ព័ត៌មាន

all news articles here

ច្បាប់ពន្ធថ្មីរបស់លោក ត្រាំ រងការរិះគន់ ដ្បិតវាអាចធ្វើឱ្យពលរដ្ឋមានចំណូលទាបខាតបង់ តែអ្នកមានចំណូលខ្ពស់ចំណេញ

ដោយ​ ​ ខេមបូណូមីស
ការិយាល័យថវិកាសភា ដែលជាស្ថាប័នឯករាជ្យមួយរបស់ស្ថាប័ននីតិបញ្ញត្តិរបស់សហរដ្ឋអាម៉េរិក ដែលមានសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក បានរិះគន់ច្បាប់ពន្ធថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលទើបអនុម័ត។ ការិយាល័យនេះ បានអះអាងថា ក្រោមច្បាប់ពន្ធថ្មីនេះពលរដ្ឋក្រីក្រនៅអាម៉េរិកនឹងអាចខាតបង់ថវិកា១ឆ្នាំប្រមាណជា១ពាន់៦រយដុល្លារ ស្របពេលដែលអ្នកមានចំណូលខ្ពស់អាចកើនចំណូលដល់ទៅ១ម៉ឺន២ពាន់ដុល្លារក្នុង១ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័តមាន អេភី។