ព័ត៌មាន

all news articles here

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចុះបំពេញការងារជួយគាំទ្រដល់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការជួយដល់វីរយុទ្ធជន និងប្រជាជនភៀសសឹក និងចែកអំណោយជូនប្រជាជនភៀសសឹក

ដោយ​ ​ ខេមបូណូមីស
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញចុះបំពេញការងារក្នុងខេត្តកំពង់ធំ ដើម្បីផ្តល់ការគាំទ្រដល់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការជួយដល់វីរយុទ្ធជន និងប្រជាជនភៀសសឹក ដោយសារការឈ្លានពានពីកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយការអញ្ជើញចូលរួមអមដំណើរពីសំណាក់ឯកឧត្តម ហួត ហាក់ និងឯកឧត្តម ថោ ជេដ្ឋា ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំជាច្រើនរូប។