វិស័យអចលនទ្រព្យ

វិបត្តិខ្វះ​លទ្ធភាពទិញលំនៅឋាននៅវៀតណាម កាន់តែធ្ងន់ធ្ងរ ក្រោយតម្លៃហក់ឡើងលើសប្រាក់ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋ៣០ដង


វិបត្តិអសមត្ថភាពក្នុងការទិញលំនៅឋានរបស់ពលរដ្ឋវៀតណាម កំពុងធ្លាក់ចូលក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរ ស្របពេលដែលអត្រាការប្រាក់កម្ចីធនាគារបានស្ទុះឡើងយ៉ាងគំហុក ខណៈតម្លៃផ្ទះបានហក់ឡើងខ្ពស់កប់ពពក។ ទីភ្នាក់ងារព័ត៌មានអន្តរជាតិ Bloomberg បានរាយការណ៍ថា តម្លៃលំនៅឋានបច្ចុប្បន្ននៅវៀតណាម បានស្ទុះឡើងខ្ពស់រហូតដល់ទៅ៣០ដង នៃប្រាក់ចំណូលសរុបប្រចាំឆ្នាំរបស់គ្រួសារនីមួយៗ ខណៈកម្រិតសមរម្យ ដែលពលរដ្ឋទូទៅអាចទិញបានមានត្រឹមតែពី៣ទៅ៨ដងប៉ុណ្ណោះ នៃប្រាក់ចំណូលប្រចាំឆ្នាំ។
វិស័យអចលនទ្រព្យ
ដោយ

ក្តីស្រមៃចង់បានផ្ទះផ្ទាល់ខ្លួនរបស់ប្រជាជនវៀតណាមកំពុងត្រូវបានរំខានយ៉ាងខ្លាំង ដោយសារតែអត្រាការប្រាក់កម្ចីទិញអចលនទ្រព្យបានហក់ឡើងខ្ពស់មិនធ្លាប់មាន ស្របពេលដែលប្រព័ន្ធធនាគារក្នុងស្រុកកំពុងជួបសម្ពាធយ៉ាងខ្លាំងក្នុងការបញ្ចេញទុន ដើមី្បទ្រទ្រង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏មហិច្ឆតារបស់រដ្ឋាភិបាល។
ក្រសួងសំណង់វៀតណាម បានគូសបញ្ជាក់កាលពីខែមុនថា អត្រាការប្រាក់កម្ចីទិញលំនៅឋានបានបន្តស្ទុះឡើងយ៉ាងខ្លាំងនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយអត្រាការប្រាក់ជាមធ្យមបានហក់ឡើងចន្លោះពី ១២%ទៅ១៤%ក្នុងមួយឆ្នាំ។ ការកើនឡើងអត្រាការប្រាក់នេះ បានជំរុញឱ្យតម្លៃលំនៅឋានហក់ឡើងខ្ពស់រហូតដល់ទៅ៣០ដង នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់គ្រួសារនីមួយៗ ដែលជាតួលេខដ៏គួរឱ្យបារម្ភ បើធៀបនឹងកម្រិតសុវត្ថិភាពហិរញ្ញវត្ថុទូទៅ។
ប្រឈមមុខនឹងស្ថានភាពដ៏តានតឹងនេះលោក ឃ្វៀន ហុងអាន (Nguyen Hong An) បុគ្គលិកការិយាល័យនៅទីក្រុងហូជីមិញ បានលើកឡើងទាំងអស់សង្ឃឹមថា លោកត្រូវបង្ខំចិត្តផ្អាកផែនការទិញផ្ទះតម្លៃប្រមាណ១១៥,០០០ដុល្លារវិញភ្លាមៗ ដោយសារតែលទ្ធភាពហិរញ្ញវត្ថុរត់មិនទាន់រួច។
ដោយឡែកភាគីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យវិញបានព្រមានថា កង្វះខាតលំនៅឋានតម្លៃសមរម្យនៅវៀតណាមអាចនឹងវិវត្តទៅជាវិបត្តិសង្គមដ៏ធ្ងន់ធ្ងរ ប្រសិនបើគ្មានការជួយអន្តរាគមន៍ទាន់ពេលវេលាទេនោះ ពីព្រោះបច្ចុប្បន្នថ្លៃដើម នៃការអភិវឌ្ឍគម្រោងបានស្ទុះឡើងខ្ពស់ ខណៈដំណើរការស្វែងរកការអនុម័តផ្លូវច្បាប់នៅតែអូសបន្លាយពេលយូរនៅឡើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


LOLC បោះផ្សាយលក់មូលបត្របំណុល២០លានដុល្លារជាផ្លូវការ ដើម្បីកៀរគរទុនជួយជំរុញការអភិវឌ្ឍបៃតង និងជីវភាពរបស់ពលរដ្ឋ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានបោះជំហានជាថ្មីចូលក្នុងផ្សារមូលបត្រកម្ពុជា ដោយប្រកាសបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុលក្នុងទំហំទឹកប្រាក់២០…

ធនាគារ Goldman Sachs បានព្រមានថា តម្លៃប្រេងឆៅអាចនឹងហក់ឡើងដល់១២០ដុល្លារក្នុង១បារ៉ែល

ធនាគារវិនិយោគខ្នាតយក្សរបស់អាម៉េរិក Goldman Sachs បានព្រមានថា សង្គ្រាម​ពាក្យ​សម្តី និងការប៉ះទង្គិចគ្នាយ៉ាងក្តៅគគុករវាងសហរដ្ឋអាម៉េរិក និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ