វិស័យការបរទេស

តើជំនួបកំពូលជាប្រវត្តិសាស្ត្ររវាង មេដឹកនាំចិន និងអាម៉េរិក នៅសប្ដាហ៍ នេះ នឹង ផ្ដោត សំខាន់ លើ អ្វីខ្លះ?


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងធ្វើដំណើរទៅ ដល់ប្រទេសចិន នៅសប្ដាហ៍ នេះ សម្រាប់ ជំនួបកំពូលរវាងរូប លោកជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលពិភពលោក ទន្ទឹង រង់ចាំយ៉ាងអន្ទះសា។ នេះគឺជា ដំណើរ ទស្សនកិច្ច លើក ដំបូងជាប្រវត្តិសាស្ត្រ របស់ លោក ត្រាំ ទៅ កាន់ ប្រទេស ចិន ចាប់ តាំង ពី ឆ្នាំ២០១៧ មក។ តាមការរំពឹង ទុកមេដឹកនាំ មហាអំណាចកំពូលទាំងពីរ នឹងពិភាក្សាគ្នា លើ ប្រធានបទសំខាន់ៗ រួមមាន វិបត្តិសង្គ្រាមអ៊ីរ៉ង់ ពាណិជ្ជកម្ម បញ្ហាកោះតៃវ៉ាន់ និង បច្ចេកវិទ្យាបញ្ញាសិបុ្បនិម្មិត AI ជាដើម ។
វិស័យការបរទេស
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ប្រធានាធីបតីអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើដំណើរទៅ ដល់ទីក្រុងប៉េកាំង នៅថ្ងៃទី១៣ ខែឧសភា សម្រាប់ ជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងរូប លោក ជាមួយ ប្រធានាធិបតី ស៊ី ជីនពីង មុនពេលកិច្ចពិភាក្សា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែឧសភា។ តាមរយៈដំណើរទស្សនកិច្ចនេះនឹងផ្តល់ឱកាស ឱ្យលោក ត្រាំ និង លោក ស៊ី ជីនភីង បាន ជួបទល់មុខគ្នាលើកដំបូងក្នុងរយៈពេលជាង៦ខែ មក នេះ ហើយ វា ជា ដំណើរ ទស្សនកិច្ច លើក ដំបូងជាប្រវត្តិសាស្ត្រ របស់ លោក ត្រាំ ទៅ កាន់ ប្រទេស ចិន ចាប់ តាំង ពី ឆ្នាំ២០១៧ មក។

កិច្ចពិភាក្សានេះ ត្រូវបានរំពឹងថា នឹងផ្តោតលើភាពតានតឹងជាសកលធំៗរួមទាំងវិបត្តិសង្គ្រាមអ៊ីរ៉ង់ បញ្ហា កោះតៃវ៉ាន់ អាវុធនុយក្លេអ៊ែ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងជម្លោះពាណិជ្ជកម្មរវាង មហាយក្សចិន និងសហរដ្ឋអាម៉េរិក។ ក្រុមមន្ត្រីអាម៉េរិក បានលើកឡើងថា ប្រទេសទាំងពីរអាច ពិភាក្សាអំពីការពង្រីកកិច្ចព្រមព្រៀងរ៉ែកម្រ ដែលអនុញ្ញាតឱ្យប្រទេសចិន បន្តផ្គត់ផ្គង់វត្ថុធាតុ ដើមសំខាន់ៗដល់សហរដ្ឋអាម៉េរិក។ ទន្ទឹម នេះ ប្រទេសចិន ក៏ត្រូវបានគេរំពឹងថា នឹងប្រកាសពីការទិញយន្តហោះ Boeing ផលិតផលកសិកម្មអាម៉េរិក និងការផ្គត់ផ្គង់ថាមពលផងដែរ។

យោងតាមសេចក្ដីរាយការណ៍ ឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន កំពុងដាក់សម្ពាធលើទីក្រុងប៉េកាំង ឱ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដាក់ គំនាប លើ អ៊ីរ៉ង់ ដើម្បីជួយកាត់បន្ថយជម្លោះនៅមជ្ឈិមបូព៌ា ខណៈដែលប្រទេសចិន ត្រូវបានរំពឹងថា នឹង លើកឡើងពី ការព្រួយបារម្ភអំពីការគាំទ្ររបស់សហរដ្ឋអាម៉េរិក ចំពោះ កោះតៃវ៉ាន់។

ជំនួ ប កំពូល នេះ កើតឡើងស្របពេលប្រទេសមហាអំណាចកំពូល ទាំងពីរ កំពុងព្យាយាមធ្វើឱ្យទំនាក់ទំនងមានស្ថិរភាពឡើងវិញ បន្ទាប់ពីមានភាពតានតឹ ងនឹងគ្នាអស់រយៈពេលជាច្រើនខែដោយសារបញ្ហា ពន្ធគយដ៏ចម្រូងចម្រាស បញ្ហាយោធា ការប្រកួតប្រជែងបច្ចេកវិទ្យា និងជម្លោះប្រដាប់ អាវុធដែលកំពុងបន្តពាក់ព័ន្ធនឹងអ៊ីរ៉ង់ និងរុស្ស៊ី៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


មេរៀនពីសមរភូមិអ៊ីរ៉ង់! តើចិន ក្រេបជញ្ជក់បានបទពិសោធ អ្វីខ្លះពីយុទ្ធសាស្ត្រវាយបករបស់អាម៉េរិក?

ខណៈដែលជម្លោះប្រដាប់អាវុធនៅអ៊ីរ៉ង់ បានឈានចូលដល់ខែទី៣ ព្រឹត្តិការណ៍នេះបានក្លាយជាបន្ទប់ពិសោធន៍សមរភូមិដ៏សំខាន់សម្រាប់ប្រទេសចិន ក្នុងការសិ…

ទីផ្សារភាគហ៊ុនគ្រឿងអលង្ការដាំក្បាលចុះយ៉ាងខ្លាំង ក្រោយនាយករដ្ឋមន្ត្រីឥណ្ឌា ស្នើឱ្យពលរដ្ឋខ្លួនផ្អាកទិញមាស១ឆ្នាំ

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បាន អំពាវនាវ ឱ្យប្រជាជនឥណ្ឌា ផ្អាក ទិញមាសរយៈពេលមួយឆ្នាំសិន ដើម្បីជួយការពារទុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ