អ៊ីរ៉ង់កំពុងប៉ុនប៉ងធ្វើឃាតកូនប្រុសលោកត្រាំ

អ៊ីរ៉ង់កំពុងប៉ុនប៉ងធ្វើឃាតកូនប្រុសលោក ត្រាំ និងកូនប្រុសនាយករដ្ឋមន្ត្រីអ៊ីស្រាអែល


ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានចេញផ្សាយខ្សែវីដេអូគំរាមកំហែងយ៉ាងចំហ និងមិនធ្លាប់មានពីមុនមក ដោយបានរៀបរាប់ពីផែនការតាមប្រមាញ់លោក បារ៉ុន ត្រាំ (Barron Trump) កូនប្រុសពៅរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ព្រមទាំងប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់១០លានដុល្លារសម្រាប់ជាថ្នូរនឹងការសម្លាប់រូបលោក។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ ក៏បានទម្លាយដែរថា អ៊ីរ៉ង់កំពុងតម្រង់ទិសដៅប៉ុនប៉ងធ្វើឃាតកូនប្រុសរបស់លោកដូចគ្នា។
អ៊ីរ៉ង់កំពុងប៉ុនប៉ងធ្វើឃាតកូនប្រុសលោកត្រាំ
ដោយ

បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Iran International កាលពីថ្ងៃទី២៤ ខែសីហា ខ្សែអាត់វីដេអូប្រវែងប្រមាណ៣នាទីរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានផ្តោតសំខាន់លើលោក បារ៉ុន ត្រាំ (Barron Trump) ដោយបង្ហាញពីក្រាហ្វិកបែបឈ្លបយកការណ៍ ការតាមដានសកម្មភាពលើបណ្តាញអ៊ិនធឺណិត និងរង្វង់មនុស្សជិតស្និទ្ធ ដើម្បីស្វែងរកប្រហោងក្រឡាចូលទៅឱ្យដល់ខ្លួនកូនប្រុសប្រធានាធិបតី ដូណាល់ ត្រាំ រូបនេះ។ វីដេអូនោះថែមទាំងបានបង្ហាញពីការប៉ុនប៉ងទម្លុះប្រព័ន្ធការពារដ៏រឹងមាំរបស់ភ្នាក់ងារសម្ងាត់អាម៉េរិកទៀតផង។
ទោះជាយ៉ាងណាខ្លឹមសារនៅក្នុងវីដេអូនោះមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ដោយស្ថាប័នឯករាជ្យណាមួយនៅឡើយទេ ដោយសារវាភាគច្រើនជារូបភាពក្រាហ្វិកបែបកែច្នៃ និងគ្មានភ័ស្តុតាងជាក់ស្តែង ដែលបញ្ជាក់ថា ក្រុមផ្ដើមគំនិតនេះអាចជ្រៀតចូលទៅជិតកូនប្រុសរបស់លោក ត្រាំ បាននោះឡើយ។
ដោយឡែកសារព័ត៌មាន South China Morning Post និង Times of Israel បានរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានថ្លែងប្រាប់ទូរទស្សន៍ Channel 14 តាមទូរស័ព្ទកាលពីថ្ងៃទី២៤ ខែសីហា ថា អ៊ីរ៉ង់បាន និងកំពុងព្យាយាមតាមធ្វើឃាតកូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសទាំងពីររបស់លោក ប៉ុន្តែលោកមិនបានបញ្ជាក់អត្តសញ្ញាណកូនប្រុស ដែលរងការគំរាមកំហែង ឬផ្តល់មានលម្អិតបន្ថែមឡើយ។
លោក នេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ថា វិធានការសន្តិសុខដ៏តឹងរ៉ឹង ដែលផ្តល់ដោយភ្នាក់ងារសន្តិសុខ Shin Bet ការពារភរិយារបស់លោក គឺលោកស្រី Sara និងកូនប្រុសទាំងពីររបស់លោកមិនមែនជារឿងខ្ជះខ្ជាយ ឬសម្ភារនិយមដូចការរិះគន់នោះទេ។ ការចេញមុខការពារខ្លួនរបស់លោក នេតាន់យ៉ាហ៊ូ ធ្វើឡើងបន្ទាប់ពីមានការជជែកដេញដោលយ៉ាងក្តៅគគុក ក្រោយពេលភ្នាក់ងារ Shin Bet បដិសេធមិនផ្តល់ក្រុមអង្គរក្សការពារផ្ទាល់ខ្លួនដល់លោក ហ្គាឌី អេសឹនខុត (Gadi Eisenkot) ប្រធានគណបក្ស Yashar ដែលជាគូប្រជែងនយោបាយដ៏ស្រួចស្រាល់របស់លោក៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


បញ្ហាស្កេម និងលាងលុយកខ្វក់កំពុងរាលដាលចូលដល់ស្ថាប័ននីតិបញ្ញត្តិរបស់ថៃ

សកម្មភាពល្បែងស៊ីសងខុសច្បាប់ ការលាងលុយកខ្វក់ និងឧក្រិដ្ឋកម្មឆបោកឆ្លងដែន កំពុងតែក្លាយជាមហារីកសង្គមរីករាលដាលយ៉ាងស៊ីជម្រៅ មិនត្រឹមតែក្នុងចំណោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ