មហាសេដ្ឋីវៀតណាម

មេក្រុមហ៊ុន Vingroup ពីរនាក់ប្តីប្រពន្ធស្ថិតក្នុងចំណោមមហាសេដ្ឋីវៀតណាម ទាំង៨ ដែលជាប់បញ្ជីមហាសេដ្ឋីពិភពលោក


នៅក្នុងចំណោមមហាសេដ្ឋីពិភពលោកសរុប៣,៤១៨នាក់ វៀតណាម មានមហាសេដ្ឋីចំនួន៨នាក់ បានបង្ហាញវត្តមានក្នុងបញ្ជីផ្លូវការរបស់ទស្សនាវដ្តី Forbes ក្នុងនោះ គូស្វាមីភរិយាដ៏មានឥទ្ធិពល និងលេចធ្លោជាងគេបំផុត គឺប្រធាន និងអនុប្រធានក្រុមហ៊ុន Vingroup។
មហាសេដ្ឋីវៀតណាម
ដោយ

លោក ផាម យ៉ាត វង់ (Pham Nhat Vuong) បន្តគ្រងតំណែងជាមហាសេដ្ឋីលេខ១ នៅវៀតណាម និងឈរនៅលំដាប់ថ្នាក់ទី៦១ លើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិប្រមាណជាង៣៥ពាន់លានដុល្លារ ខណៈដែលភរិយារបស់លោក គឺលោកស្រី ផាម ធូ ហុង (Pham Thu Huong) បានស្ទុះឡើងមកកាន់តំណែងជាស្ត្រីមានទ្រព្យសម្បត្តិស្តុកស្តម្ភបំផុតនៅវៀតណាម និងជាមហាសេដ្ឋីនីលំដាប់ទី១,០៧០លើពិភពលោក ដោយមានទ្រព្យសម្បត្តិជាង៤ពាន់លានដុល្លារ។
សារព័ត៌មាន ទួយ ទ្រី របស់វៀតណាម បានរាយការណ៍ថា ថ្នាក់ដឹកនាំកំពូលទាំងពីររូបនៃក្រុមហ៊ុនយក្ស Vingroup កំពុងតែកាន់កាប់តំណែងកំពូលក្នុងចំនោមមហាសេដ្ឋីនៅប្រទេសវៀតណាម។ យោងតាមទិន្នន័យចុងក្រោយបង្អស់របស់ទស្សនាវដ្តី Forbes លោក ផាម យ៉ាត វង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Vingroup នៅតែបន្តរក្សាតំណែងជាបុរសមានបំផុតនៅវៀតណាម ដោយមានទ្រព្យសម្បត្តិសរុបប្រមាណជាង៣៥ពាន់លានដុល្លារ ដោយឈរនៅចំណាត់ថ្នាក់លេខ៦១ ក្នុងចំណោមមហាសេដ្ឋីពិភពលោក។
ចំណែកឯភរិយារបស់លោក គឺលោកស្រី ផាម ធូ ហុង ដែលបច្ចុប្បន្នជាអនុប្រធានក្រុមហ៊ុន Vingroup បានកើនទ្រព្យសម្បត្តិសរុបដល់៤ពាន់លានដុល្លារ ដោយបានវ៉ាដាច់លោកស្រី ឃ្វៀន ធី ផុងថាវ (Nguyen Thi Phuong Thao) ប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ដែលធ្លាប់កាន់តំណែងជាស្រ្តីមានបំផុតនៅវៀតណាម ឱ្យធ្លាក់មកលំដាប់ទី២ ជាមួយនឹងទ្រព្យសម្បត្តិរង្វង់៤ពាន់លានដុល្លារដូចគ្នា។ នៅលើឆាកអន្តរជាតិ លោកស្រី ផាម ធូ ហុង ស្ថិតនៅចំណាត់ថ្នាក់ទី១,០៧០ ខណៈប្រធាន Vietjet Air ស្ថិតនៅចំណាត់ថ្នាក់ទី១,០៧៣។
របាយការណ៍ដដែលបានឱ្យដឹងថា វៀតណាម មានមហាសេដ្ឋីសរុបចំនួន៨រូប ដែលបានជាប់ឈ្មោះក្នុងបញ្ជី Forbes ឆ្នាំនេះ។ ក្នុងនោះក៏មានលោក ឃ្វៀន ដាង ក្វាង (Nguyen Dang Quang) ប្រធានក្រុមហ៊ុនទំនិញប្រើប្រាស់ និងចំណីអាហារ Masan Group ដែលឈរនៅលំដាប់ថ្នាក់ទី៣,៣៦៥ ជាមួយនឹងទ្រព្យសម្បត្តិសរុបជាង១ពាន់លានដុល្លារផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កក្រើកជាថ្មី! មិត្តហ្វូនប្រកាសបើកសម្ពោធជាផ្លូវការកម្មវិធី Metfone STARS រដូវកាលទី៣ ក្រោមពាក្យស្លោក “The Next Move”

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន មិត្តហ្វូន បានប្រកាសជាផ្លូវការនៃការវិលត្រឡប់មកវិញនៃកម្មវិធីប្រឡងសមត្ថភាពដ៏កក្រើក Metfone STARS រដូ…

ជនបរទេសល្មើសច្បាប់៦ប្រភេទ អាចប្រឈមនឹងការបណ្តេញចេញពីប្រទេសថៃ

រដ្ឋាភិបាលថៃ បានសម្រេចប្រកាសឱ្យប្រើប្រាស់បទបញ្ញត្តិ ស្ដីពី ការបណ្ដេញជនបរទេសល្មើសច្បាប់ចេញពីទឹកដីរបស់ខ្លួន។ ច្បាប់ថ្មីនេះ ត្រូវបានចុះហត្ថលេខាដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ