អត្ថបទពាណិជ្ជកម្ម

ធនាគារ អេស៊ីលីដា និងទូរគមនាគមន៍កម្ពុជា សហការគ្នាជំរុញការទូទាត់តាមប្រព័ន្ធឌីជីថល សម្រាប់សេវាទូរគមនាគមន៍នៅកម្ពុជា


ធនាគារ អេស៊ីលីដា នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយទូរគមនាគមន៍កម្ពុជា ជំរុញការប្រើប្រាស់សេវាកម្មរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ការទូទាត់ថ្លៃសេវារបស់ទូរគមនាគមន៍កម្ពុជា ដើម្បីផ្ដល់ភាពងាយស្រួល ឆាប់រហ័ស ជូនដល់អតិថិជន និងសាធារណជន។
ធនាគារ អេស៊ីលីដា និងទូរគមនាគមន៍កម្ពុជា សហការគ្នាជំរុញការទូទាត់ឌីជីថល សម្រាប់សេវាទូរគមនាគមន៍នៅកម្ពុជា
ដោយ

តាមរយៈកិច្ចសហការនេះ អតិថិជនអាចទូទាត់ថ្លៃសេវារបស់ទូរគមនាគមន៍កម្ពុជា និងទូទាត់សេវាផ្សេងៗ​ទៀតតាមតម្រូវការ តាមរយៈកម្មវិធី អេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប) អេស៊ីលីដាអ៊ីនធឺណែត ទូទាត់តាមប្រព័ន្ធ (X-Pay, Deeplink, KHQR) ទូទាត់វិក្កយបត្រតាមប្រព័ន្ធ MPGS (International Payment Gateway)​ ទូទាត់តាម WeChat Pay ទូទាត់វិក្កយបត្រតាមបញ្ជរធនាគារ ឬនៅតាមបណ្តាសាខាការិយាល័យ ប្រតិបត្តិការរបស់ធនាគារ អេស៊ីលីដា នៅទូទាំងប្រទេស។

ពិធីចុះអនុស្សរណៈនេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ អគ្គនាយកនៃទូរគមនាគមន៍កម្ពុជា និង បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងថ្នាក់ដឹកនាំ និងសហការីរបស់ទូរគមនាគមន៍កម្ពុជា និងធនាគារ អេស៊ីលីដា។

តាមរយៈអនុស្សរណៈខាងលើនេះ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាធនាគារពាណិជ្ជ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) នៅក្នុងវិស័យទូរគមនាគមន៍ ដើម្បីផ្តល់ភាពងាយស្រួល សុវត្ថិភាព និងលឿនរហ័ស ក្នុងការទូទាត់តាមប្រព័ន្ធឌីជីថលនឹងជួយកាត់បន្ថយការចំណាយពេលវេលា ផ្តល់នូវសុវត្ថិភាពខ្ពស់ និងមានតម្លាភាព។

ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១,៨ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៩,១៨​ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៦,០២ លាននាក់។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ០,៨លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាស៊ូភើអេប សរុបចំនួនជាង ៥,៧លាននាក់។




អត្ថបទបន្ទាប់


លោក ត្រាំ ព្រមានវាយប្រហារអ៊ីរ៉ងជាថ្មី ប្រសិនបើការចរចាសន្តិភាពលើកនេះបន្តបរាជ័យ

លោក ត្រាំ ព្រមានវាយប្រហារអ៊ីរ៉ងជាថ្មី ប្រសិនបើការចរចាសន្តិភាពលើកនេះបន្តបរាជ័យ!! សេតវិមានជឿជាក់ថា អាម៉េរិក និងអ៊ីរ៉ង់កំពុងខិតទៅរកការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ