Vietjet

Vietjet ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្ររហូតដល់ 20% ចំនួន 11 លានសំបុត្រ សម្រាប់ការធ្វើដំណើរនារដូវក្តៅ


ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ – មុនពេលថ្ងៃឈប់សម្រាកសំខាន់ៗជាច្រើនរបស់ប្រទេសវៀតណាមមកដល់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃសំបុត្ររហូតដល់ ២០% លើតម្លៃសំបុត្រ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ដែលកក់សំបុត្រយន្តហោះ SkyBoss និង Deluxe នៅទូទាំងបណ្តាញជើងហោះហើររបស់ខ្លួន រួមទាំងផ្លូវហោះហើរសៀមរាប-ហាណូយផងដែរ។
Vietjet
ដោយ
អំពី Vietjet

ប្រូម៉ូសិននេះ ចាប់បើកទទួលកក់ចាប់ពីពេលនេះរហូតដល់ម៉ោង ១១:៥៩ យប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ (GMT+៧) ដែលលោកអ្នកអាចកក់សំបុត្រតាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ដោយប្រើលេខកូដប្រូម៉ូសិន VJ20។ ការផ្តល់ជូនសំបុត្រប្រូម៉ូសិនចំនួន ១១ លានកៅអីនេះ ភ្ញៀវធ្វើដំណើរអាចធ្វើដំណើរបានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

ការបញ្ចុះតម្លៃសំបុត្រដ៏ពិសេសនេះ គឺជាពេលវេលាដ៏ល្ពបំផុតស្របពេលនឹងពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលប្រជាជនកម្ពុជាជាច្រើនក៏អាចនឹងបន្តថ្ងៃឈប់សម្រាកកម្សាន្ត ឬរៀបចំផែនការធ្វើដំណើរថ្មីជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ហើយការផ្តល់ជូននេះផ្តល់នូវឱកាសដ៏ប្រសើរដើម្បីឱ្យលោកអ្នកដែលចង់បន្តដំណើរកម្សាន្តទៅកាន់តំបន់កម្សាន្តដ៏រស់រវើកនានារបស់ប្រទេសវៀតណាម និងកន្លែងដ៏ពេញនិយមផ្សេងៗជាច្រើនទៀត។ ជាមួយនឹងជើងហោះហើរត្រង់ប្រចាំថ្ងៃរវាងសៀមរាបនិងហាណូយ រួមជាមួយនឹងការតភ្ជាប់ជើងហោះហើរដ៏រលូននៅទូទាំងបណ្តាញអាស៊ីប៉ាស៊ីហ្វិកដែលកំពុងពង្រីករបស់ Vietjet អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចរីករាយនឹងការតភ្ជាប់ជើងហោះហើរទៅកាន់គោលដៅពេញនិយមក្រៅពីប្រទេសវៀតណាមបានយ៉ាងរលូន និងងាយស្រួល។

ដើម្បីបំពេញតម្រូវការធ្វើដំណើរកើនឡើងក្នុងអំឡុងពេលវិស្សមកាលនេះ ក្រុមហ៊ុន Vietjet មានគម្រោងប្រតិបត្តិការជើងហោះហើរក្នុងស្រុកវៀតណាមជិត ៣,៨០០ ជើង ចន្លោះថ្ងៃទី ២៥ ខែមេសា ដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦។ ប្រេកង់ហោះហើរបន្ថែមនឹងត្រូវបានដាក់ពង្រាយនៅលើផ្លូវហោះហើរដែលមានតម្រូវការខ្ពស់ ដែលតភ្ជាប់ទីក្រុងធំៗ និងគោលដៅទេសចរណ៍ជាច្រើន រួមមាន ទីក្រុងហាណូយ ទីក្រុងហូជីមិញ ទីក្រុងដាណាំង ទីក្រុងញ៉ាត្រាង ទីក្រុងហ៊ូ ទីក្រុងក្វាងប៊ិញ ទីក្រុងក្វីញ និងកោះភូគុក ដោយផ្តល់ជូនអ្នកដំណើរនូវភាពបត់បែនកាន់តែច្រើន និងជម្រើសធ្វើដំណើរកាន់តែងាយស្រួល។

អ្នកដំណើរដែលកក់តាមរយៈគេហទំព័រផ្លូវការ ឬកម្មវិធីទូរស័ព្ទរបស់ Vietjet ក៏នឹងមានឱកាសក្លាយជាសមាជិកចូលរួមក្នុងកម្មវិធីចាប់រង្វាន់ “Fly Vietjet, strike gold” (*) មួយលើកផងដែរ ជាមួយនឹងឱកាសឈ្នះរង្វាន់ រួមទាំងមាស 999.9 មួយតម្លឹង។ រង្វាន់បន្ថែមជាច្រើនទៀត រួមមានមាស ប្រាក់ និងប័ណ្ណបញ្ចុះតម្លៃអេឡិចត្រូនិច សម្រាប់ការធ្វើដំណើរនាពេលអនាគត។

នៅលើយន្តហោះ អ្នកដំណើរអាចរីករាយជាមួយអាហារស្រស់ៗ និងក្តៅៗជាច្រើនមុខ រួមទាំងមុខម្ហូបពិសេសៗរបស់វៀតណាមដ៏ពេញនិយម ដូចជា៖ ហ្វឺ បាញ់មី និងកាហ្វេវៀតណាម រួមជាមួយនឹងម្ហូបអន្តរជាតិជាច្រើនទៀត។ កងនាវាអាកាសចរទំនើប និងសន្សំសំចៃប្រេងឥន្ធនៈ និងក្រុមនាវិកអាកាសចរប្រកបដោយវិជ្ជាជីៈរបស់ Vietjet ត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរជូនភ្ញៀវធ្វើដំណើរប្រកបដោយផាសុកភាព និងភាពរីករាយ ដោយ​រួមបញ្ចូលនូវ​វប្បធម៌​ពិសេសៗ​ដែល​អ្នកដំណើរ​អាច​ទទួល​បាន​ក្នុង​អំឡុង​ពេល​ហោះហើរ។

(*) សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី "Fly Vietjet, strike gold" សូមមើលនៅទីនេះ។




អត្ថបទបន្ទាប់


បណ្ឌិត គិន ភា៖ សកម្មភាពពលរដ្ឋថៃមកសែនព្រេននៅប្រាសាទតាមាន់ធំ ជាយុទ្ធសាស្ត្រឈ្លានពានលេបយកទឹកដីខ្មែរ

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុកសកម្មភាពសែនព្រេនរបស់ថៃនៅលើទឹកដីប្រាសាទតាមាន់ធំនាឱកាសប…

លោក ត្រាំ បង្កការខឹងសម្បារដល់អ្នកកាន់សាសនាកាតូលិក ដោយសារជម្លោះនៅអ៊ីរ៉ង់

អ្នកកាន់សាសនាកាតូលិកនៅអាម៉េរិកជាច្រើនបានសម្តែងការខកចិត្តចំពោះការរិះគន់ដ៏កម្រ និងមិនធ្លាប់មានពីមុនមករបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ