វិស័យទេសចរណ៍

​ក្រុមហ៊ុនទេសចរណ៍ឥណ្ឌាចំនួន៣៥នឹងមកសិក្សាឱកាសវិនិយោគ និងតភ្ជាប់ធុរកិច្ចក្នុងវិស័យទេសចរណ៍នៅកម្ពុជា


អ្នកជំនាញក្នុងវិស័យទេសចរណ៍កម្ពុជា និងគណៈប្រតិភូធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាចំនួន៣៥ក្រុមហ៊ុននឹងមកជួបប្រជុំគ្នានៅក្នុងព្រឹត្តិការណ៍ទេសរណ៍ Cambodia Travel Match (CTM) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) ក្រោមការរំពឹងទុកយ៉ាងមុតមាំថា នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពលក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការ និងបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
វិស័យទេសចរណ៍
ដោយ

ជុំវិញយុទ្ធនាការនេះលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា ព្រឹត្តិការណ៍ជួបជុំលំដាប់អន្តរជាតិនេះ នឹងក្លាយជាវេទិកាធុរកិច្ចជាក់ស្តែងមួយ ដែលតភ្ជាប់ដោយផ្ទាល់រវាងក្រុមអ្នកទិញអន្តរជាតិជាមួយប្រតិបត្តិករក្នុងស្រុក សំដៅបង្កើតឱកាសសេដ្ឋកិច្ចពិតប្រាកដ និងគាំទ្រដល់ចីរភាព នៃឧស្សាហកម្មគ្មានផ្សែងរបស់កម្ពុជា។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ភាពជោគជ័យ នៃវិស័យទេសចរណ៍ គឺកើតចេញពីភាពជាដៃគូដ៏រឹងមាំ និងសកម្មភាពជាក់ស្តែង ដើម្បីលើកស្ទួយកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោ និងទាក់ទាញបំផុតនៅក្នុងតំបន់អាស៊ី។

បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ ថ្នាក់ដឹកនាំធុរកិច្ចទេសចរណ៍ដ៏មានឥទ្ធិពលមកពីប្រទេសឥណ្ឌាទាំង៣៥ក្រុមហ៊ុននោះ នឹងធ្វើការវាយតម្លៃយ៉ាងលម្អិតលើសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ព្រមទាំងស្វែងរកយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។ ព្រឹត្តិការណ៍ CTM 2026 នេះ ត្រូវបានបង្កើតឡើងក្នុងគោលដៅយុទ្ធសាស្ត្រ ដើម្បីជំរុញឱកាសធុរកិច្ចដោយផ្ទាល់ (B2B) ព្រមទាំងលើកកម្ពស់កិត្យានុភាព និងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងនាមជាគោលដៅទេសចរណ៍ប្រកបដោយភាពសម្បូរបែប ភាពទាក់ទាញ និងជាគោលដៅសម្រាកលំហែកាយលំដាប់ខ្ពស់ដែលមិនអាចរំលងបានឡើយ៕




អត្ថបទបន្ទាប់


ក្រោយវាយប្រហារសងសឹកគ្នាមួយប្រាវ អ៊ីរ៉ង់ និងអាម៉េរិកឯកភាពគ្នាវិលមករកតុចរចា

ក្រោយបើកការវាយប្រហារសងសឹកគ្នាមួយប្រាវ ពេលនេះទាំងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមផ្អាកសកម្មភាពយោធាជាបណ្តោះអាសន្ន និងបង្វែរទិសដៅមកបន្តក…

កម្មវិធីសាលាបាល់ទាត់ Manchester United Soccer Schools 2026 ផ្តល់ជូននូវបទពិសោធន៍ហ្វឹកហាត់ផ្តាច់មុខកម្រិតពិភពលោក

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦៖ ធនាគារ មេយប៊ែង (ខេមបូឌា) បានបញ្ចប់ដោយជោគជ័យនូវកម្មវិធីសាលាបាល់ទាត់ Manchester United …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ