វិស័យទេសចរណ៍

អ្នកជំនាញរំពឹងការបើកចំហជើងមេឃកម្ពុជា-អាម៉េរិកនឹងក្លាយជាក្បាលម៉ាស៊ីនស្រូបទាញទុនវិនិយោគ និងភ្ញៀវទេសចរ


កម្ពុជា-អាម៉េរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស​រួមគ្នាកាលពីពេលថ្មីៗ​​​ក្រោមក្ដីរំពឹងថា កិច្ចព្រមព្រៀងនេះនឹងនាំមកនូវការទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំងពីរឈានទៅរកស្តង់ដា ហើយនឹងក្លាយជាការតភ្ជាប់ការធ្វើដំណើររវាងប្រជាជន និងប្រជាជន និងបង្កភាពងាយស្រួលក្នុងការដោះដូរទំនិញ​។ ​មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល​បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងដែលទើបចុះហត្ថលេខានេះ​នឹងផ្ដល់លទ្ធភាពដល់វិស័យឯកជនឱ្យមានជម្រើសក្នុងការហោះហើរស្របតាមស្ថានភាពដែលមានការព្រមព្រៀងគ្នា។
វិស័យទេសចរណ៍
ដោយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជាបើកផ្លូវក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងដើម្បីបង្កភាពងាយស្រួលដល់ធុរកិច្ច និងប្រតិបត្តិករនានាឱ្យមានលទ្ធភាពធ្វើកិច្ចសហការជាមួយគ្នា។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ កិច្ចព្រមព្រៀងនេះ​នឹងផ្ដល់លទ្ធភាពដល់វិស័យឯកជនឱ្យមានជម្រើសក្នុងការហោះហើរស្របតាមស្ថានភាពដែលមានការព្រមព្រៀងគ្នា។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានចាត់ទុកតម្រាយផ្លូវអាកាសថ្មីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកនឹងក្លាយជាការតភ្ជាប់ការធ្វើដំណើររវាងប្រជាជន និងប្រជាជន និងបង្កភាពងាយស្រួលក្នុងការដោះដូរទំនិញរវាងប្រទេសទាំងពីរ។ ការណ៍នេះ ត្រូវបានអ្នកជំនាញរូបនេះចាត់ទុកថា វាជាឱកាស​របស់កម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការដឹកជញ្ជូនបានលឿន កាត់បន្ថយថ្លៃដើម​ និងមានការប្រកួតប្រជែងជាងមុន។

ដោយឡែកលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគ​មទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជាយល់ឃើញថា ប្រសិនបើកិច្ចសហប្រតិបត្តិការអាកាសចរណ៍​រវាងកម្ពុជា និងសហរដ្ឋអាម៉េរិកមានដំណើរការល្អ នោះវានឹងផ្ដល់ផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ ព្រមទាំងវិស័យផ្សេងៗទៀតរបស់ប្រទេសទាំងពីរ។

សូមបញ្ជាក់ថា កម្ពុជា-អាម៉េរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការបើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស​កាលពីថ្ងៃទី៣០ ខែមិថុនា​ ​ក្រោមក្ដីរំពឹងថា នឹងនាំមកនូវការទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំងពីរឈានទៅរកស្តង់ដា​ខ្ពស់៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាតំណាងរាជរដ្ឋាភិបាលថ្លែងសុន្ទរកថាក្នុងពិធីខួបលើកទី២៥០ នៃទិវាបុណ្យជាតិសហរដ្ឋអាម៉េរិក និងបានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាម៉េរិក

(រាជធានីភ្នំពេញ)៖ នាល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រ…

រដ្ឋណែនាំឱ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹង និងភេសជ្ជៈបញ្ឈប់ការផ្តល់ និងប្តូររង្វាន់ចាប់ពីខែតុលា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីណែនាំឱ្យបញ្ឈប់រាល់ការផ្តល់ ឬប្តូរជារង្វាន់លើផលិតផលគ្រឿងស្រវឹង និងភេជ្ជៈមានជាតិស្ករតាមរយៈក្រវិលកំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ