អត្ថបទពាណិជ្ជកម្ម

តើមានកត្តាអ្វីខ្លះជំរុញឱ្យ អេស៊ីលីដា ក្លាយជាធនាគារខ្មែរតែមួយគត់ ជាប់ចំណាត់ថ្នាក់ក្នុងចំណោម កំពូលធនាគារទាំង ១០០០ នៅឆ្នាំ២០២៦?


ធនាគារ អេស៊ីលីដា បានក្លាយជាធនាគារខ្មែរតែមួយគត់ ដែលបានជាប់ក្នុងចំណាត់ថ្នាក់ កំពូលធនាគារទាំង ១០០០ របស់ពិភពលោកឆ្នាំ ២០២៦ (Top 1000 World Banks 2026) ដោយទស្សនាវដ្ដីហិរញ្ញវត្ថុ THE BANKER ។ យោងតាមតារាងចំណាត់ថ្នាក់ក្នុងចំណោមកំពូលធនាគារទាំង ១០០០ នៅក្នុងឆ្នាំ២០២៦ ធនាគារ អេស៊ីលីដា ទទួលបានជាប់ចំណាត់ថ្នាក់លេខរៀងទី ៧៨៥ ខណៈដែលកាលពីឆ្នាំ២០២៥ ទទួលបានចំណាត់ថ្នាក់ទី ៧៩២។
តើមានកត្តាអ្វីខ្លះជំរុញឱ្យ អេស៊ីលីដា ក្លាយជាធនាគារខ្មែរតែមួយគត់ ជាប់ចំណាត់ថ្នាក់ក្នុងចំណោម កំពូលធនាគារទាំង ១០០០ នៅឆ្នាំ២០២៦?
ដោយ

ការទទួលបានចំណាត់ថ្នាក់នេះ ត្រូវបានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់ទៅលើស្ថានភាពហិរញ្ញវត្ថុ​របស់ធនាគារ ដោយក្នុងនោះ ធនាគារ អេស៊ីលីដា រក្សាបាននូវចំណុចខ្លាំងស្នូលទាំង ៥ ដូចខាងក្រោម៖

  1. ចំណុចខ្លាំងលើដើមទុន៖ ដើមទុនកម្រិតទី១ មានដល់ទៅ ១.២២៣ លានដុល្លារអាមេរិក
  2. ទ្រព្យសកម្មសរុបមានដល់ ១២.០០២ លានដុល្លារអាមេរិក
  3. ប្រាក់ចំណេញមុនបង់ពន្ធ មាន ២៥០ លានដុល្លារអាមេរិក
  4. ភាពរឹងមាំ៖ សមាមាត្រដើមទុនធៀបនឹងទ្រព្យសកម្ម ស្មើនឹង ១០,១៩%
  5. លទ្ធផលសម្រេចបាន៖ ផលចំណេញលើដើមទុន ស្មើនឹង ១៦,៣៣% និង ផលចំណេញលើទ្រព្យសកម្ម ស្មើនឹង ១,៦៦%

ការទទួលស្គាល់នេះមិនត្រឹមតែជាការបង្ហាញពីតម្លាភាពហិរញ្ញវត្ថុ សមត្ថភាព និងសុវត្ថិភាពប្រព័ន្ធ របស់ធនាគារ​ប៉ុណ្ណោះទេ នេះបានសបញ្ជាក់អំពីការអភិវឌ្ឍ និងការប្រកួតប្រជែងដ៏រឹងមាំនៅក្នុងតំបន់ ដោយធនាគារ អេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធសំខាន់ៗ ចំនួន ៤ បន្ថែមទៀតគឺ៖

- សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា

- ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក

- ធនាគារ អេស៊ីលីដា ឡាវ

- ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និងមានការិយាល័យតំណាងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ផងដែរ។

កំណើនលូតលាស់នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មានសារសំខាន់របស់ធនាគារ អេស៊ីលីដា ក្នុងការធ្វើបរិយាបន្ន​ហិរញ្ញវត្ថុ នវានុវត្តន៍ និងឧត្តមភាពក្នុងការផ្តល់សេវាកម្ម ទាំងនៅក្នុងប្រទេស និងក្នុងតំបន់ទាំងមូល។




អត្ថបទបន្ទាប់


អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវបានឃាត់ខ្លួនពីបទរំលោភអំណាចក្នុងការនាំចេញផ្លែទុរេនទៅចិន

ប៉ូលិសវៀតណាម បានសម្រេចឃាត់ខ្លួនមនុស្ស៤នាក់ រួមទាំងអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទម្នាក់ផងដែរ ក្រោមការចោទប្រកាន់ពីបទទទួលសំណូ…

The Liquor and Cigar Boutique ពង្រឹងសិទ្ធិចែកចាយផ្ដាច់មុខទឹករ៉ែអាល់កាឡាំង ONSENSUI99 នៅកម្ពុជា រួមចំណែកលើកកម្ពស់ទីផ្សារផលិតផលសុខភាពកម្រិតខ្ពស់

The Liquor and Cigar Boutique ដែលជាហាងឯកទេសផ្គត់ផ្គង់ភេសជ្ជៈ និងស៊ីហ្គាកម្រិតខ្ពស់ បានរៀបចំព្រឹត្តិការណ៍ពិសេសមួយនៅថ្ងៃទី២៦ ខែកក្កដា ឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ