វិស័យធនាគារ

តើការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក អាចបង្កផលប៉ះពាល់យ៉ាងណាដល់សេដ្ឋកិច្ចសកល?


ធនាគារកណ្ដាលអាម៉េរិក បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកដំបូង​មិនធ្លាប់​មាន​ក្នុងរយៈពេល៣ឆ្នាំ​​មក​នេះ ​ដើម្បីទប់ស្កាត់អតិផរណាដែលនៅតែស្ថិតក្នុងកម្រិតខ្ពស់។ ប៉ុន្តែការសម្រេចចិត្តនេះមិនត្រឹមតែប៉ះពាល់ដល់​សេដ្ឋកិច្ចអាម៉េរិកប៉ុណ្ណោះទេ វា​ក៏​អាចជះឥទ្ធិពលដល់ប្រាក់ដុល្លារ ថ្លៃដើមនៃការខ្ចីប្រាក់ ការវិនិយោគ និងទីផ្សារកំពុងរីកចម្រើនឆាប់រហ័សជុំវិញពិភពលោក​ផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CBC កាលពីថ្ងៃទី១៦ ខែកញ្ញា។
វិស័យធនាគារ
ដោយ

ធនាគារកណ្ដាលអាម៉េរិក បានដំឡើងអត្រាការប្រាក់គោលចំនួន០,២៥% ឈានដល់ចន្លោះពី ៣,៧៥% ដល់៤% ដែលនេះ គឺជាការដំឡើងលើកដំបូងមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០២៣។ ធនាគារកណ្ដាលអាម៉េរិក បានបញ្ជាក់ថា អតិផរណានៅតែខ្ពស់ជាងគោលដៅ២% ហើយបានបង្ហើបថា អាចមានការដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំនេះ។ អត្រាការប្រាក់ខ្ពស់មានន័យថា ការខ្ចីប្រាក់កាន់តែថ្លៃសម្រាប់គ្រួសារពលរដ្ឋ និងអាជីវកម្មនានារួមទាំងកម្ចីទិញផ្ទះ កម្ចីទិញរថយន្ត និងការប្រើប្រាស់កាតឥណទានផងដែរ។
នៅលើទីផ្សារអន្តរជាតិ អត្រាការប្រាក់ខ្ពស់អាចធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃ និងជំរុញឱ្យថ្លៃដើម នៃការខ្ចីប្រាក់កើនឡើង ហើយវាក៏អាចធ្វើឱ្យវិនិយោគិនមានការប្រុងប្រយ័ត្នជាងមុនចំពោះទីផ្សារកំពុងរីកចម្រើនឆាប់រហ័សផងដែរ។ សម្រាប់ប្រទេសដែលមានបំណុលជាប្រាក់ដុល្លារច្រើន ការឡើងថ្លៃប្រាក់ដុល្លារអាចធ្វើឱ្យការសងបំណុលកាន់តែថ្លៃ និងធ្វើឱ្យទំនិញនាំចូលឡើងថ្លៃ។ សរុបមកការសម្រេចចិត្តរបស់ធនាគារកណ្តាលអាម៉េរិកនេះ អាចជះផលប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជុំវិញពិភពលោក ព្រោះសហរដ្ឋអាម៉េរិក គឺជាមហាអំណាចទី១ ដែលគ្រាន់តែក្រដាសក៏អាចធ្វើឱ្យពិភពលោករងការរង្គោះរង្គើបានដែរ៕




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយ​​ឯកឧត្តម Laurent Panifous រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកទំនាក់ទំនងជាមួយសភាបារាំង

(ទីក្រុងប៉ារីស)៖ នាថ្ងៃទី១៦​ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និ…

តើកម្ពុជា ​​​​ត្រូវពង្រឹងខ្លួនបែបណា ដើម្បីក្លាយជាប្រទេសផលិត និងចែកចាយគ្រឿងបង្គុំរថយន្តដ៏មានសក្តានុពលនៅក្នុងតំបន់?

កម្ពុជា កំពុងបោះជំហានយ៉ាងរឹងមាំពីការពឹងផ្អែកលើការនាំចូលរថយន្តពីបរទេសទាំងស្រុងទៅជាប្រទេស ដែលមានសមត្ថភាពក្នុងការផលិត និងផ្គុំដំឡើងរថយន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ