វិស័យ​ការពារជាតិ

រដ្ឋាភិបាលថៃ បើកឱ្យក្រសួងការពារជាតិ រើសទាហានស្ម័គ្រចិត្តជិត២ម៉ឺននាក់នៅឆ្នាំ២០២៧


រដ្ឋាភិបាលថៃ បានប្រកាសបើកឱ្យរើសទាហានស្ម័គ្រចិត្តជាបុរសចូលបម្រើកងទ័ពជើងគោកនៅក្នុងឆ្នាំ២០២៧ ក្នុងចំនួនរហូតដល់១៨,៧៨៤នាក់។ កងទ័ពថ្មីក្នុងទម្រង់កិច្ចសន្យា៤ឆ្នាំនេះ នឹងទទួលបានសិទ្ធិពិសេសក្នុងការជ្រើសរើសអង្គភាពឈរជើងដោយខ្លួនឯងនៅទូទាំងប្រទេសអមដោយប្រាក់បំណាច់លើកទឹកចិត្ត និងឱកាសក្នុងការក្លាយជាទាហានអាជីពនាពេលអនាគត។
វិស័យ​ការពារជាតិ
ដោយ

ការបើកភ្លើងខៀវឱ្យរើសទាហានស្ម័គ្រចិត្តជិត២ម៉ឺននាក់នេះ គឺជាជំហានថ្មីមួយក្នុងការកែទម្រង់ និងពង្រឹងកម្លាំងប្រយុទ្ធរបស់កងទ័ពជើងគោក ស្របតាមគោលនយោបាយធ្វើទំនើបកម្មការពារជាតិរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិថៃ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ខាវសត ទាហានស្ម័គ្រចិត្តទាំងនេះមានកិច្ចសន្យា៤ឆ្នាំ ដោយពួកគេនឹងទទួលបានការហ្វឹកហ្វឺនជំនាញ និងបំពេញភារកិច្ចដូចទាហានកងប្រចាំការទូទៅដែរ។ ពួកគេនឹងទទួលបានប្រាក់បៀវត្សរ៍ប្រមាណ៣៦០ដុល្លារក្នុងមួយខែ និងប្រាក់ឧបត្ថម្ភហូបចុកបន្ថែមប្រមាណ៨៥ដុល្លារក្នុងមួយខែ។ ជារៀងរាល់ឆ្នាំ កងទ័ពថៃ តែងតែអនុវត្តយន្តការចាប់ឆ្នោតចូលបម្រើកាតព្វកិច្ចយោធាសម្រាប់បុរសដែលមានអាយុពី១៨ ដល់២៦ឆ្នាំ ឱ្យចូលហ្វឹកហ្វឺននៅក្នុងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៧ រដ្ឋាភិបាលថៃ បានសម្រេចយកតែអ្នកស្ម័គ្រចិត្តសុទ្ធសាធ ដើម្បីចូលទៅពង្រឹងកម្លាំងផ្ទាល់របស់កងទ័ពជើងគោកតែមួយប៉ុណ្ណោះ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ធនាគារ Goldman Sachs បានព្រមានថា តម្លៃប្រេងឆៅអាចនឹងហក់ឡើងដល់១២០ដុល្លារក្នុង១បារ៉ែល

ធនាគារវិនិយោគខ្នាតយក្សរបស់អាម៉េរិក Goldman Sachs បានព្រមានថា សង្គ្រាម​ពាក្យ​សម្តី និងការប៉ះទង្គិចគ្នាយ៉ាងក្តៅគគុករវាងសហរដ្ឋអាម៉េរិក និង…

ធនាគារកណ្តាលថៃ រឹតបន្តឹងវិធានការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងរំហូរប្រាក់ខុសច្បាប់

ប្រទេសថៃ កំពុងរឹតបន្តឹងការគ្រប់គ្រងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងរំហូរប្រាក់ខុសច្បាប់។ ធនាគារកណ្តាលថៃ កំពុងដាក់ធនាគារ ក្រុមហ៊ុនទូទាត់ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ