វិស័យសុខាភិបាល

អាសន្នរោគលើតុអាហារ! ថៃ ប្រកាសបិទរោងចក្រខុសច្បាប់ និងបញ្ចេញឈ្មោះប្រហិត ហតដក និងសាច់ប៉ាតេល្បីៗជាង២០ម៉ាក ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព


នេះជាសារព្រមានអាសន្នដ៏គួរឱ្យរន្ធត់មួយសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកដែលនិយមចូលចិត្តបរិភោគប្រហិតបំពង ហតដក និងសាច់ប៉ាតេ ដែលនាំចូលពីប្រទេសថៃ។ ថ្មីៗនេះអាជ្ញាធរចំណីអាហារ និងឱសថរបស់ថៃ (FDA) បានចាប់ដៃគ្នាជាមួយប៉ូលិសការពារអ្នកប្រើប្រាស់ បើកប្រតិបត្តិការបង្ក្រាបឆ្មក់បិទរោងចក្រកែច្នៃសាច់ខុសច្បាប់ខ្នាតធំមួយ ដែលលួចផលិតចំណីអាហារកខ្វក់ គ្មានស្តង់ដាអនាម័យ និងចែកចាយទៅលើទីផ្សាររហូតដល់ទៅ៣០តោនក្នុងមួយខែ។
វិស័យសុខាភិបាល
ដោយ

ដែលគួរឱ្យខ្លាចបំផុតនោះ គឺអាជ្ញាធរថៃបានប្រកាសឈ្មោះផលិតផលសាច់កែច្នៃជាង២០ម៉ាក ដែលផ្ទុកសារធាតុគីមីបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព។ តើមានម៉ាកអ្វីខ្លះ ហើយវាមានហានិភ័យហូរចូលមកស្រុកខ្មែរកម្រិតណា?
យោងតាមការចុះផ្សាយរបស់សារព័ត៌មានរបស់ថៃ The Nation នៅថ្ងៃទី១៦ ខែមិថុនា បានទម្លាយព័ត៌មានលម្អិតជុំវិញកិច្ចប្រតិបត្តិការចុះបង្ក្រាបរោងចក្រកែច្នៃចំណីអាហារខុសច្បាប់មួយកន្លែងនៅខេត្តប៉ាធុមថានី។ នៅក្នុងការឆែកឆេរនោះ សមត្ថកិច្ចបានរកឃើញថា រោងចក្រនេះបានលួចលាក់ផលិតចំណីអាហារ ដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ និងខុសស្តង់ដាអនាម័យយ៉ាងធ្ងន់ធ្ងរ។ វត្ថុតាងដែលត្រូវបានរឹបអូសរួមមានប្រហិតសាច់មាន់ ហតដក និងសាច់ប៉ាតេធ្វើពីសាច់ជ្រូក ដែលគ្មានការអនុញ្ញាត ចំនួនជាង២០ម៉ាកស្មើនឹងជាង១០,៤១៦កញ្ចប់ រួមទាំងគ្រឿងចក្រ និងសាច់រលួយៗជាច្រើនតោន ដែលមានតម្លៃសរុបជាង ២២ម៉ឺនដុល្លារ។

ជុំវិញរឿងរ៉ាវដ៏គួរឱ្យរអើមនេះ លោកស្រីឱសថការី ស៊ុផាតត្រា ប៊ុនស៊ើម (Supattra Boonserm) អគ្គលេខាធិការនៃអាជ្ញាធរចំណីអាហារ និងឱសថរបស់ថៃបានចេញមុខព្រមានថា ដោយសារតែរោងចក្រល្មើសច្បាប់នេះ បានដំណើរការចែកចាយផលិតផលកខ្វក់របស់ខ្លួនអស់រយៈពេលជាយូរមកហើយ ដូច្នេះទំនិញដ៏កខ្វក់ទាំងនេះមិនត្រឹមតែរីករាលដាលពេញទីផ្សារប្រទេសថៃនោះទេ ប៉ុន្តែវាមានលទ្ធភាពខ្ពស់បំផុតក្នុងការលួចរត់ពន្ធនាំចេញទៅកាន់ប្រទេសជិតខាង ដែលក្នុងនោះកម្ពុជា ក៏កំពុងស្ថិតក្នុងរ៉ាដា នៃការគំរាមកំហែងនេះដែរ។

ដើម្បីការពារអាយុជីវិត និងសុខភាពក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវតែបង្កើនការប្រុងប្រយ័ត្នទ្វេដង និងត្រូវរួមគ្នាឆែកមើលឱ្យច្បាស់ ព្រមទាំងជៀសវាងដាច់ខាតកុំទិញ កុំញ៉ាំ ផលិតផលកែច្នៃសាច់ណា ដែលគ្មានលេខធានារ៉ាប់រងរបស់ FDA ថៃ ជាដាច់ខាត ជាពិសេសគឺម៉ាកល្បីៗដែលត្រូវបានរកឃើញដូចជាប្រហិតសាច់មឹកម៉ាក CFP, ប្រហិតសាច់សរសៃមាន់ម៉ាក Nai Chaelom, ប្រហិតសាច់គោ និងប្រហិតសាច់មាន់ម៉ាក CHALAME និង ម៉ាក K&P, ប្រហិតសាច់ជ្រូក និងសាច់មឹកម៉ាក Rot Lert, ម៉ាក PPM និងម៉ាក Captai, ប៉ាតតេសាច់មាន់ ម៉ាក K&P និងហតដកម៉ាក Mae Ploy Suk ជាដើម។

សេចក្តីរាយការណ៍នេះ គឺជាការដាស់តឿន និងពញ្ញាក់អារម្មណ៍ដ៏ធំមួយដល់ពលរដ្ឋខ្មែរ! កុំព្រោះតែឃើញតម្លៃថោក ឬឃើញរូបរាងគួរឱ្យចង់ញ៉ាំ បែរជាយកជីវិត និងសុខភាពទៅប្រថុយប្រថានជាមួយចំណីអាហារលួចលាក់ផលិតគ្មានស្តង់ដាទាំងនេះ។ មុននឹងទិញ ឬបរិភោគសូមបងប្អូនពិនិត្យមើលប្រភព និងម៉ាកសញ្ញាឱ្យបានម៉ត់ចត់បំផុត ព្រោះមេរោគ និងសារធាតុគីមី ដែលនៅក្នុងសាច់កែច្នៃខុសច្បាប់ទាំងនោះ អាចបំផ្លាញថ្លើម តម្រងនោម និងបង្កជាជំងឺមហារីកសម្លាប់ជីវិតយើងបានគ្រប់ពេល៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនៅថៃ កំពុងប្រឈមហានិភ័យខ្ពស់ពីការបោកប្រាស់ដោយបច្ចេកវិទ្យា AI

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI កំពុងតែវិវត្តខ្លួនយ៉ាងលឿន ប៉ុន្តែវាក៏កំពុងក្លាយជាអាវុធដ៏គ្រោះថ្នាក់បំផុតសម្រាប់ក្រុមឧក្រិដ្ឋជនហិរញ្ញវត្ថុផ…

ជនបរទេសរួមទាំងពលរដ្ឋខ្មែរ និងសកម្មជនអាចបាត់បង់សិទ្ធិរស់នៅស៊ុយអែត ក្រោយប្រទេសនេះរឹតបន្តឹងច្បាប់អន្តោប្រវេសន៍

ប្រទេសស៊ុយអែត ដែលជាទីកន្លែងរស់នៅរបស់ជនអន្តោប្រវេសន៍រាប់សែននាក់មកពីជុំវិញពិភពលោក រួមទាំងពលរដ្ឋខ្មែរមួយចំនួនផងនោះ បានអនុម័តច្បាប់ថ្មីដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ