លេចធ្លាយព័ត៌មានសង្ងាត់

លេចធ្លាយព័ត៌មានសង្ងាត់ជុំវិញគណបក្សភូមិចៃថៃត្រៀមបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីជំនួយលោក អានុទីន


បរិយាកាសនយោបាយនៅក្នុងប្រទេសថៃកំពុងតែឡើងកម្តៅស្ងាត់ៗម្តងទៀត បន្ទាប់ពីមានព័ត៌មានលេចធ្លាយយ៉ាងរសើបចេញពីប្រភពផ្ទៃក្នុង នៃវិមានរដ្ឋាភិបាលទីក្រុងបាងកក ថា ក្រុមអ្នកមានឥទ្ធិពលខាងនយោបាយកំពុងវាយតម្លៃស្ថានការណ៍ និងរៀបចំសេណារីយ៉ូបម្រុងយ៉ាងហ្មត់ចត់បំផុត ដើម្បីទប់ទល់នឹងយថាហេតុអាក្រក់ណាមួយ ដែលអាចនឹងដួលរំលំ ឬប៉ះពាល់ដល់កៅអីនាយករដ្ឋមន្ត្រីរបស់លោក អានុទីន ឆានវីរៈគុល។
លេចធ្លាយព័ត៌មានសង្ងាត់
ដោយ

សារព័ត៌មាន NEWS1 របស់ថៃបានទម្លាយអាថ៌កំបាំងពីរដ្ឋបាលក្រុងបាងកកថា ចរន្តចរចាដ៏តានតឹងមួយកំពុងកើតឡើងដោយសម្ងាត់ជុំវិញការលើកបេក្ខភាពម្នាក់នៅក្នុងគណបក្សភូមិចៃថៃ ដែលត្រូវបានគេបង្ហើបត្រឹមអក្សរកាត់ថា «ស»។ បុគ្គលអាថ៌កំបាំង «ស» រូបនេះ គឺជាទ័ពបម្រុងយុទ្ធសាស្ត្រ ដែលត្រូវបានចាក់គ្រឹះយ៉ាងរឹងមាំ ដើម្បីត្រៀមខ្លួនឡើងមកគ្រប់គ្រងអំណាច និងជំនួសតំណែងលោក អានុទីន ភ្លាមៗ ប្រសិនបើតុលាការប្រើកណ្តាប់ដៃដែកបង្ខំឱ្យមានការផ្លាស់ប្តូរអំណាចកំពូលដោយជៀសមិនរួច។
ការលេចធ្លាយផែនការបម្រុងដ៏គួរឱ្យភ្ញាក់ផ្អើលនេះមិនមែនជារឿងចៃដន្យនោះទេ គឺវាបានផ្ទុះឡើងចំពេលដែលលោក អានុទីន កំពុងរងការឡោមព័ទ្ធដោយសំណាញ់ច្បាប់ នៃញត្តិបណ្តឹងជាច្រើនករណី ដែលកំពុងស្ថិតក្រោមការជជែកដេញដោលយ៉ាងហ្មត់ចត់ពីស្ថាប័នធម្មនុញ្ញ។ ក្នុងនោះតុលាការធម្មនុញ្ញថៃបានហក់ចូលមកដោះស្រាយ និងទទួលយកញត្តិស៊ើបអង្កេតមួយជុំវិញគុណសម្បត្តិ និងស្តង់ដាសីលធម៌របស់លោក អានុទីន ក្រោយពីមានការធ្លាយឃ្លីបសំឡេងសន្ទនាដ៏រសើបកាលពីពេលថ្មីៗនេះ។ ទោះបីជាសំណុំរឿងនេះស្ថិតក្នុងដំណាក់កាលពិចារណា និងមិនទាន់មានសាលក្រមចុងក្រោយក៏ដោយ ប៉ុន្តែវាកំពុងបង្កើតជាសម្ពាធដ៏ធ្ងន់ធ្ងរ។ ជាមួយគ្នានេះ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃ ក៏មិនបណ្តោយពេលដែរ ដោយកំពុងប្រមូលភស្តុតាង និងបើកការស៊ើបអង្កេតលើបណ្តឹងស្តង់ដាសីលធម៌មួយករណីផ្សេងទៀតយ៉ាងដិតដល់។
ក្រៅពីស្ថាប័នធំៗទាំងពីរនេះ នៅមានរលកបណ្តឹង និងញត្តិប្តឹងផ្តល់ជាច្រើនទៀតពីគ្រប់ទិសទី ដែលត្រូវបានរុញទៅកាន់ដៃស្ថាប័នមានអំណាច។ គ្រប់បណ្តឹងទាំងអស់សុទ្ធតែជាគ្រាប់មីនខាងផ្លូវច្បាប់ ដែលមិនទាន់បិទបញ្ចប់ ហើយក៏មិនទាន់អាចទាយដឹងថា តើលោក អានុទីន អាចនឹងត្រូវដកហូតតំណែង ឬក៏ត្រូវរួចខ្លួននោះដែរ។ ភាពមិនច្បាស់លាស់នេះហើយ ដែលបង្ខំឱ្យគណបក្សប្រឆាំង គណបក្សរួមរដ្ឋាភិបាល រួមទាំងក្រុមអ្នកក្ដោបក្តាប់អំណាចពិតប្រាកដនៅពីក្រោយឆាក បើកកិច្ចប្រជុំសម្ងាត់ផ្ទៀងផ្ទាត់បញ្ជីឈ្មោះអ្នកបន្តវេនទុកជាមុន ព្រោះគ្រប់គ្នាសុទ្ធតែដឹងថា នៅក្នុងល្បែងអំណាចរបស់ថៃការដេកចាំឱ្យគ្រោះថ្នាក់មកដល់ គឺជាការធ្វើអត្តឃាតនយោបាយ។
ក្រុមអ្នកវិភាគនយោបាយនៅក្នុងប្រទេសថៃបានសន្និដ្ឋានថា ប្រសិនបើច្រវាក់នៃរឿងក្តីទាំងនេះ ពិតជាអាចទាញលោក អានុទីន ឱ្យធ្លាក់ពីតំណែងមែននោះ ហើយការរុញបេក្ខជនអាថ៌កំបាំងអក្សរកាត់ «ស» ឱ្យឡើងមកជំនួសតំណែងពិតជាកើតឡើង វានឹងក្លាយជារបត់ឈាមត្រជាក់មួយ ដែលអាចនឹងអង្រួនទិសដៅនយោបាយ សេដ្ឋកិច្ច និងស្ថិរភាពរបស់ប្រទេសថៃទាំងមូលឱ្យធ្លាក់ទៅក្នុងភាពមិនប្រាកដប្រជានាពេលអនាគតជាមិនខាន៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


លោក អានុទីន បញ្ជាពីបារាំង ឱ្យរកវិធីស្ដារកេរ្តិ៍ឈ្មោះថៃ ឡើងវិញ ក្រោយផ្ទុះរឿងអាស្រូវគ្រឿងញៀនហូរចេញតាមជើងយន្តហោះ

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានបញ្ជាពីប្រទេសបារាំង ឱ្យបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីរឹតបន្តឹងការបង្ក្រាបគ្រឿងញៀននៅតាមព្រលានយន្…

អ្នករស់នៅតំបន់ខណ្ឌសែនសុខ អាចទទួលសាច់ប្រាក់បន្ទាន់តាមសេវា «ឥណទានមាសកើនទ្រព្យ» ពីអិលអូអិលស៊ី ក្នុងរយៈពេលត្រឹមតែ ១៥ នាទី

ឥឡូវនេះ អតិថិជនរបស់ អិលអូអិលស៊ី ដែលរស់នៅក្នុងតំបន់ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងកំពុងមានតម្រូវការសាច់ប្រាក់បន្ទាន់ អាចស្វែងរកការប្រើប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ