អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន បរិច្ចាគថវិកាជាង ៨ លានរៀល ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា


រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ – ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក ដែលជាក្រុមហ៊ុនធានារ៉ាប់រងទូទៅឈានមុខនៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីសប្បុរសធម៌ ដោយនាំយកថវិកាបរិច្ចាគសរុបចំនួន ៨,១៧១,៥០០ រៀល ជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលស្ថិតក្នុងរាជធានីភ្នំពេញ ដើម្បីគាំទ្រដល់បេសកកម្មពិនិត្យ និងព្យាបាលជំងឺជូនដល់កុមារកម្ពុជាដោយឥតគិតថ្លៃ។
“រួមគ្នាប្រើប្រាស់ធានារ៉ាប់រង លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន គឺរួមគ្នាជួយដល់ មន្ទីរពេទ្យកុមារគន្ធបុប្ផា និង មន្ទីរពេទ្យកុមារអង្គរ”
ដោយ
អំពី Ly Hour Insurance

ថវិកាសប្បុរសធម៌ដែលបានបរិច្ចាគនេះ គឺជាចំណែកមួយនៃប្រាក់ចំណូលដែលបានមកពីការលក់ធានារ៉ាប់រងរបស់ក្រុមហ៊ុន ដែលសបញ្ជាក់ថា រាល់ការគាំទ្ររបស់អតិថិជនលើសេវាកម្មធានារ៉ាប់រងពី ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន គឺជាការរួមចំណែកដល់ការងារសប្បុរសធម៌។ សកម្មភាពនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន ក្នុងការចូលរួមចំណែកជួយដល់សង្គមជាតិ ជាពិសេសការយកចិត្តទុកដាក់លើសុខភាព និងអនាគតរបស់កុមារដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

តំណាងក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន បានមានប្រសាសន៍ថា៖

ការបរិច្ចាគនេះគឺជាការឆ្លុះបញ្ចាំងពីតម្លៃស្នូលរបស់ក្រុមហ៊ុន ក្នុងការចូលរួមចំណែកដល់សុខុមាលភាពសង្គម។ ថវិកាដែលបានប្រគល់ជូននាពេលនេះ គឺជាសក្ខីភាពនៃទឹកចិត្តសប្បុរសរួមគ្នារបស់អតិថិជន និងបុគ្គលិកយើងទាំងអស់ ដើម្បីផ្តល់ក្តីសង្ឃឹម និងឱកាសសង្គ្រោះជីវិតដល់កុមារកម្ពុជា។ យើងមានមោទនភាពយ៉ាងក្រៃលែងក្នុងការបន្តគាំទ្របេសកកម្មដ៏ឧត្តុង្គឧត្តមរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផា ក្នុងការជួយដល់គ្រួសារដែលខ្វះខាត។

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន នឹងនៅតែបន្តសកម្មភាពសង្គមផ្សេងៗទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍសហគមន៍ និងកសាងសង្គមកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើងស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន។




អត្ថបទបន្ទាប់


ទីភ្នាក់ងារថាមពលអន្តរជាតិ បានព្រមានថា ការវិនិយោគក្នុងវិស័យប្រេងនឹងធ្លាក់ចុះ៣ឆ្នាំជាប់​ៗគ្នាដោយសារសង្គ្រាម

​​ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានវាយតម្លៃថា ការវិនិយោគលើវិស័យប្រេងសកលនឹងបន្តធ្លាក់ចុះ៣ឆ្នាំជាប់ៗគ្នា ដោយសារតែរងផលប៉ះពាល់យ៉ាងធ្ងន់…

អ៊ីរ៉ង់បាញ់ផ្លោងមីស៊ីលដាក់គុយវ៉ែត ខណៈលោក ត្រាំ កំពុងពិចារណាលើកិច្ចព្រមព្រៀងឈប់បាញ់៦០ថ្ងៃ

សកម្មភាពយោធាចុងក្រោយបំផុតនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់បានផ្ទុះឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមន្ទីរបញ្ចកោណបានប្រកាសថា អ៊ីរ៉ង់បានបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ