ឆបោកតាមអនឡាញ

របាយការណ៍ថ្មីមួយបង្ហាញថា អាស៊ីបាត់បង់ប្រាក់ដោយសារការឆបោកតាមអនឡាញជាង ១៣០ពាន់លានដុល្លារ


អង្គការសម្ព័ន្ធប្រឆាំងការបោកប្រាស់សកល ឬ GASA រួមជាមួយក្រុមហ៊ុន Gogolook បានចេញផ្សាយរបាយការណ៍ស្ទង់មតិមួយ ដែលធ្វើឡើងលើទីផ្សារធំៗចំនួន ១៣ នៅទូទាំងទ្វីបអាស៊ី រួមទាំងប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន និងឥណ្ឌា ដោយបានរកឃើញថា ទំហំនៃការខាតបង់ដោយសារការឆបោកតាមប្រព័ន្ធអ៊ីនធើណិតនៅតំបន់អាស៊ី ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ បានកើនឡើងដល់ជាង ១៣៦ពាន់លានដុល្លារ។
អាស៊ី_បាត់បង់ប្រាក់ដោយសារការឆបោកតាមអនឡាញ​ជាង_១៣០ពាន់លានដុល្លារ
ដោយ

បើតាមសារព័ត៌មាន ស៊ីអិនអេ ដែលបានផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយស្រង់របាយការណ៍របស់សម្ព័ន្ធ GASA មកចុះផ្សាយបានបញ្ជាក់ថា ៧១% នៃមនុស្សពេញវ័យនៅក្នុងតំបន់នេះ បានរងគ្រោះដោយសារការឆបោកនេះ។ ទោះបីជា ៦៦% ជឿថា ពួកគេអាចដឹងពីល្បិចកលនៃការឆបោកនោះមុនហើយក៏ដោយ តែ ៦២% នៅតែចូលរួមឆ្លើយឆ្លងជាមួយក្រុមជនឆបោក ហើយក្នុងចំណោមអ្នកឆ្លើយឆ្លងទាំងនោះ មាន ២៦% បានខាតបង់ប្រាក់ និង ៥១% នៃចំនួនជនរងគ្រោះទាំងនោះថែមទាំងធ្លាប់ចាញ់បោកច្រើនដងទៀតផង។

លោក ចូរីច អាប្រាហាម (Jorij Abraham) នាយកគ្រប់គ្រងរបស់ GASA បានព្រមាននៅក្នុងកិច្ចប្រជុំកំពូលថ្នាក់តំបន់មួយនៅទីក្រុងបាងកកថា ក្រុមឧក្រិដ្ឋជនកំពុងប្រើប្រាស់ AI ដើម្បីធ្វើស្វ័យប្រវត្តិកម្មការបោកប្រាស់យ៉ាងសម្បូរបែប រាប់ចាប់ពីការជ្រើសរើសជនរងគ្រោះ ការផ្ញើសារឯកជនផ្ទាល់ខ្លួន រហូតដល់ការសន្ទនា និងការផ្ញើតំណភ្ជាប់ក្លែងក្លាយទៀតផង។ លោកបានបន្តថា សារដែលបង្កើតដោយ AI មានប្រសិទ្ធភាពក្នុងការបោកប្រាស់ជនរងគ្រោះខ្លាំងជាងសារដែលសរសេរដោយមនុស្សផ្ទាល់ដល់ទៅ ៥ ដង។ មានន័យថា ការផ្សព្វផ្សាយការអប់រំដល់សាធារណជនតែ ១ មុខ លែងគ្រប់គ្រាន់ទៀតហើយ ប៉ុន្តែត្រូវផ្ដោតលើការបង្ការទុកជាមុនផងដែរ។

លោក Abraham បានសម្តែងក្ដីបារម្ភថា ការបង្ក្រាបប្រតិបត្តិការឆបោកធំៗនៅក្នុងប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជាផងនោះ មិនបានលុបបំបាត់ក្រុមឧក្រិដ្ឋជនទាំងស្រុងទេ ប៉ុន្តែផ្ទុយទៅវិញបានធ្វើឱ្យពួកគេបំបែកខ្លួនជាក្រុមតូចៗ ទៅនៅតាមសណ្ឋាគារ និងផ្ទះជួលនៅតំបន់មជ្ឈិមបូព៌ា ប្រទេសម៉ិកស៊ិក និងតំបន់អឺរ៉ុបខាងកើត ដែលកាន់តែពិបាកក្នុងការរកឃើញ។ GASA ក៏បានរកឃើញផងដែរថា ការឆបោកតាមទូរស័ព្ទ នៅតែជាវិធីសាស្ត្រចម្បងដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់ ដូចជាការផ្ញើសារ SMS កម្មវិធីជជែកកម្សាន្ត និងឆបោកទាក់ទងនឹងការទិញទំនិញ ការវិនិយោគ និងការដាក់ពាក្យការងារជាដើម។

លោក ចេហ្វហ្វ៍ ហ្គួ (Jeff Guo) នាយកប្រតិបត្តិក្រុមហ៊ុន Gogolook បានកត់សម្គាល់ថា បច្ចុប្បន្នក្រុមឧក្រិដ្ឋជនបានប្រើប្រាស់ AI ដើម្បីបង្កើតសំឡេងក្លែងក្លាយធ្វើត្រាប់តាមថ្នាក់ដឹកនាំ ឬសមាជិកគ្រួសារ ដែលធ្វើឱ្យការឆបោកតាមទូរស័ព្ទកាន់តែគួរឱ្យជឿជាក់ខ្លាំងឡើង៕




អត្ថបទបន្ទាប់


មេដឹកនាំវៀតណាម សម្លឹងរកឱកាសពាណិជ្ជកម្ម និងវិនិយោគថ្មីៗតាមរយៈកិច្ចប្រជុំសហគមន៍អ្នកនិយាយភាសាបារាំង "ហ្វ្រង់កូហ្វូនី" លើកទី២០ នៅកម្ពុជា

វៀតណាម កំពុងរំពឹងខ្ពស់ថា ដំណើរទស្សនកិច្ចរបស់លោក តូ ឡឹម ប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម មកកាន់កម្ពុជា កំពុងបើកឱកាសថ្…

ម៉ាឡេស៊ី ប្រកាន់ជំហររក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយកោះតៃវ៉ាន់ ប៉ុន្ដែមិនបោះចោលការទូត គោលការណ៍ចិនតែមួយឡើយ

ម៉ាឡេស៊ី កំពុងតែក្លាយជារដ្ឋមួយនៅអាស៊ាន ដែលកំពុងតែអនុវត្តនិងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងកោះតៃវ៉ាន់ ប៉ុន្តែសម្រាប់គោលនយោបាយការបរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ