ILO

អង្គការពលកម្មអន្តរជាតិ ព្រមានថា វិបត្តិនៅមជ្ឈិមបូព៌ាអាចធ្វើឱ្យពិភពលោក​បាត់បង់ការ​ងាររាប់សិបលានកន្លែង និងបាត់ចំណូលរាប់ទ្រីលានដុល្លារ


អង្គការពលកម្មអន្តរជាតិ (ILO) បានព្រមានថា វិបត្តិនៅតំបន់មជ្ឈិមបូព៌ាអាចគំរាមកំហែងដល់ការងារជាច្រើនលានកន្លែងនៅទូទាំងពិភពលោក ដោយសារប្រេង​ឥន្ធនៈឡើងថ្លៃ និងការ​រាំងស្ទះពាណិជ្ជកម្ម​ ដែលវានឹងជះ​ផល​ប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក​យ៉ាងធ្ងន់ធ្ងរ។
ILO
ដោយ

អង្គការ ILO ព្រមានទៀតថា បើតម្លៃប្រេងនៅតែខ្ពស់ ពិភពលោកអាចបាត់បង់ការងាររហូតដល់ទៅ១៤ លានកន្លែងនៅឆ្នាំ២០២៦ និងបាត់បង់ការងារ ៣៨លានកន្លែងនៅឆ្នាំ២០២៧ ខណៈដែលប្រាក់ចំណូលរបស់កម្មករនិយោជិតទូទាំងពិភពលោកអាចនឹងធ្លាក់ចុះ ឬបាត់បង់ប្រាក់ចំណូលរហូតដល់៣ទ្រីលានដុល្លារ (៣ពាន់ ពាន់លានដុល្លារ) ហើយថា បណ្តាប្រទេសអារ៉ាប់ និង អាស៊ី-ប៉ាស៊ីហ្វិក នឹងរងផលប៉ះពាល់ខ្លាំងបំផុត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានតួកគី Anadolu។
អង្គការពលកម្មអន្តរជាតិ បានព្រមានថា វិបត្តិនៅមជ្ឈិមបូព៌ាកំពុងគំរាមកំហែងដល់ការងាររជាច្រើនលានកន្លែងនៅទូទាំងពិភពលោក ដោយសារប្រេងឥន្ធនៈឡើងថ្លៃ ផ្លូវពាណិជ្ជកម្មត្រូវបានរាំងស្ទះ និងវិស័យទេសចរណ៍ដាំក្បាលចុះ ដែលជាលទ្ធផលនឹងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។ អង្គការនេះ បានព្រមានផងដែរថា ប្រសិនបើតម្លៃប្រេងនៅតែខ្ពស់ជាងធម្មតាប្រមាណ៥០% នោះពិភពលោកអាចបាត់បង់ការងារពេញម៉ោងរហូតដល់ទៅ១៤លានកន្លែងនៅឆ្នាំ២០២៦ និង៣៨លានកន្លែងនៅឆ្នាំ២០២៧ ខណៈប្រាក់ចំណូលរបស់កម្មករនិយោជិតទូទាំងពិភពលោក ក៏អាចធ្លាក់ចុះរហូតដល់ទៅប្រមាណ១,១ ទ្រីលានដុល្លារនៅឆ្នាំ២០២៦ និង ៣ទ្រីលានដុល្លារនៅឆ្នាំ២០២៧។
អង្គការ ILO បានសង្កត់ធ្ងន់ថា បណ្ដាប្រទេសអារ៉ាប់ និងប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ប្រឈមនឹងហានិភ័យខ្ពស់បំផុត ពីព្រោះប្រទេសទាំងនេះពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់ថាមពល និងផ្លូវពាណិជ្ជកម្មនៅតំបន់មជ្ឈិមបូព៌ា ព្រមទាំងតម្រូវការពលករចំណាកស្រុកនៅក្នុងបណ្ដាប្រទេសនៅឈូងសមុទ្រពែក្ស។ វិបត្តិនេះ ក៏នឹងធ្វើឱ្យការចំណាកស្រុករបស់ពលករចំណាកស្រុកទៅកាន់បណ្ដាប្រទេសនៅឈូងសមុទ្រពែក្សថយចុះ ហើយការផ្ញើប្រាក់របស់ពលករចំណាកស្រុកទៅគ្រួសាររបស់ពួកគេនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ធ្លាក់ចុះទៅតាមនោះដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វិបត្តិនៅមជ្ឈិបូព៌ាបង្ខំឱ្យអង្គការសហប្រជាជាតិ ទម្លាក់​ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ

​​វិបត្តិនៅតំបន់​មជ្ឈិមបូព៌ា និងការហក់ឡើងតម្លៃប្រេង​ឥន្ធនៈបានជំរុញឱ្យអង្គការសហប្រជាជាតិ (UN)​ ទម្លាក់​ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក ជា…

លោក ត្រាំ​ បញ្ជាឱ្យធនាគារនានាពិនិត្យសញ្ជាតិអតិថិជន ដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ក្នុងប្រព័ន្ធធនាគារ

​ទោះបីជាកំពុងជាប់ដៃរវល់នឹងកិច្ចការសកលធំៗដូចជា សង្គ្រាមនៅអ៊ីរ៉ង់ អ៊ុយក្រែន និងការប្រកួតប្រជែងជាមួយចិន យ៉ាងណាក៏ដោយ តែលោក ដូណាល់ ត្រាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ