អត្ថបទពាណិជ្ជកម្ម

ធនាគារ អេស៊ីលីដា សហការជាមួយ UnionPay International ដាក់ឱ្យប្រើប្រាស់សេវាហិញ្ញវត្ថុ ដែលផ្តល់ប្រយោជន៍ដ៏សម្បូរបែប និងបទពិសោធន៍លំដាប់ពិភពលោក


ធនាគារ អេស៊ីលីដា ភីអិលស៊ី (ធនាគារ អេស៊ីលីដា) នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប័ណ្ណឥណពន្ធយូភីអាយអេស៊ីលីដាប្លាទីន ជាប្រាក់ដុល្លារអាមេរិក, ប័ណ្ណឥណពន្ធ យូភីអាយអេស៊ីលីដាធម្មតា និងមាស ជាប្រាក់រៀល” ដែលជាកិច្ចសហប្រតិបត្តិការដ៏រឹងមាំនៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រដ៏យូរអង្វែងរវាងស្ថាប័នទាំងពីរ។
ធនាគារ អេស៊ីលីដា សហការជាមួយ UnionPay International ដាក់ឱ្យប្រើប្រាស់សេវាហិញ្ញវត្ថុ ដែលផ្តល់ប្រយោជន៍ដ៏សម្បូរបែប និងបទពិសោធន៍លំដាប់ពិភពលោក
ដោយ
អំពី Acleda Bank

ចំណុចសំខាន់នៃការដាក់ឱ្យប្រើប្រាស់ប័ណ្ណទាំងបីប្រភេទនាថ្ងៃនេះ គឺដើម្បីជាជម្រើស​សម្រាប់អតិថិជន ដែលអាចប្រើប្រាស់បានទាំងប្រើប័ណ្ណដោយផ្ទាល់ និងប្រើប្រាស់តាមមធ្យោបាយដែលមានសុវត្ថិភាពនានា ប័ណ្ណឥណពន្ធយូភីអាយអេស៊ីលីដា បានរួមបញ្ចូលគ្នានូវសេវាកម្មហិរញ្ញវត្ថុ​ជាមួយនិងបណ្តាញ​ទូទាត់​សកលដ៏ទូលំទូលាយ ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលនៅទូទាំងប្រទេសកម្ពុជា និង ១៨៣ ប្រទេស និងតំបន់។

ប័ណ្ណឥណពន្ធយូភីអាយអេស៊ីលីដាប្លាទីន ត្រូវបានរចនាឡើងដើម្បីផ្តល់ជូនអតិថិជននូវ​បទពិសោធន៍​ទូទាត់ដោយផ្ទាល់ ទូរទាត់តាមឌីជីថល ឬផ្ទេរប្រាក់ប្រកបដោយសុវត្ថិភាពទាំងក្នុង និងក្រៅប្រទេស ព្រមទាំង​ទទួលបានអត្ថប្រយោជន៍ជាច្រើន បន្ថែមទៀតដែលរួមមាន៖

- រីករាយជាមួយការទូទាត់ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល នៅតាមហាង និងម៉ាស៊ីន ATM រាប់លានកន្លែង និង ១៨៣ ប្រទេស និងតំបន់ ដែលទទួលយកការទូទាត់តាមរយៈ UnionPay។

- ទទួលបានការបញ្ចុះតម្លៃ និងការផ្តល់ជូនយ៉ាងពិសេសក្នុងការទិញទំនិញ ធ្វើដំណើរ និងភោជនីយដ្ឋានផ្សេងៗ ពី បណ្តាញដៃគូសហការរបស់ធនាគារ អេស៊ីលីដា និងដៃគូរបស់ស្ថាប័ន UnionPay ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក។

- ទទួលបានសិទ្ធិចូលសម្រាកដោយសេរីនៅ Airport Lounge និងទទួលបានសេវាអាទិភាពនៅក្នុង​បន្ទប់រង់ចាំពិសេសនៅអាកាសយានដ្ឋានអន្តរជាតិ ជាង ១,៤០០ កន្លែង ជុំវិញពិភពលោក ធ្វើឱ្យរាល់ការធ្វើដំណើររបស់អតិថិជន កាន់តែមានផាសុកភាព ដោយអតិថិជន​គ្រាន់តែ​ទាញយក​កម្មវិធី DragonPass App។

- ប្រឹក្សា​ព័ត៌មាន ២៤ ម៉ោង (24/7 Premium Concierge Service)​​ និងដោះស្រាយរាល់ចម្ងល់ ឬតម្រូវការផ្សេងៗតាមរយៈសេវាកម្មអតិថិជន ដែលរួមមានការជួយសម្រួលដល់ការធ្វើដំណើរ ការណែនាំអំពីបែបបទនៃការរស់នៅ ការកក់ភោជនីយដ្ឋាន និងសេវាកម្មអតិថិជន​ដែលរៀបចំឡើងជាពិសេសសម្រាប់អ្នក គ្រប់ពេលវេលា និងគ្រប់ ទីកន្លែង។

លោកស្រី សុខ សោភា គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា៖ ធនាគារ អេស៊ីលីដា និងក្រុមហ៊ុន UnionPay International ជាដៃគូដ៏ល្អ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាចាប់តាំងពីខែមេសា ឆ្នាំ២០១៣ និងបានចាប់​ដៃគូសហប្រតិបត្តិការ​អាជីវកម្ម ដើម្បី​បោះ​ផ្សាយ​ប័ណ្ណ​ឥណពន្ធយូភីអាយអេស៊ីលីដាធម្មតា និងមាស ជាប្រាក់ដុល្លារអាមេរិក។ ពេលនេះ ជាការបោះជំហានថ្មីមួយទៀត ដែលធនាគារ អេស៊ីលីដា និងក្រុមហ៊ុន UnionPay International បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការដាក់​​ឱ្យដំណើរការនូវប័ណ្ណ ឥណពន្ធយូភីអាយអេស៊ីលីដាប្លាទីន ជាប្រាក់ដុល្លារអាមេរិក រួមជាមួយនិងប័ណ្ណឥណពន្ធ យូភីអាយអេស៊ីលីដាធម្មតា និងមាស ជាប្រាក់រៀល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ប្រកបដោយភាពទាន់សម័យ មានភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុត ទាំងការទូទាត់ ការប្រើប្រាស់សាច់ប្រាក់ និងការទូរទាត់តាមមធ្យោបាយនានា។

អតិថិជនអាចទទួលយកនូវបទពិសោធន៍ថ្មី ជាមួយផលិតផលថ្មីរបស់របស់អេស៊ីលីដា តាមរយៈ​អេស៊ីស៊ូភើអេប​ ទាំងការស្នើរសុំប័ណ្ណ ការដំណើការប័ណ្ណ ការកំណត់ទំហំទឹកប្រាក់ និងចំនួន​ប្រតិបត្តិការផ្ទាល់ខ្លួន ការបង្ឃាំងប័ណ្ណ ឬមកកាន់សាខាធនាគារ អេស៊ីលីដាដែលនៅជិតបំផុត​នៅទូទាំងប្រទេស ដើម្បីទទួលនូវការបំរើដោយផ្ទាល់ប្រកបដោយស្នាមញញឹម ភាពទន់ភ្លន់ និងការគោរពដ៏កក់ក្តៅ​ ។

លោកស្រី លាង ចិន្តា ប្រធានគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន UnionPay International បានមានប្រសាសន៍ថា៖ "UnionPay International ផ្តល់តម្លៃយ៉ាងខ្ពស់ចំពោះភាពជាដៃគូ​យុទ្ធសាស្ត្រ​ដ៏យូរអង្វែងជាមួយធនាគារ អេស៊ីលីដា។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ កិច្ចសហប្រតិបត្តិការ​របស់យើងបានពង្រីកវិសាលភាពលើសពីការចេញប័ណ្ណ ទៅគ្របដណ្តប់​លើវិស័យ​ជាច្រើនទៀតដូចជា ការបង្កើតថ្មីផ្នែកទូទាត់ប្រាក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ នៅឆ្នាំ២០២៥ UnionPay International បានសហការជាមួយធនាគារ អេស៊ីលីដា ក្នុងការធ្វើជាភ្នាក់ងារទូទាត់សាច់ប្រាក់ក្នុងស្រុក សម្រាប់ការធ្វើ​ប្រតិបត្តិការជាប្រាក់រៀលនៅក្នុងប្រទេសកម្ពុជា ដែលនេះជាការគូសបញ្ជាក់​បន្ថែមអំពីការប្តេជ្ញាចិត្ត​រួមគ្នារបស់យើងក្នុងការគាំទ្រគំនិតផ្តួចផ្តើមរបស់ធនាគារជាតិ នៃ កម្ពុជា ដើម្បីជំរុញការប្រើ​ប្រាស់រូបិយប័ណ្ណជាតិ​ឱ្យកាន់តែទូលំទូលាយ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់​តាមបែបឌីជីថលនៅកម្ពុជា។”

លោកស្រីបន្ថែមថា “ការដាក់ឱ្យប្រើប្រាស់ប័ណ្ណឥណពន្ធយូភីអាយអេស៊ីលីដាប្លាទីន ជាប្រាក់ដុល្លារអាមេរិក នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងភាពជាដៃគូរបស់យើង។ តាមរយៈការរួមបញ្ចូលគ្នា​រវាងសេវាកម្មធនាគារ​ដ៏គួរឱ្យទុកចិត្តរបស់ធនាគារ អេស៊ីលីដា និងបណ្តាញ ទទួលយក​ការទូទាត់ទូទាំងពិភពលោកដ៏ទូលំទូលាយរបស់ UnionPay ព្រមទាំងអត្ថប្រយោជន៍ពិសេស​សម្រាប់ម្ចាស់ប័ណ្ណ យើងមានទំនុកចិត្តថា ប័ណ្ណឥណពន្ធប្លាទីននេះ នឹងបម្រើដល់តម្រូវការទូទាត់​ប្រចាំថ្ងៃរបស់​អតិថិជន ការធ្វើដំណើរទៅក្រៅប្រទេស និងបទពិសោធន៍នៃការទូទាត់ឆ្លងដែន​បានកាន់តែប្រសើរឡើង។”

ក្រៅពីប័ណ្ណឥណពន្ធយូភីអាយអេស៊ីលីដាប្លាទីន ជាប្រាក់ដុល្លារអាមេរិក ធនាគារ អេស៊ីលីដា និង UnionPay ក៏បានណែនាំប័ណ្ណឥណពន្ធយូភីអាយអេស៊ីលីដាធម្មតា និងមាស ជាប្រាក់រៀលផងដែរ។ ប័ណ្ណឥណពន្ធយូភីអាយអេស៊ីលីដានេះ ជាប័ណ្ណដំបូងគេដែលប្រើប្រាស់រូបិយប័ណ្ណរៀលខ្មែរ និងត្រូវបានចេញផ្សាយនៅក្នុងប្រទេសកម្ពុជា ប័ណ្ណនេះជួយគាំទ្របន្ថែមទៀតដល់កិច្ចខិតខំប្រឹង​ប្រែងរបស់ធនាគារជាតិ នៃ កម្ពុជា ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលខ្មែរឱ្យកាន់តែទូលំទូលាយ ព្រមទាំងបង្កើនភាពសម្បូរបែបនៃសេវាកម្មទូទាត់ប្រាក់តាមបែបក្នុងស្រុករបស់ UnionPay។ ប័ណ្ណថ្មីទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងចំពោះប្រទេសកម្ពុជា និងទំនុកចិត្តរបស់ និងក្រុមហ៊ុន UnionPay លើកំណើន​​ជាបន្តបន្ទាប់​នៃប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់តាមបែបឌីជីថល។




អត្ថបទបន្ទាប់


emart24 Cambodia ប្រកាសខួប ២ឆ្នាំ និងបង្ហាញទស្សនវិស័យអាជីវកម្ម ព្រមទាំងបញ្ជាក់ពីការគាំទ្រយ៉ាងរឹងមាំពីក្រុមហ៊ុនមេនៅប្រទេសកូរ៉េ

នៅក្នុងឱកាសប្រារព្ធពិធីខួបអនុស្សាវរីយ៍ ២ឆ្នាំ និងទស្សនវិស័យអាជីវកម្ម (2nd Anniversary & Business Insights) របស់ emart24 កម្ពុជា ដែល…

យុវជនចូលបំពេញកាតព្វកិច្ចយោធានឹងទទួលបានប្រាក់ឧបត្ថម្ភ៤០ម៉ឺនរៀលក្នុង១ខែ ខណៈអ្នកជំនាញហាក់បារម្ភពីតម្លាភាពនៃការអនុវត្ត

ដើម្បីពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំ និងបង្កើតកម្លាំងបម្រុង ដែលមានជំនាញច្បាស់លាស់ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តច្បាប់ស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ