ព័ត៌មាន

all news articles here

ភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជា ធ្លាក់ចុះជិត៥០%! តើភាគីពាក់ព័ន្ធត្រូវដោះស្រាយបែបណា ដើម្បីស្តារទំនុកចិត្តឡើងវិញ?

ដោយ​ សោម ស្រីពេជ្រ
វិស័យទេសចរណ៍កម្ពុជា កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដែលធ្វើឱ្យចំនួនភ្ញៀវអន្តរជាតិស្រុតចុះយ៉ាងគំហុក។ ជាក់ស្តែងក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជា ទាក់ទាញភ្ញៀវទេសចរបរទេសបានត្រឹមតែជាង១,៧លាននាក់ប៉ុណ្ណោះ ធ្លាក់ចុះរហូតដល់ជិត៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមអ្នកជំនាញបានគូសបញ្ជាក់ថា វិបត្តិនេះកើតចេញពីសម្ពាធរួមផ្សំទាំងកត្តាខាងក្រៅ និងខាងក្នុង ដែលទាមទារឱ្យមានការចាត់វិធានការដោះស្រាយភ្លាមៗ និងជាក់ស្តែងជាទីបំផុត។​