អត្ថបទពាណិជ្ជកម្ម

ធនាគារ អេស៊ីលីដា ជាប់ចំណាត់ថ្នាក់ជាធនាគារ ដែលមានអាជីវកម្មលូតលាស់ល្អបំផុតលើពិភពលោក ឆ្នាំ២០២៦


ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជរបស់ខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជី ធនាគារ ដែលមានអាជីវកម្មលូតលាស់ល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៦ (World’s Top Performing Banks 2026) របស់ទស្សនាវដ្តី Forbes ។
ធនាគារ អេស៊ីលីដា ជាប់ចំណាត់ថ្នាក់ជាធនាគារ ដែលមានអាជីវកម្មលូតលាស់ល្អបំផុតលើពិភពលោក ឆ្នាំ២០២៦
ដោយ

យោងតាម Forbes បញ្ជីចំណាត់នេះ​មានធនាគារសរុប ៥០០ មកពី ៨៩ ប្រទេស ហើយការវាយតម្លៃ​ផ្អែកជាចម្បងលើ​ទិន្នន័យហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់ធនាគារ។ ធនាគារដែលត្រូវបានវាយតម្លៃ ត្រូវបំពេញលក្ខខណ្ឌ​ជាស្ថាប័នទទួលប្រាក់បញ្ញើដែលមានអាជ្ញាបណ្ណ ប្រកបអាជីវកម្ម​ផ្តល់ឥណទានដល់​អតិថិជនបុគ្គល ឬអាជីវកម្ម និងមានទ្រព្យសកម្មលើសពី ៣ពាន់លានដុល្លារ។

ទស្សនាវដ្ដី Forbes បានប្រើ លក្ខណៈវិនិច្ឆ័យចំនួន ៤ ចំណុចសំខាន់ៗ ក្នុងការវាយតម្លៃ រួមមាន៖ ប្រាក់ចំណេញ និងគុណភាពប្រាក់ចំណូល, ភាពរឹងមាំនៃដើមទុន និងប្រភពហិរញ្ញវត្ថុ ប្រសិទ្ធភាព និងគុណភាពទ្រព្យសកម្មជាដើម។ ជាលើទ្

ជាលទ្ធផល មានធនាគារចំនួន ៥០០ មកពី ៨៩ ប្រទេស ដែលក្នុងនោះ មានធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីធនាគារ ដែលមានអាជីវកម្មលូតលាស់ល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៦ ដោយទស្សនាវដ្តី Forbes ដែលបានឆ្លុះបញ្ចាំងពីទិដ្ឋភាពសកលរបស់ស្ថាប័នហិរញ្ញវត្ថុ ដែលមានប្រតិបត្តិការល្អ​ប្រសើរនៅលើទីផ្សារ នៅក្នុងប្រទេសទាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏​បានបង្ហាញពី​ការចូលរួមរបស់ធនាគារមួយ ​ដែលមានមូលដ្ឋាននៅកម្ពុជា ក្នុងបញ្ជីវាយតម្លៃកម្រិតអន្តរជាតិផងដែរ។




អត្ថបទបន្ទាប់


វើលដ៍ប្រ៊ីដ គ្រុប ចាប់ដៃជាមួយក្រុមហ៊ុនអង់គ្លេស បង្កើតមូលនិធិវិនិយោគថ្មី រំពឹងទាក់ទាញទុន​បាន​លើស ១ពាន់លានដុល្លារ

ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប ដែលជាក្រុមហ៊ុនយក្សក្នុងស្រុក​មានការវិនិយោគពហុវិស័យនៅកម្ពុជា បានប្រកាសពី​ការចាប់ដៃគូជាមួយ ក្រុមហ៊ុន Beryllus …

ហ្វីលីពីនចោទថា នាវាចិនបានបុកនាវាជលផលរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ខណៈចិនថា ហ្វីលីពីនបានរំលោភការព្រមានរបស់ខ្លួន

អាជ្ញាធរហ្វីលីពីនបានចោទប្រកាន់ថា នាវាឆ្មាំសមុទ្រចិនមួយគ្រឿងបានបើកបុកនាវានាយកដ្ឋានជលផលរបស់ខ្លួនទាំងកម្រោងនៅព្រឹកថ្ងៃសុក្រ ទី១៨ ខែកញ្ញា ក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ