លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃ ធនាគារ អេស៊ីលីដា បានឲ្យដឹងថា អតិថិជនប្រើប្រាស់អេស៊ីលីដាម៉ូបាល អាចបង្កើតលេខសម្ងាត់ថ្មីដោយខ្លួនឯងបាន ដោយមិនចាំបាច់អញ្ជើញមកធនាគារទេ ប៉ុន្តែ ធនាគារនៅតែមានបុគ្គលិកដែលនៅរង់ចាំបម្រើសេវាជូន ២៤ម៉ោង តាមប្រព័ន្ធ hotline ក្នុងករណីដែលមានការលំបាក ឬចម្ងល់ផ្សេងៗ ។
លោកស្រីនាយិកាបានមានប្រសាសន៍យ៉ាងដូច្នេះ ៖ «ដើម្បីសម្រួលដល់ការប្រើប្រាស់ អតិថិជនអាចធ្វើកិច្ចការជាច្រើនសព្វបែបយ៉ាង នៅលើ អេស៊ីលីដាម៉ូបាលអេបហ្នឹង រួមទាំងការបង្កើតលេខសម្ងាត់ថ្មី នៅពេលដែលគាត់ភ្លេច ហើយអាចធ្វើវាដោយខ្លួនឯងបាន ។»
បច្ចុប្បន្ន គេសង្កេតឃើញថា មានតែ អេស៊ីលីដាម៉ូបាល មួយគត់ ដែលអតិថិជនអាចបង្កើតលេខសម្ងាត់ដោយខ្លួនឯងបាន ដោយមិនចាំបាច់ទៅធនាគារទេ ពីព្រោះមាន អេស៊ីលីដាម៉ូបាល ដូចមានធនាគារនៅក្នុងដៃដែរ ។
ខាងក្រោមនេះ គឺជាវិធីងាយៗដែលលោកអ្នកត្រូវអនុវត្តតាម (ចូរធ្វើបច្ចុប្បន្នកម្ម អេស៊ីលីដាម៉ូបាល នៅក្នុង iOS App Store, Android Play Store, ឬ Huawei AppGallery នៅមុនពេលលោកអ្នកបង្កើតលេខសម្ងាត់ថ្មីឡើងវិញ) ៖
- ចូលកម្មវិធី អេស៊ីលីដាម៉ូបាល
- ជ្រើសរើសម៉ឺនុយណាមួយ (ឧទាហរណ៍ "គណនី/Accounts")
- ជ្រើសរើស "ភ្លេចលេខសម្ងាត់ / Forgot PIN"
- បំពេញ លេខឯកសារអត្តសញ្ញាណ ដែលបានចុះឈ្មោះដំបូង
- បំពេញ ថ្ងៃខែឆ្នាំកំណើត របស់លោកអ្នក ដែលប្រើនៅពេលចុះឈ្មោះដំបូង
- បញ្ចូលលេខ OTP ដែលប្រព័ន្ធផ្ញើទៅលេខទូរស័ព្ទចុះឈ្មោះ
- បន្ទាប់មក បញ្ចូលលេខសម្ងាត់ថ្មី សម្រាប់ចូលប្រើកម្មវិធី អេស៊ីលីដាម៉ូបាល
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅ គេហទំព័រផ្លូវការរបស់ ធនាគារ អេស៊ីលីដា >>