វិទ្យាល័យទាំង ០៥ នោះរួមមាន៖
1- វិទ្យាល័យ ហ៊ុនសែនស្នួល ៖ ទទួលបាន ១៥ គ្រឿង
2- វិទ្យាល័យ ហ៊ុនសែនកែវសីមា ៖ ទទួលបាន ២៥ គ្រឿង
3- វិទ្យាល័យ អូររាំង ៖ ទទួលបាន ២០ គ្រឿង
4- វិទ្យាល័យ ជ្រោះប៊ូស្រា ៖ ទទួលបាន ២០ គ្រឿង
5- វិទ្យាល័យ ហ៊ុនសែន មណ្ឌលគីរី ៖ ទទួលបាន ២០ គ្រឿង
ការបរិច្ចាគនៅថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការសិក្សាស្រាវជ្រាវ និងរៀនភាសាអង់គ្លេសតាមប្រព័ន្ធអ៊ីនធឺណិត ក៏ដូចជាជួយសម្រួលដល់លោកគ្រូ-អ្នកគ្រូ ក្នុងការរៀបចំកិច្ចការបង្រៀនផងដែរ។ ទន្ទឹមនឹងនេះ ធនាគារ ហត្ថា ក៏បានចែកជូននូវវត្ថុអនុស្សាវរីយ៍មួយចំនួនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។
លោក Wee Mun Seng អនុប្រធាននាយកប្រតិបត្តិ នៃ ធនាគារ ហត្ថា មានប្រសាសន៍ថា៖ " យើងពិតជាមានសេចក្តីរំភើបចំពោះគំនិតផ្តួចផ្តើមនេះ ដែលកើតចេញពីការតាំងចិត្តរបស់ ធនាគារ ហត្ថា ក្នុងគោលបំណងបង្កើតឱកាសសិក្សាសម្រាប់យុវជន និងសិស្សានុសិស្ស ទទួលបានចំណេះដឹងផ្នែកបចេ្ចកវិទ្យាកាន់តែទូលំទូលាយ និងសម្រាប់សិក្សាស្រាវជ្រាវផ្សេងៗ"។ លោកបានបន្ថែមទៀតថា៖ " ធនាគារ ហត្ថា តែងតែយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការលើកកម្ពស់ចំណេះដឹង និងជំនាញរបស់សិស្សានុសិស្ស ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិនាពេលអនាគត។"
ធនាគារ ហត្ថា ជឿជាក់យ៉ាងមុតមាំថា ការវិនិយោគលើការអប់រំ និងចំណេះដឹងរបស់ សិស្សានុសិស្ស គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតរបស់ប្រទេសកម្ពុជា ហើយកិច្ចការងារសង្គមនេះ ក៏ជាផ្នែកមួយដ៏សំខាន់នៃចក្ខុវិស័យរបស់ធនាគារ ហត្ថា ផងដែរ។