អត្ថបទពាណិជ្ជកម្ម

ធនាគារ មេយប៊ែង ទទួលបានពានរង្វាន់ "ធនាគារឆ្នើមបំផុតផ្នែកទំនួលខុសត្រូវសង្គម ជាសកល" (World's Best Bank for Corporate Responsibility) ពីស្ថាប័ន Euromoney


ធនាគារ មេយប៊ែង ដែលជាស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេមួយនៅតំបន់អាស៊ាន ទទួលបាននូវការទទួលស្គាល់ជាប្រវត្តិសាស្ត្រ ដោយផ្អែកលើលទ្ធផលការងារដ៏លេចធ្លោលើវិស័យសំខាន់ៗជាច្រើន ពីកម្មវិធី Awards for Excellence ឆ្នាំ២០២៦ របស់ស្ថាប័ន Euromoney ដោយទទួលបានពានរង្វាន់សរុបចំនួន១៣ ទាំងក្នុងកម្រិតពិភពលោក តំបន់ និងថ្នាក់ជាតិ។
ពានរង្វាន់កិត្តិយសផ្សេងទៀត រួមមាន៖ ធនាគារឆ្នើមផ្នែកភាពចម្រុះ និងបរិយាបន្នប្រចាំអាស៊ី (Asia's Best Bank for Diversity and Inclusion) ធនាគារឆ្នើមបំផុតផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច ប្រចាំអាស៊ី (Asia's Best Bank for ESG) និង ធនាគារឆ្នើមបំផុត
ដោយ
អំពី Maybank

សមិទ្ធផលដ៏លេចធ្លោបំផុតរបស់សម្ព័នធនាគារ មេយប៊ែង គឺការទទួលបានការទទួលស្គាល់ជាសកលលើកដំបូងបំផុត ជា «ធនាគារឆ្នើមបំផុត ផ្នែកទំនួលខុសត្រូវសង្គម ជាសកល (The World’s Best Bank for Corporate Responsibility)» ដែលបានលើកកម្ពស់កិត្តិនាមរបស់ធនាគារ មេយប៊ែង ជាធនាគារមួយក្នុងចំណោមធនាគារតែពីរគត់ ដែលមានទីស្នាក់ការកណ្តាលនៅអាស៊ី ដែលទទួលបានពានរង្វាន់លំដាប់ពិភពលោកក្នុងឆ្នាំនេះ។ សមិទ្ធផលនេះ គឺជាសក្ខីភាពដ៏រឹងមាំបង្ហាញពីភាពឈានមុខគេរបស់ធនាគារ មេយប៊ែង ក្នុងការផ្សារភ្ជាប់ផ្នត់គំនិត ផលវិជ្ជមានចំពោះសង្គម (Social Impact) ទៅក្នុងរាល់ប្រតិបត្តិការរបស់ខ្លួន ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ ការគាំទ្រដល់ការអភិវឌ្ឍសហគមន៍ ការលើកកម្ពស់ហិរញ្ញប្បទានប្រកបដោយការទទួលខុសត្រូវ និងការពង្រឹងភាពចម្រុះនៃបរិស្ថាន តាមរយៈគំនិតផ្តួចផ្តើមនៃ «ហិរញ្ញប្បទានសង្គម» និង «លើកកម្ពស់សម្ថភាពសង្គម»។

នៅកម្រិតតំបន់ ធនាគារ មេយប៊ែង ទទួលបានពានរង្វាន់ថ្មីចំនួនបី រួមមាន «ធនាគារឆ្នើមបំផុតប្រចាំអាស៊ីផ្នែកភាពចម្រុះ និងបរិយាបន្ន (Asia's Best Bank for Diversity and Inclusion)​ » និង «ធនាគារឆ្នើមបំផុតផ្នែក បរិស្ថាន សង្គម និងអភិបាលកិច្ច ​ (Best Bank for ESG)»។ សមិទ្ធផលនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ មេយប៊ែង ក្នុងការកសាងបរិយាកាសការងារប្រកបដោយបរិយាបន្ន ការលើកកម្ពស់ភាពចម្រុះនៅក្នុងចំណោមបុគ្គលិក និងថ្នាក់ដឹកនាំ ព្រមទាំងការបញ្ចូលគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ទៅក្នុងយុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្មឱ្យកាន់តែស៊ីជម្រៅ។

ធនាគារ មេយប៊ែង ក៏ទទួលបានពានរង្វាន់ជា «ធនាគារល្អបំផុតសម្រាប់សាជីវកម្មខ្នាតធំក្នុងតំបន់អាស៊ាន (ASEAN's Best Bank for Large Corporates)» ដែលឆ្លុះបញ្ចាំងពីវិសាលភាពនៃប្រតិបត្តិការធនាគារកម្រិតសកលរបស់ខ្លួន។ ស្របពេលដែលមានកំណើនពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងការវិនិយោគផ្ទាល់ពីបរទេស អតិថិជនរបស់ធនាគារ មេយប៊ែង ក៏កំពុងពង្រីកខ្លួនក្នុងកម្រិតតំបន់ផងដែរ។ ក្នុងនាមជាធនាគារក្នុងតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ ដែលមានវត្តមាននៅក្នុងទីផ្សារប្រទេសអាស៊ានទាំង ១០ ធនាគារ មេយប៊ែង មានជំហររឹងមាំបំផុតក្នុងការគាំទ្រអតិថិជន ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ និងដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប។

នៅប្រទេសម៉ាឡេស៊ី ធនាគារ មេយប៊ែង បានបន្តរក្សាកំណត់ត្រាដ៏ឆ្នើមរបស់ខ្លួន ដោយទទួលបានពានរង្វាន់ "ធនាគារល្អបំផុតនៅម៉ាឡេស៊ី" (Malaysia’s Best Bank) ជាលើកទី៧ ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រ ចាប់តាំងពីទទួលបានពានរង្វាន់នេះលើកដំបូងក្នុងឆ្នាំ ២០១៨។ សម្ព័នធនាគារ មេយប៊ែង ក៏បានឈ្នះពានរង្វាន់ «ធនាគារឆ្នើមបំផុតផ្នែកភាពចម្រុះ និងបរិយាបន្នប្រចាំម៉ាឡេស៊ី» «ធនាគារឆ្នើមបំផុតផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច» និង «ធនាគារឆ្នើមបំផុតសម្រាប់សាជីវកម្មខ្នាតធំ» ផងដែរ។ ទន្ទឹមនឹងនេះ ធនាគារវិនិយោគ មេយប៊ែង (Maybank Investment Bank) ត្រូវបានទទួលស្គាល់ជា «ធនាគារវិនិយោគឆ្នើមបំផុតប្រចាំម៉ាឡេស៊ីសម្រាប់ទីផ្សារមូលធនបំណុល (DCM)»

ក្រៅពីប្រទេសម៉ាឡេស៊ី បណ្តាញប្រតិបត្តិការនៅក្រៅប្រទេសរបស់ធនាគារ មេយប៊ែង ក្នុងតំបន់អាស៊ាន ក៏ទទួលបានការទទួលស្គាល់ជាច្រើនផងដែរ រួមមាន៖ ស្ថាប័នឆ្នើមបំផុតផ្នែកស្រាវជ្រាវប្រចាំសិង្ហបុរី (Singapore’s Best for Research) «ធនាគារអន្តរជាតិឆ្នើមបំផុតប្រចាំកម្ពុជា (Cambodia’s Best International Bank) «ធនាគារល្អបំផុតផ្នែកការស្រាវជ្រាវនៅប្រទេសថៃ (Thailand’s Best for Research)» និង «ស្ថាប័នឆ្នើមបំផុតសម្រាប់សេវាកម្មមូលបត្រ (Best for Securities Services)»

លោក Dato’ Sri Khairussaleh Ramli ប្រធាន និងជានាយកប្រតិបត្តិ សម្ព័ន្ធធនាគារ មេយប៊ែង បានមានប្រសាសន៍ថា ៖ «ការទទួលស្គាល់ដែលយើងទទួលបានក្នុងឆ្នាំនេះពីស្ថាប័ន Euromoney ពិតជាបានឆ្លុះបញ្ចាំងអំពីទិសដៅអាទិភាពរបស់យើងក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព ខណៈពេលដែលយើងនៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ ក្នុងការកសាងគុណតម្លៃយូរអង្វែង សម្រាប់គ្រប់ដៃគូពាក់ព័ន្ធទាំងអស់ តាមរយៈសេវាធនាគារផ្អែកលើគុណតម្លៃ កំណើនប្រកបដោយបរិយាបន្ន និងប្រតិបត្តិការអាជីវកម្មប្រកបដោយចីរភាព។

«នេះគឺជាកិត្តិយសដ៏ធំធេងសម្រាប់ធនាគារ មេយប៊ែង ដែលត្រូវបានទទួលស្គាល់ជាស្ថាប័នឆ្នើម ផ្នែកទទួលខុសត្រូវសង្គម ជាសកល រួមជាមួយនឹងពានរង្វាន់កម្រិតតំបន់ និងកម្រិតប្រទេសជាច្រើនផ្សេងទៀត ដែលទទួលបានពីស្ថាប័ន Euromoney។ ខណៈពេលដែលយើងកំពុងបន្តអនុវត្តផែនការយុទ្ធសាស្រ្ត ROAR30 ឱ្យកាន់តែរីកចម្រើន ការប្តេជ្ញាចិត្តក្នុងការបង្កើតផលវិជ្ជមាន នៅក្នុងសង្គម នៅតែជាកត្តាស្នូលដ៏លេចធ្លោមួយ ដែលដឹកនាំយើងឱ្យបង្កើតនូវសមិទ្ធផលប្រកបដោយអត្ថន័យសម្រាប់អតិថិជន និងសហគមន៍របស់យើង នៅទូទាំងទីផ្សារដែលយើងកំពុងប្រតិបត្តិការ។»

«សមិទ្ធផលនេះ គឺជូនទៅកាន់អតិថិជន​ និងដៃគូសហការរបស់ធនាគារ មេយប៊ែងទាំងអស់ ដែលសេចក្តីទុកចិត្ត និងភាពជាដៃគូវាងគ្នានឹងគ្នា បានអនុញ្ញាតឱ្យយើងអាចបង្កើតនូវរាល់ការផ្លាស់ប្តូរដ៏មានន័យ។ យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និយោជិត និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងសម្រាប់ការចូលរួមជាផ្នែកមួយនៃដំណើរដ៏ជោគជ័យនេះ។»

*******

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖

Maybank Group Corporate Affairs

Izlyn Ramli

Tel: +60 19 200 0248

Rishvan Sasidaran

Tel: +60 12 236 0024

Emel: [email protected]




អត្ថបទបន្ទាប់


«បេះដូងខ្ញុំនៅជាមួយអ្នក»! តារាហូលីវូដ អេនជេលីណា ជូលី រំលេចសារយ៉ាងក្តុកក្តួលជុំវិញជោគវាសនាជនភៀសសឹកកម្ពុជាក្នុងខួប១ឆ្នាំ នៃសង្គ្រាមព្រំដែន

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ គឺជាការចងចាំដ៏ជូរចត់ នៃការឈ្លានពានទាំងកម្រោលពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ដែលបានបន្សល់ទុកនូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ