ទិដ្ឋាកា

អាម៉េរិកនឹងតម្រូវឱ្យប្រទេស៥០រួមទាំងកម្ពុជា បង់ប្រាក់ធានាទិដ្ឋាការពី១ម៉ឺនទៅ២ម៉ឺនដុល្លារពេលធ្វើដំណើរទៅប្រទេសខ្លួន


កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៥០ ដែលអាចត្រូវអនុវត្តកម្មវិធីបង់ប្រាក់ធានាទិដ្ឋាការ ដែលជាវិធានការកំណត់ដោយរដ្ឋបាលសហរដ្ឋអាម៉េរិក។ គោលបំណងនៃការដាក់ចេញនូវវិធានការនេះ គឺដើម្បីកាត់បន្ថយចំនួនអ្នកស្នាក់នៅលើសការកំណត់ និងធានាថា អ្នកទទួលបានទិដ្ឋាការចូលប្រទេសអាម៉េរិក នឹងត្រឡប់ទៅមាតុប្រទេសវិញតាមកាលកំណត់របស់ច្បាប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
ទិដ្ឋាកា
ដោយ

សហរដ្ឋអាម៉េរិកនឹងចាប់ផ្តើមអនុវត្តជាអចិន្ត្រៃយ៍នូវកម្មវិធីបង់ប្រាក់ធានាទិដ្ឋាការ ឬ Visa Bond សម្រាប់អ្នកដាក់ពាក្យស្នើសុំទិដ្ឋាការពាណិជ្ជកម្ម (B-1) និងទិដ្ឋាការទេសចរណ៍ (B-2) មកពីប្រទេសចំនួន៥០រួមទាំងប្រទេសកម្ពុជាផងដែរ។ ចំនួនទឹកប្រាក់ នៃការធានានេះអាចមានទំហំរហូតដល់ទៅ២ ម៉ឺនដុល្លារអាម៉េរិក។ ក្រោមវិធានការថ្មីនេះ រដ្ឋបាលអាម៉េរិកបានផ្ដល់សិទ្ធិអំណាចឱ្យមន្ត្រីកុងស៊ុលចាប់ពីថ្ងៃទី៣ ខែសីហា តទៅ អាចតម្រូវឱ្យអ្នកស្នើសុំទិដ្ឋាការ B-1 និង B-2 បង់ប្រាក់ធានាចាប់ពី១ម៉ឺនដុល្លារដល់១ម៉ឺន៥ពាន់ដុល្លាររហូតដល់២ម៉ឺនដុល្លារទៅតាមការពិនិត្យលើករណីជាក់ស្តែងនីមួយៗ។
រដ្ឋបាលអាម៉េរិកបានបង្ហាញក្តីសង្ឃឹមថា ការអនុវត្តវិធានការនេះនឹងជួយកាត់បន្ថយយ៉ាងមានប្រសិទ្ធភាពនូវចំនួនអ្នកស្នាក់នៅលើសទិដ្ឋាការក្នុងប្រទេសខ្លួន។ ប្រទេសទាំង៥០ដែលស្ថិតក្នុងបញ្ជីនេះរួមមានកម្ពុជា នេប៉ាល់ ប៊ូតាន បង់ក្លាដែស ម៉ុងហ្គោលី និងតួកមេនីស្ថានជាដើម។
គួរបញ្ជាក់ថា មុននឹងឈានដល់ការសម្រេចអនុវត្តជាផ្លូវការនេះ អាម៉េរិកបានបើកដំណើរការសាកល្បងគម្រោងនេះមួយរយៈរួចមកហើយ។ កាលពីដំណាក់កាលសាកល្បង កម្មវិធីនេះតម្រូវឱ្យបង់ប្រាក់ធានាត្រឹមតែពី៥ពាន់ដុល្លារទៅ១ម៉ឺន៥ពាន់ដុល្លារតែប៉ុណ្ណោះ។ ប៉ុន្តែក្រោយស្ថាប័នពាក់ព័ន្ធរួមមានក្រសួងការបរទេស ក្រសួងសន្តិសុខមាតុភូមិ និងក្រសួងហិរញ្ញវត្ថុអាម៉េរិកបានវាយតម្លៃទិន្នន័យរួចមកបានរកឃើញថា ប្រាក់កក់ធានាទិដ្ឋាការ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការទាញឱ្យអ្នកកាន់ទិដ្ឋាការគោរពតាមច្បាប់អន្តោប្រវេសន៍ និងចាកចេញពីសហរដ្ឋអាម៉េរិកទាន់ពេលវេលា៕
ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិនព្រមានកុំឱ្យប៉ះពាល់ដល់គំរូសេដ្ឋកិច្ចរបស់ខ្លួន មុនចរចាពាណិជ្ជកម្មជាមួយអឺរ៉ុប និងអាម៉េរិក

ចិនកំពុង​បញ្ជូនសារយ៉ាងច្បាស់ទៅកាន់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបថា ខ្លួននឹងមិនដកថយ ឬផ្លាស់ប្តូរគំរូសេដ្ឋកិច្ចរបស់ខ្លួនជាដាច់ខាត។ ​នៅមុ…

តម្រូវការមាសនៅឥណ្ឌូនេស៊ីហក់ឡើងដល់ជាង៣៨តោននៅឆមាសទី១ឆ្នាំនេះ ធំជាងទំហំប្រទេសថៃ និងវៀតណាមបូកបញ្ចូលគ្នា

មាស គឺជាលោហធាតុមានតម្លៃ និងជាទុនបម្រុងអន្តរជាតិដ៏មានស្ថិរភាព ដែលកំពុងត្រូវប៉ាន់ខ្លាំងនៅលើទីផ្សារ។ ជាក់ស្ដែងនៅក្នុងអំឡុងពេលដែលសេដ្ឋកិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ