ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសេវា «ឥណទានមាសកើនទ្រព្យ» នៅអិលអូអិលស៊ី សាខាសែនសុខ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោក Romesh Perera ប្រធាននាយកបណ្ដាញចែកចាយ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី មានប្រសាសន៍ថា សាខាសែនសុខ គឺជាសាខាទី៨ហើយ ដែលបានដាក់ឱ្យដំណើរការសេវានេះ ដើម្បីផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាពដល់ប្រជាពលរដ្ឋដែលត្រូវការសាច់ប្រាក់បន្ទាន់។
ឥណទានមាសកើនទ្រព្យ ជាសេវាហិរញ្ញវត្ថុថ្មីមួយ ដែលអនុញ្ញាតឱ្យអតិថិជនអាចយកមាស យកគ្រឿងមាស ឬផ្លាកទីនរបស់ខ្លួន មកប្រើប្រាស់ជាទ្រព្យធានា ដើម្បីទទួលបានឥណទាន ដោយមិនចាំបាច់លក់ទ្រព្យមានតម្លៃ និងជាទីស្រឡាញ់នោះឡើយ។
លោក Romesh Perera បានគូសបញ្ជាក់ថា ការពង្រីកសេវា «ឥណទានមាសកើនទ្រព្យ» ទៅកាន់សាខានានាជាបន្តបន្ទាប់ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ អិលអូអិលស៊ី ក្នុងការពង្រឹងការផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព និងគាំទ្រសហគមន៍ឱ្យកាន់តែប្រសើរ។ ទន្ទឹមនឹងនេះ ក៏ស្របតាមបេសកកម្មរបស់ អិលអូអិលស៊ី ក្នុងការបង្កើតផលវិជ្ជមានរយៈពេលវែងសម្រាប់សហគមន៍ តាមរយៈការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជន និងការបង្កើតតម្លៃជូនគ្រប់ភាគីពាក់ព័ន្ធ។
តាមផែនការ អិលអូអិលស៊ី នឹងបន្តដាក់ឱ្យដំណើរការសេវា «ឥណទានមាសកើនទ្រព្យ» នៅគ្រប់សាខាទូទាំងប្រទេសនៅក្នុងឆ្នាំ២០២៧។
ការស្នើសុំឥណទានមានលក្ខណៈងាយស្រួល និងរហ័ស ដោយអតិថិជនអាចទទួលបានសាច់ប្រាក់ក្នុងរយៈពេលត្រឹមតែ ១៥ នាទី ជាមួយអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌបង់សងដែលមានភាពបត់បែន។
ដើម្បីស្នើសុំផលិតផល «ឥណទានមាសកើនទ្រព្យ» អតិថិជនត្រូវមានអាយុចាប់ពី ១៨ ដល់ ៦៥ ឆ្នាំ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន។ ចំពោះគ្រឿងមាសដែលអាចដាក់ធានាបាន រួមមាន មាសដុំ កាក់មាស និងគ្រឿងអលង្ការផ្សេងៗ ដែលមានភាពសុទ្ធចាប់ពី ១៦ ការ៉ាត់ (ទឹក ៦,៧) ដល់ ២៤ ការ៉ាត់ (ទឹកដប់) និងមានទម្ងន់ចាប់ពី ១ ជី (៣,៧៥ ក្រាម) ឡើងទៅក្នុងមួយគ្រឿង។
សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចទំនាក់ទំនងតាមលេខទូរស័ព្ទ 023 991 991, 014 991 991, 096 3 991 991 ឬ 031 3 991 991។