វិស័យ​ការពារជាតិ

ស្ថាប័នកំពូលពីរនៅលើពិភពលោកព្រមានពីគ្រោះថ្នាក់ នៃការរត់ប្រជែងសព្វាវុធស្វ័យប្រវត្តិរបស់ប្រទេសមហាអំណាច


ប្រទេសមហាអំណាចនៅលើពិភពលោក កំពុងរត់ប្រជែងគ្នាលើការអភិវឌ្ឍន៍ប្រព័ន្ធសព្វវុធ​ស្វ័យប្រវត្តិ ឬរ៉ូបូតឃាតករ ដើម្បីកាត់បន្ថយការប្រើប្រាស់កម្លាំងទ័ព។ ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាយោធាកំពុងជំរុញពិភពលោកខិតជិតទៅរកគ្រោះថ្នាក់កាន់តែខ្លាំង ខណៈអង្គការសហប្រជាជាតិ (UN) និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានអំពាវនាវរួមគ្នាជាបន្ទាន់ ដោយព្រមានថា មនុស្សជាតិ កំពុងស្ថិតនៅក្នុងមាត់ជ្រោះនៃគ្រោះថ្នាក់ ប្រសិនបើមនុស្សជាតិ បន្តអនុញ្ញាតឱ្យម៉ាស៊ីន ឬប្រព័ន្ធស្វ័យប្រវត្តិកំណត់គោលដៅ និងវាយប្រហារសម្លាប់មនុស្សនៅលើសមរភូមិ។
វិស័យ​ការពារជាតិ
ដោយ

សារព័ត៌មាន The Independent បានរាយការណ៍ថា ស្ថាប័នកំពូលពិភពលោកទាំងពីរ រួមមាន អង្គការសហប្រជាជាតិ និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានជំរុញឱ្យបណ្តាប្រទេសទាំងអស់ប្រញាប់ប្រញាល់អនុម័តវិធានការហាមឃាត់ និងរឹតបន្តឹងលើប្រព័ន្ធអាវុធស្វ័យប្រវត្តិ ឬដែលគេស្គាល់ទូទៅថា រ៉ូបូតឃាតករ ព្រោះវាជាសព្វាវុធដ៏គ្រោះថ្នាក់ចំពោះមនុស្សជាតិ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវ លោកស្រី អាឡិចសានដ្រា វេលូស៊ី (Alessandra Vellucci) អ្នកនាំពាក្យអង្គការសហប្រជាជាតិបានគូសបញ្ជាក់សាររួមគ្នារវាងអគ្គលេខាធិការ UN និងប្រធានកាកបាទក្រហមអន្តរជាតិថា ឥឡូវនេះពិភពលោកកំពុងប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងខ្លាំងពីការរត់ប្រជែងគ្នាផ្នែកសព្វាវុធ និងការអនុញ្ញាតឱ្យម៉ាស៊ីនសម្រេចចិត្តវាយប្រហារលើជីវិតមនុស្សដោយស្វ័យប្រវត្តិរបស់ប្រទេសមហាអំណាច។
ស្ថាប័នទាំងពីរបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាយោធាកំពុងបោះពួយទៅមុខក្នុងល្បឿនលឿនបំផុត ដែលកំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបង្កើតឱ្យមានគម្លាតកាន់តែធំរវាងសមត្ថភាពបច្ចេកទេសអាវុធ និងបទប្បញ្ញត្តិច្បាប់។ ស្ថាប័នទាំងពីរបានព្រមានថា ប្រព័ន្ធអាវុធស្វ័យប្រវត្តិមិនមែនជារឿងរវើរវាយក្នុងអនាគតដ៏ឆ្ងាយទៀតនោះទេ ប៉ុន្តែការរត់ប្រណាំងបច្ចេកវិទ្យានេះកំពុងកើតឡើងយ៉ាងពិតប្រាកដក្នុងពេលបច្ចុប្បន្ននេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើអ្វីនៅពីក្រោយការប្រែប្រួលទំនាក់ទំនងពីផ្អែមល្ហែមទៅជាល្វីងជូរចត់រវាងអាម៉េរិក និងកូរ៉េខាងត្បូង?

ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន ក្នុងការកាត់បន្ថយទំហំសមយុទ្ធយោធារួមប្រចាំឆ្នាំជាមួយកូរ៉េខា…

ADB ជំរុញឱ្យអាស៊ីកែទម្រង់ច្បាប់ក្ស័យធនជាបន្ទាន់ ដើម្បីជម្រះក្រុមហ៊ុនខ្មោចឆៅ ឬក្រុមហ៊ុនអសមត្ថភាព និងដោះលែងដើមទុនរាប់ពាន់លានដុល្លារ ដែលកំពុងជាប់គាំង

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញការព្រមានថា សេដ្ឋកិច្ចនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងធ្ងន់ធ្ងរពីក្រុមហ៊ុនខ្មោចឆ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ