អត្ថបទពាណិជ្ជកម្ម

កក្រើកជាថ្មី! មិត្តហ្វូនប្រកាសបើកសម្ពោធជាផ្លូវការកម្មវិធី Metfone STARS រដូវកាលទី៣ ក្រោមពាក្យស្លោក “The Next Move”


នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន មិត្តហ្វូន បានប្រកាសជាផ្លូវការនៃការវិលត្រឡប់មកវិញនៃកម្មវិធីប្រឡងសមត្ថភាពដ៏កក្រើក Metfone STARS រដូវកាលទី ៣ ក្រោមពាក្យស្លោកផ្លូវការ «The Next Move» ដែលរដូវកាលនេះបង្ហាញពីរបត់ផ្លាស់ប្តូរយ៉ាងសំខាន់នៃកម្មវិធី ដោយបានបង្វែរការផ្តោតអារម្មណ៍ពីអ្នកបង្កើតមាតិកាឌីជីថល (Content Creators) ក្នុងរដូវកាលមុនៗ មកជាការប្រកួតប្រជែងរាំថ្នាក់ជាតិ ដែលផ្តល់នូវវិថីដ៏រំភើបអស្ចារ្យ សម្រាប់យុវជនដែលមានទេពកោសល្យនៅទូទាំងប្រទេសកម្ពុជា។
កក្រើកជាថ្មី! មិត្តហ្វូនប្រកាសបើកសម្ពោធជាផ្លូវការកម្មវិធី Metfone STARS រដូវកាលទី៣ ក្រោមពាក្យស្លោក “The Next Move”
ដោយ
អំពី Metfone

ការទទួលពាក្យចុះឈ្មោះ ត្រូវបានបើកជាផ្លូវការចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ អ្នកដែលស្រលាញ់ការរាំ ឬចេះរាំថ្មីថ្មោងនៅទូទាំងប្រទេស ត្រូវបានជំរុញឱ្យមកចូលរួម ដើម្បីផ្លាស់ប្តូររូបអ្នក «The Next Move» លើវិថីសិល្បៈដែលអ្នកស្រមៃ នៅក្នុងការប្រកួតដើម្បីដណ្តើមពានជ័យលាភី និងមានឱកាសឈ្នះប្រាក់រង្វាន់សរុប រហូតដល់ ៥២,០០០,០០០ រៀល

រង្វាន់ធំរួមមាន៖

-រង្វាន់ជ័យលាភីលេខ ១៖ ថវិកា ២០,០០០,០០០ រៀល

-រង្វាន់លំដាប់កំពូលទី ២៖ ថវិកា ១២,០០០,០០០ រៀល

-រង្វាន់លំដាប់កំពូលទី ៣៖ ថវិកា ៦,០០០,០០០ រៀល

បន្ថែមពីលើប្រាក់រង្វាន់ជាសាច់ប្រាក់ បេក្ខជនជ័យលាភីកំពូលទាំង ៣ រូប នឹងទទួលបានកញ្ចប់រង្វាន់ពិសេសពីក្រុមហ៊ុន មិត្តហ្វូន ដែលរួមមាន ស៊ីមកាត VIP លេខពិសេស តម្លៃ ១ពាន់ដុល្លារ ព្រមទាំងសេវាអ៊ីនធឺណិត Wi-Fi តាមផ្ទះដោយឥតគិតថ្លៃ រយៈពេល ១ ឆ្នាំពេញ។

រដូវកាលនេះ ក៏បានប្រមូលផ្តុំទៅដោយពិធីករ គណៈកម្មការ និងគ្រូបង្វឹកល្បីៗក្នុងប្រទេសផងដែរ។ ក្នុងនោះ លោក យ៉ារ៉ូ និងកញ្ញា បូ នីកា ដែលតារាដ៏មានប្រជាប្រិយភាព ក៏បានចូលខ្លួនធ្វើជាពិធីករនៃកម្មវិធី ខណៈដែលលោក ឆាយ (Chhay), អ៊ូរី (Woori) និង ឆោមឆាយ (Choum Chhay) ដែលគ្រប់គ្នាទទួលស្គាល់ថាជាអ្នកជំនាញរាំ និងជាគ្រូបង្វឹក និងមានបទពិសោធខ្ពស់ក្នុងវិស័យសិល្បៈរាំនេះ ក៏មានតួនាទីជាគណៈកម្មការ (Judge) និងជាគ្រូបង្វឹក (Mentors) ដើម្បីរួមដំណើរ និងដឹកដៃបេក្ខជនទាំងអស់ឱ្យលេចធ្លោក្នុងការប្រកួតនេះ។

លោក Le Duc Anh (ឡេ ឌឹក អាញ់) ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា៖ «កម្មវិធី Metfone STARS រដូវកាលទី 3 The Next Move នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការគាំទ្រដល់យុវជនជំនាន់ក្រោយរបស់កម្ពុជា ព្រមទាំងចូលរួមលើកកម្ពស់គំនិតច្នៃប្រឌិតរបស់យុវជនមកពីគ្រប់តំបន់ទូទាំងប្រទេស។

លោក Le Duc Anh បានបន្ថែមទៀតថា Metfone STARS Season 3 គឺជា របត់ផ្លាស់ប្តូរទម្រង់កម្មវិធីថ្មីប្លែក បន្ទាប់ពីទទួលបានជោគជ័យយ៉ាងកក្រើកក្នុងការជ្រោមជ្រែងអ្នកផលិតមាតិកាឌីជីថល (Content Creators) ក្នុងរដូវកាលទី ១ និងទី ២ រួចមក។ សម្រាប់រដូវកាលទី ៣ នេះ កម្មវិធីនឹងបង្វែរការផ្តោតអារម្មណ៍មកលើ «វិស័យសិល្បៈរាំ» វិញម្តង ក្រោមពាក្យស្លោកដ៏មានថាមពល #TheNextMove ។

កាន់តែពិសេសជាងនេះទៅទៀត រដូវកាលថ្មីនេះបង្កើតឡើងក្នុងគោលបំណងលើកស្ទួយភាពសម្បូរបែបនៃសិល្បៈរាំនៅកម្ពុជា ដែលរួមមានតាំងពីរបាំបុរាណខ្មែរ K-Pop និង Hip-Hop រហូតដល់ Street Dance ដ៏មានប្រជាប្រិយ។ មិនត្រឹមតែជាការប្រកួតនោះទេ ប៉ុន្តែកម្មវិធីនេះ គឺជាទីលានដ៏ធំមួយ ដែលបើកឱកាសឱ្យសហគមន៍អ្នករាំគ្រប់ទម្រង់ អាចជួបជុំគ្នា ផ្លាស់ប្តូរពិសោធ និងរីកចម្រើនទៅមុខជាមួយគ្នា។

តាមរយៈការប្រកួតប្រជែងនេះ ក្រុមហ៊ុនមិត្តហ្វូន ប្តេជ្ញាបង្កើតឱកាសបន្ថែមទៀតសម្រាប់យុវជនស្រលាញ់ការរាំ ក្នុងការចាប់យកក្តីស្រមៃ និងកសាងផ្លូវឆ្ពោះទៅកាន់អាជីពនាពេលអនាគតរបស់ពួកគេ។ ដោយមានការគាំទ្រពីបណ្តាញឌីជីថលដ៏ទូលំទូលាយទូទាំងប្រទេសរបស់មិត្តហ្វូន និងទម្រង់ថ្មីនៃកម្មវិធី Metfone STARS ជាមួយនឹងទស្សនវិស័យភ្ជាប់ទំនាក់ទំនងទេពកោសល្យយុវជនទៅកាន់ឱកាសថ្មីៗ ព្រមទាំងផ្តល់នូវឆាកសម្តែងកម្រិតស្តង់ដាមួយ ដើម្បីបង្ហាញសមត្ថភាពលេចធ្លោរបស់ពួកគេ ជូនដល់ទស្សនិកជននៅទូទាំងប្រទេសកម្ពុជា។

លើសពីនេះ ក្រុមហ៊ុនមិត្តហ្វូន សូមលើកទឹកចិត្តដល់យុវជនចេះរាំថ្មីថ្មោងទូទាំងប្រទេសកម្ពុជា ឱ្យចេះមកចាប់យកឱកាសមាសនេះ ក្នុងការបញ្ចេញនូវក្តីស្រឡាញ់ ទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ខ្លួន ដើម្បីរួមដំណើរជាមួយ #TheNextMove ឱ្យទៅជាពេលវេលាដ៏មានតម្លៃក្នុងការឈានទៅកាន់អនាគតចែងចាំង។

សម្រាប់យុវជនដែលមានបំណងចូលរួមប្រកួតប្រជែងអាចដាក់ពាក្យចុះឈ្មោះតាមរយៈបណ្តាញទំនាក់ទំនងផ្លូវការរបស់មិត្តហ្វូន បានចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះតទៅ៕

អំពីក្រុមហ៊ុនមិត្តហ្វូន

ក្រុមហ៊ុនមិត្តហ្វូន គឺជាប្រតិបត្តិករទូរគមនាគមន៍ និងជាអ្នកផ្តល់សេវាកម្មបច្ចេកវិទ្យាឌីជីថលឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់ជូននូវសេវាភ្ជាប់ទំនាក់ទំនង ដំណោះស្រាយឌីជីថល ព្រមទាំងការបង្កើតការកម្សាន្តថ្មីជាច្រើន ដែលផ្តោតលើ ចំណង់ចំណូលចិត្តរបស់យុវជនកម្ពុជា នៅទូទាំងប្រទេស។




អត្ថបទបន្ទាប់


សិង្ហបុរី នៅតែជាជម្រកសុវត្ថិភាព ដោយមហាសេដ្ឋីចិន ដែលធ្លាប់ចាកចេញ ឥឡូវនេះស្វែងរកការត្រឡប់មកវិញ

កាលពីមួយឆ្នាំមុនក្រុមគ្រួសារមហាសេដ្ឋីចិន ស្ដុកស្ដម្ភហាក់មានការធុញទ្រាន់នឹងប្រទេសសិង្ហបុរី ដោយសារតែបទប្បញ្ញត្តិដ៏តឹងរ៉ឹង ហើយពួកគេមើលឃើញថា …

មេក្រុមហ៊ុន Vingroup ពីរនាក់ប្តីប្រពន្ធស្ថិតក្នុងចំណោមមហាសេដ្ឋីវៀតណាម ទាំង៨ ដែលជាប់បញ្ជីមហាសេដ្ឋីពិភពលោក

នៅក្នុងចំណោមមហាសេដ្ឋីពិភពលោកសរុប៣,៤១៨នាក់ វៀតណាម មានមហាសេដ្ឋីចំនួន៨នាក់ បានបង្ហាញវត្តមានក្នុងបញ្ជីផ្លូវការរបស់ទស្សនាវដ្តី Forbes ក្នុងន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ