វិស័យពាណិជ្ជកម្ម

មេដឹកនាំវៀតណាម សម្លឹងរកឱកាសពាណិជ្ជកម្ម និងវិនិយោគថ្មីៗតាមរយៈកិច្ចប្រជុំសហគមន៍អ្នកនិយាយភាសាបារាំង "ហ្វ្រង់កូហ្វូនី" លើកទី២០ នៅកម្ពុជា


វៀតណាម កំពុងរំពឹងខ្ពស់ថា ដំណើរទស្សនកិច្ចរបស់លោក តូ ឡឹម ប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម មកកាន់កម្ពុជា កំពុងបើកឱកាសថ្មីសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ខណៈដែល កម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសហគមន៍អ្នកនិយាយភាសាបារាំង “ហ្វ្រង់កូហ្វូនី” លើកទី២០ វៀតណាម កំពុងសម្លឹងឃើញឱកាសលើសពីវិស័យភាសា និងវប្បធម៌ ដោយចង់ប្រើប្រាស់សហគមន៍និយាយភាសាបារាំង ដ៏ធំសម្បើម ដែលមានប្រជាជនប្រមាណ ១,២ពាន់លាននាក់នេះ ដើម្បីពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួន។
វៀតណាម_សម្លឹងឱកាសសេដ្ឋកិច្ចពីកិច្ចប្រជុំ​សហគមន៍អ្នកនិយាយភាសាបារាំង
ដោយ

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News និង VN Express។

លោក តូ ឡឹម ប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានអញ្ជើញមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលសហគមន៍អ្នកនិយាយភាសាបារាំង “ហ្វ្រង់កូហ្វូនី” លើកទី២០ និងជួបពិភាក្សាជាមួយមេដឹកនាំកម្ពុជា។

វៀតណាម មានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនិយាយភាសាបារាំង នៅក្នុង
វិស័យ​ពាណិជ្ជកម្ម បច្ចេកវិទ្យា ការអប់រំ នវានុវត្តន៍ និងការអភិវឌ្ឍធនធានមនុស្ស។ សហគមន៍ ហ្វ្រង់កូហ្វូនី មានប្រជាជនប្រមាណ ១,២ពាន់លាននាក់ ស្មើនឹង ១៦% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក ហើយស្មើ ២០% នៃពាណិជ្ជកម្មពិភពលោក ដោយទ្វីបអាហ្វ្រិក ជាទីផ្សារដែលមានសក្តានុពលខ្ពស់។

វៀតណាម ក៏ចង់ប្រើប្រាស់ទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ កំពង់ផែ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួនដើម្បីក្លាយជាច្រកចូលដ៏សំខាន់សម្រាប់បណ្ដាប្រទេសនិយាយភាសាបារាំង ដែលចង់ពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ីអាគ្នេយ៍។

អំឡុងដំណើរទស្សនកិច្ចនេះ លោក តូ ឡឹម ក៏បាន ជំនួបពិភាក្សា ជាមួយនឹងមេដឹកនាំ ព្រមទាំងបានឯកភាពគ្នា លើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ការគ្រប់គ្រងព្រំដែន ហេដ្ឋារចនាសម្ព័ន្ធ ថាមពល សុខាភិបាល ធនាគារ និងបច្ចេកវិទ្យាឌីជីថល។ ភាគីទាំងពីរក៏បានប្តេជ្ញាបង្កើនកិច្ចសហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ ព្រមទាំងជំរុញការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ និងបន្តបោះបង្គោលព្រំដែនតាមផ្នែកដែលមិនទាន់បញ្ចប់។

កម្ពុជា និងវៀតណាម ក៏បានបញ្ជាក់ជាថ្មីថា ប្រទេសទាំងពីរនឹងមិនអនុញ្ញាតឱ្យកម្លាំងណាមួយប្រើប្រាស់​ទឹកដី​របស់ខ្លួន ដើម្បីធ្វើសកម្មភាពប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសម្ខាងទៀតឡើយ។

សូមបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-វៀតណាម បានកើនដល់កម្រិតកំណត់ត្រាជាង ១១ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៥ ដែលធ្វើឱ្យវៀតណាម ក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទី៣ របស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ក្នុងតំបន់អាស៊ាន៕




អត្ថបទបន្ទាប់


តើមហាយក្សចិន កំពុងពង្រីកឥទ្ធិពលយោធានៅអាស៊ីអាគ្នេយ៍ ឬយ៉ាងណា ខណៈកម្ពុជា និងឡាវ ក្លាយជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់?

មហាយក្សចិន កំពុងបោះជំហានពង្រីកឥទ្ធិពលយោធានៅអាស៊ីអាគ្នេយ៍ ដែលបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងថា មហិច្ឆតារបស់ក្រុងប៉េកាំង មិនត្រឹមតែស្ថិត…

របាយការណ៍ថ្មីមួយបង្ហាញថា អាស៊ីបាត់បង់ប្រាក់ដោយសារការឆបោកតាមអនឡាញជាង ១៣០ពាន់លានដុល្លារ

អង្គការសម្ព័ន្ធប្រឆាំងការបោកប្រាស់សកល ឬ GASA រួមជាមួយក្រុមហ៊ុន Gogolook បានចេញផ្សាយរបាយការណ៍ស្ទង់មតិមួយ ដែលធ្វើឡើងលើទីផ្សារធំៗចំនួន ១៣…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ