញ្ជាក់ថា កោះតៃវ៉ាន់ ត្រូវតែប្រុងប្រយ័ត្ន ទោះបីស្ថិតក្នុងពេលសន្តិភាពក៏ដោយ ហើយបានចោទប្រកាន់ទីក្រុងប៉េកាំង ថា កំពុងប្រើប្រាស់សង្គ្រាមផ្លូវច្បាប់ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន។ លោកបានលើកឡើងពីច្បាប់ថ្មីរបស់ចិន ស្តីពីការឯកភាពជាតិ ដែលកោះតៃវ៉ាន់ បារម្ភថា អាចត្រូវបានប្រើប្រាស់ធ្វើជាមូលដ្ឋានផ្លូវច្បាប់ដើម្បីដាក់សម្ពាធ ឬចាត់វិធានការលើពលរដ្ឋតៃវ៉ាន់ ដែលចិន ចាត់ទុកថា ជាអ្នកបំបែកខ្លួន។ លោកបានសង្កត់ធ្ងន់ថា អនាគតរបស់កោះតៃវ៉ាន់ ត្រូវតែសម្រេចដោយប្រជាជនតៃវ៉ាន់ ជាង២៣លាននាក់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


​​​​​ADB ជំរុញឱ្យវៀតណាម ផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ចពីការផ្តោតលើបរិមាណមកជាគុណភាព

សេដ្ឋកិច្ចវៀតណាម បានបង្ហាញសម្ទុះកំណើនយ៉ាងរឹងមាំនៅក្នុងឆមាសទី១ ឆ្នាំនេះ ដោយផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងរហូតដល់ទៅជាង៨% បើធៀបនឹ…

បងធំអឺរ៉ុបអាល្លឺម៉ង់ បើកយុទ្ធនាការបោសសម្អាតលុយខ្មៅ ដោយអ្នកគេចពន្ធអាចជាប់ពន្ធនាគារ១៥ឆ្នាំ

ប្រទេសអាល្លឺម៉ង់ ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប កំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំ​បោសសម្អាត​លុយខ្មៅ និងបទល្មើសហិរញ្ញវត្ថុ ដើម្បីទប់ស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ