ជនអន្តោប្រវេសន៍

លោក ត្រាំ​ បញ្ជាឱ្យធនាគារនានាពិនិត្យសញ្ជាតិអតិថិជន ដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ក្នុងប្រព័ន្ធធនាគារ


​ទោះបីជាកំពុងជាប់ដៃរវល់នឹងកិច្ចការសកលធំៗដូចជា សង្គ្រាមនៅអ៊ីរ៉ង់ អ៊ុយក្រែន និងការប្រកួតប្រជែងជាមួយចិន យ៉ាងណាក៏ដោយ តែលោក ដូណាល់ ត្រាំ មិនបានបោះបង់ការរឹតបន្តឹងលើការគ្រប់គ្រង និងអនុវត្តច្បាប់ជនអន្តោប្រវេសន៍នោះឡើយ។ ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា លោក ត្រាំ បានចេញបទបញ្ជាឱ្យធនាគារនានានៅទូទាំងប្រទេសបង្កើនការត្រួតពិនិត្យសញ្ជាតិអតិថិជនរបស់ពួកគេឱ្យបានម៉ឺងម៉ាត់បំផុតក្នុងគោលបំណងបោសសម្អាតជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីប្រព័ន្ធហិរញ្ញវត្ថុ។
ជនអន្តោប្រវេសន៍
ដោយ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃទី១៩ ខែឧសភា ដោយតម្រូវឱ្យបណ្តាធនាគារទាំងអស់ផ្ទៀងផ្ទាត់សញ្ជាតិរបស់អតិថិជនឱ្យបានច្បាស់លាស់ ដែលជាវិធានការថ្មីមួយ ដើម្បីបង្ក្រាបជនបរទេស ដែលកំពុងស្នាក់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅលើទឹកដីអាម៉េរិក ដោយខុសច្បាប់។
បទបញ្ជាប្រតិបត្តិនេះបានណែនាំដល់និយ័តករធនាគារ និងស្ថាប័នហិរញ្ញវត្ថុពាក់ព័ន្ធឱ្យតាមដាន និងស្វែងរកសញ្ញាណាមួយ ដែលបង្ហាញថា ជនដែលគ្មានឋានៈស្នាក់នៅស្របច្បាប់ កំពុងលួចលាក់បើកគណនីធនាគារ បើកកាតឥណទាន ក៏ដូចជាការប្រើប្រាស់ច្រកទូទាត់សាច់ប្រាក់ផ្សេងៗទៀត។
សេតវិមានបានព្រមានថា ស្ថាប័នធនាគារនឹងត្រូវប្រឈមមុខនឹងហានិភ័យឥណទានខ្ពស់ ប្រសិនបើអតិថិជនរបស់ពួកគេត្រូវបាននិរទេសខ្លួនចេញពីប្រទេស ហើយបដិសេធមិនព្រមទូទាត់សងប្រាក់ត្រឡប់មកវិញ ស្របពេលដែលកម្មវិធីឥណទានទាំងអស់សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ត្រូវបានបដិសេធ។ សេតវិមានបានសង្កត់ធ្ងន់ថា ខ្លួនមិនអនុញ្ញាតឱ្យប្រព័ន្ធហិរញ្ញវត្ថុជាតិជួបប្រទះនឹងហានិភ័យ ដែលបង្កឡើងដោយការពង្រីកឥណទាន ឬការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ជនបរទេសខុសច្បាប់ឡើយ។
គួររំលឹកថា សេតវិមានបានបង្ហើបសញ្ញាជាច្រើនសប្តាហ៍មកហើយអំពីការត្រៀមចេញបទបញ្ជាប្រតិបត្តិបន្តបន្ទាប់ទៀត ដែលពាក់ព័ន្ធនឹងវិធានការឱ្យធនាគារនានាចាត់វិធានការលើអតិថិជន ដែលគ្មានឯកសារស្របច្បាប់។
កាលពីខែមេសា កន្លងទៅថ្មីៗនេះ លោក ស្កុត បេសសេន (Scott Bessent) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក ក៏បានលើកឡើងដែរថា ទីក្រុងវ៉ាស៊ីនតោន គួរតែមានច្បាប់តឹងរ៉ឹងជាងមុនក្នុងការអនុញ្ញាតឱ្យបើកគណនីធនាគារ ហើយជនបរទេសខុសច្បាប់មិនគួរមានសិទ្ធិទទួលបានសេវាកម្មហិរញ្ញវត្ថុទូលំទូលាយនៅក្នុងសហរដ្ឋអាម៉េរិកនោះឡើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អង្គការពលកម្មអន្តរជាតិ ព្រមានថា វិបត្តិនៅមជ្ឈិមបូព៌ាអាចធ្វើឱ្យពិភពលោក​បាត់បង់ការ​ងាររាប់សិបលានកន្លែង និងបាត់ចំណូលរាប់ទ្រីលានដុល្លារ

អង្គការពលកម្មអន្តរជាតិ (ILO) បានព្រមានថា វិបត្តិនៅតំបន់មជ្ឈិមបូព៌ាអាចគំរាមកំហែងដល់ការងារជាច្រើនលានកន្លែងនៅទូទាំងពិភពលោក ដោយសារប្រេង​ឥ…

សហគ្រិនខ្មែរ និងផ្សារអ៊ីអន បន្ដរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម

ក្នុងស្មារតីលើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម សហគ្រិនខ្មែរ បានបន្ដសហការជាមួយផ្សារអុីអន រៀបចំពិព័រណ៍ផលិតផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ