វិស័យថាមពល

ទីភ្នាក់ងារថាមពលអន្តរជាតិ ព្រមានថា ស្តុកប្រេងពិភពលោក​អាចទ្រទ្រង់​បាន​ប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ


​​ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានចេញមុខព្រមានថា ការផ្គត់ផ្គង់ប្រេងទូទាំងសកលលោកកំពុងថយចុះយ៉ាងគំហុក ដោយគ្រាន់តែនៅក្នុងអំឡុងខែមីនា និងខែមេសា កន្លងទៅ បរិមាណប្រេងបានធ្លាក់ចុះរហូតដល់ទៅ ២៤៦លានបារ៉ែល។ វិបត្តិនេះបានកើតឡើងដោយសារតែឥទ្ធិពលនៃសង្គ្រាមអ៊ីរ៉ង់ និងការបិទច្រកសមុទ្រហ័រម៉ូស ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់ផ្ទុកការដឹកជញ្ជូនប្រេងរហូតដល់ទៅប្រមាណ២០% នៃតម្រូវការសរុបនៅលើពិភពលោក។
វិស័យថាមពល
ដោយ

ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ បានសង្កត់ធ្ងន់ថា ស្តុកប្រេងពិភពលោកបច្ចុប្បន្នអាចទ្រទ្រង់ការប្រើប្រាស់បានតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ប្រសិនបើស្ថានភាពដ៏អាក្រក់នេះនៅតែបន្តអូសបន្លាយ។
លោក ហ្វាធី ប៊ីរ៉ូល (Fatih Birol) ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ ដែលជាស្ថាប័នអន្តរជាតិទទួលបន្ទុកតាមដានទីផ្សារថាមពលពិភពលោករួមមាន ប្រេងឥន្ធនៈ ហ្គាស អគ្គិសនី និងថាមពលកកើតឡើងវិញបានព្រមានថា ស្តុកប្រេងពិភពលោកបច្ចុប្បន្នអាចទ្រទ្រង់ការប្រើប្រាស់បានតែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះប្រសិនបើការបិទច្រកសមុទ្រ Hormuz បន្តអូសបន្លាយ។ បើតាមការអះអាងរបស់ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ ប្រេងបម្រុងគ្រាអាសន្នបានចាក់បញ្ចូលប្រេងរាប់លានបារ៉ែលចូលទៅក្នុងទីផ្សារប្រេងពិភពលោករួចទៅហើយ ប៉ុន្តែប្រេងបម្រុងទាំងនេះមានកំណត់ ហើយមិនអាចទ្រទ្រង់បានយូរអង្វែងនោះឡើយ។
ទន្ទឹមនេះតម្រូវការប្រេងឥន្ធនៈពិភពលោក ក៏កំពុងកើនឡើងផងដែរ ដោយសាររដូវកាលទេសចរណ៍នារដូវក្តៅ និងសកម្មភាពកសិកម្មកើនឡើង ដែលសុទ្ធតែត្រូវការប្រេងម៉ាស៊ូត សាំង ប្រេងយន្តហោះ និងជីកសិកម្មកាន់តែច្រើន។

យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ ប្រេងបម្រុងរបស់ពិភពលោកបានធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានរហូតដល់ទៅ២៤៦លានបារ៉ែលកាលពីអំឡុងខែមីនា និងខែមេសា ដោយសារសង្គ្រាមអ៊ីរ៉ង់ បានធ្វើឱ្យរាំងស្ទះដល់ការផលិតប្រេង និងផ្លូវដឹកជញ្ជូនប្រេងនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ពេលនេះ ទីភ្នាក់ងារថាមពលអន្តរជាតិរំពឹងថា ការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកនឹងធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំ២០២៦ នេះដោយសារតែសង្គ្រាមអ៊ីរ៉ង់ ដែលកំពុងបន្តអូសបន្លាយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ត្រាំ ប្រកាសផ្អាកផែនការវាយប្រហារលើអ៊ីរ៉ង់ និងបង្ហាញសញ្ញាវិជ្ជមានជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែ

​​លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកផែនការវាយប្រហារលើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេអេរ៉ង់ បានបញ្ជូនសំណើសន្តិភាពថ្មីចុងក្រោយបំផុតមកកាន់ទី…

ប៉ាគីស្ថាន បញ្ជូនយន្តហោះចម្បាំង និងទាហានរាប់ពាន់នាក់ទៅជួយការពារអារ៉ាប៊ីសាអូឌីត

ប្រទេសប៉ាគីស្ថាន បានសម្រេចបញ្ជូនកងទ័ពចំនួន៨,០០០នាក់ ព្រមទាំងយន្តហោះចម្បាំង យន្តហោះដ្រូន និងប្រព័ន្ធការពារដែនអាកាសទៅកាន់ប្រទេសអារ៉ាប៊ីសាអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ