កម្មវិធីនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដោយបានប្រមូលផ្តុំកីឡាករបាល់ទាត់វ័យក្មេងចំនួន ១៦០នាក់ ដែលមានអាយុចាប់ពី ៦ ដល់ ១៥ ឆ្នាំ បានចូលរួមក្នុងវគ្គហ្វឹកហាត់កម្រិតអាជីព ដឹកនាំដោយផ្ទាល់ពីគ្រូបង្វឹកមកពីក្លឹប Manchester United។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងជុំវិញវិធីសាស្ត្របង្វឹករបស់ Manchester United ដែលត្រូវបានទទួលស្គាល់ជាសកល ដោយផ្តោតលើការអភិវឌ្ឍជំនាញបច្ចេកទេស ការយល់ដឹងពីយុទ្ធសាស្ត្រ វិន័យ ភាពជឿជាក់ និងការងារជាក្រុម ក្នុងបរិយាកាសហ្វឹកហាត់ប្រកបដោយវិជ្ជាជីវៈ។
បន្ទាប់ពីទទួលបានការគាំទ្រ និងជោគជ័យកាលពីឆ្នាំមុននៅក្នុងប្រទេសកម្ពុជា ធនាគារ មេយប៊ែង (ខេមបូឌា) នៅតែបន្តនាំមកនូវកម្មវិធី MUSS 2026 នេះ ដើម្បីបន្តពង្រឹងការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការផ្តល់ជូននូវបទពិសោធន៍ពិសេស លើសពីសេវាកម្មធនាគារធម្មតា ព្រមទាំងជម្រុញការផ្សាភ្ជាប់ទំនាក់ទំនង ឱ្យកាន់តែជិតស្និទ្ធសម្រាប់អតិថិជនទាំងអស់។
លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស នៃធនាគារ មេយប៊ែង (ខេមបូឌា) បានមានប្រសាសន៍ថា៖ «កម្មវិធីសាលាបាល់ទាត់ Manchester United Soccer Schools 2026 បានឆ្លុះបញ្ចាំងពីរបៀបដែលយើងបន្តនាំយកនូវគុណតម្លៃ នៃភាពជាដៃគូលំដាប់សកលរបស់ធនាគារ មេយប៊ែង ជាមួយក្លឹបបាល់ទាត់ Manchester United ឱ្យកាន់តែខិតជិតទៅដល់អតិថិជន និងសហគមន៍របស់យើងនៅក្នុងប្រទេសកម្ពុជា។ លើសពីការហ្វឹកហាត់បាល់ទាត់ កម្មវិធីនេះបានបង្កើតបទពិសោធន៍ដ៏មានអត្ថន័យ ដែលធ្វើឲ្យក្រុមគ្រួសាររបស់ពួកគេកាន់តែមានភាពជិតស្និទ្ធ ព្រមទាំងបំផុសគំនិតដល់កីឡាករជំនាន់ក្រោយ។»
លោកបានបន្ថែមថា៖ «MUSS 2026 បានបង្ហាញពីរបៀបដែលធនាគារ មេយប៊ែង ប្រើប្រាស់ភាពជាដៃគូកម្រិតសកល ក្នុងការពង្រឹងទំនាក់ទំនងជាមួយអតិថិជន តាមរយៈការផ្តល់ជូននូវបទពិសោធន៍ពិសេស ដែលលើសពីសេវាកម្មធនាគារធម្មតា។»
ការចូលរួមនៅក្នុងកម្មវិធី MUSS 2026 គឺត្រូវបានផ្តល់ជូនជាពិសេស និងផ្តាច់មុខសម្រាប់តែអតិថិជនដែលត្រូវបានអញ្ជើញដោយធនាគារ មេយប៊ែង តែប៉ុណ្ណោះ តាមរយៈទម្រង់ នៃការចូលរួមផ្សេងៗ រួមមាន៖ អតិថិជនដែលប្រើប្រាស់ប័ណ្ណឥណពន្ធ Maybank Manchester United ដែលមានការចំណាយ និងមានប្រតិបត្តិការច្រើនជាងគេ អតិថិជន Premier Wealth ដែលមានប័ណ្ណឥណពន្ធ Maybank Manchester United និងអតិថិជនដែលត្រូវបានអញ្ជើញមកពីផ្នែកធុរកិច្ច និងសាជីវកម្ម។
លោកស្រី Qazreen Chan Abdullah នាយិកា នៃនាយកដ្ឋានគ្រប់គ្រងប្រតិបត្តិការ នៃធនាគារ មេយប៊ែង (ខេមបូឌា) បានមានប្រសាសន៍ថា៖ « ប័ណ្ណឥណពន្ធ Maybank Manchester United Visa Debit Card របស់ធនាគារ មេយប៊ែង គឺជាមធ្យោបាយក្នុងការនាំយកបទពិសោធន៍ពិសេសៗ ទៅកាន់អតិថិជនឱ្យកាន់តែជិតស្និទ្ធ ហើយកម្មវិធី MUSS 2026 គឺជាឧទាហរណ៍ដ៏ច្បាស់លាស់មួយដែលបង្ហាញពីអ្វីដែលយើងកំពុងធ្វើ។ មិនថាតាមរយៈការប្រើប្រាស់ប័ណ្ណ ឬការបង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយអតិថិជននោះទេ យើងតែងតែមានគោលដៅចង់ប្រែក្លាយរាល់អត្ថប្រយោជន៍ទាំងនេះ ឱ្យក្លាយជាបទពិសោធន៍ពិតប្រាកដ និងជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន»
លោកស្រីបានបន្ថែមថា៖ «នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ យើងទន្ទឹងរង់ចាំក្នុងការនាំយកនូវបទពិសោធន៍ និងការចូលរួមជាមួយ Manchester United ដែលកាន់តែធំជាងមុន កាន់តែរំភើប និងកាន់តែអស្ចារ្យ ជូនដល់អតិថិជន និងសហគមន៍របស់យើងនៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។»
កម្មវិធី MUSS 2026 ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ មេយប៊ែង ក្នុងការបង្កើតនូវបទពិសោធន៍ដ៏អស្ចារ្យដល់អតិថិជន និងសហគមន៍ ក៏ដូចជាការពង្រឹងទំនាក់ទំនងជាមួយប្រជាជនរបស់ខ្លួន លើសពីសេវាកម្មធនាគារធម្មតា។