អត្ថបទពាណិជ្ជកម្ម

ការិយាល័យច្រកចេញចូលតែមួយ នៅខណ្ឌទាំង១៤ នៃរាជាធានីភ្នំពេញ សហការជាមួយធនាគារ អេស៊ីលីដា លើការទូទាត់កម្រៃសេវារដ្ឋបាលតាមប្រព័ន្ធឌីជីថល


ការទូទាត់កម្រៃសេវារដ្ឋបាលនៅតាមការិយាល័យច្រកចេញចូលតែមួយ នៃខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ នឹងកាន់តែងាយស្រួល និងមានប្រសិទ្ធភាព ដោយប្រជាពលរដ្ឋអាចទូទាត់តាមរយៈ អេស៊ីស៊ូភើអេប បន្ទាប់ពី ធនាគារ អេស៊ីលីដា ភីអិលស៊ី និង អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពីការអនុវត្តសាកល្បងប្រព័ន្ធទូទាត់ឌីជីថលនេះ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។
ការិយាល័យច្រកចេញចូលតែមួយ នៅខណ្ឌទាំង១៤ នៃរាជាធានីភ្នំពេញ សហការជាមួយធនាគារ អេស៊ីលីដា លើការទូទាត់កម្រៃសេវារដ្ឋបាលតាមប្រព័ន្ធឌីជីថល
ដោយ
អំពី Acleda Bank

សិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីភាព របស់ ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ និង បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ព្រមទាំង​មានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រង និងមន្រ្តីរាជការតំណាងមកពី​អគ្គនាយកដ្ឋាន​រដ្ឋបាលក្រសួងមហាផ្ទៃ និងរដ្ឋបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ព្រមទាំងថ្នាក់គ្រប់គ្រងជាន់ខ្ពស់នៃធនាគារ អេស៊ីលីដា។

តាមរយៈ ACLEDA Super App ស្ថាប័នទាំងពីរ នឹងរួមគ្នាបង្កើនប្រសិទ្ធភាពសេវារដ្ឋបាល មានភាពងាយស្រួល ចំណេញពេលវេលាទាំងប្រជាពលរដ្ឋ និងមន្ត្រីប្រតិបត្តិ ព្រមទាំងមានតម្លាភាព សុវត្ថិភាព និងគណនេយ្យភាព​ក្នុងការប្រមូលចំណូលសេវារដ្ឋបាល ជាពិសេស រួមចំណែកជំរុញការអភិវឌ្ឍសង្គមឌីជីថល បង្កើតទម្លាប់ថ្មី​សម្រាប់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាឌីជីថលក្នុងជីវភាពប្រចាំថ្ងៃ។

ជាងនេះទៅទៀត កិច្ចសហប្រតិបត្តិការនេះ ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់បរិវត្តកម្មឌីជីថល (Digital Transformation) ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​ដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងឱកាសនេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះក្រសួងមហាផ្ទៃ ដែលមានអគ្គនាយកដ្ឋានរដ្ឋបាល និងរដ្ឋបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ជាសេនាធិការ ក្នុងការផ្តល់អាទិភាពលើការកែទម្រង់សេវាសាធារណៈ។

នាពេលកន្លងមក ធនាគារ អេស៊ីលីដា និងក្រសួងមហាផ្ទៃ បានសហការគ្នាយ៉ាងជិតស្និទ្ធ​ក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់សេវាសាធារណៈឱ្យទៅជាលក្ខណៈឌីជីថល តាមរយៈការចុះអនុស្សរណៈ​នៃ​ការយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ប្រមូលកម្រៃទិដ្ឋាការពីអតិថិជន តាមប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ ការប្រើប្រាស់សេវាកម្មទូទាត់តាមឌីជីថល និងម៉ាស៊ីនឆូតបណ្ណ ឬកាត (POS Terminal) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ប្រមូលកម្រៃទិដ្ឋាការពីអតិថិជន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ និងការផ្តល់ និងប្រើប្រាស់សេវាផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។ នេះជាសមិទ្ធផលថ្មីបន្ថែមទៀត ក្នុងការបរិវត្តកម្មឌីជីថល ថ្នាក់ក្រោមជាតិដែលធនាគារ អេស៊ីលីដា និងក្រសួងមហាផ្ទៃ នឹងសហការដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធទូទាត់តាម ACLEDA Super App សម្រាប់ប្រតិបត្តិការទូទាត់កម្រៃសេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ នាពេលឆាប់ៗនេះ។




អត្ថបទបន្ទាប់


ចៅក្រមអាម៉េរិក សម្រេចលុបចោលគោលនយោបាយផ្អាកផ្តល់ទិដ្ឋាការដល់៧៥ប្រទេសរបស់រដ្ឋបាលលោក ត្រាំ

ចៅក្រមសហព័ន្ធអាម៉េរិក បានចេញដីកាសម្រេចលុបចោលនូវគោលនយោបាយដ៏ចម្រូង​ចម្រាសរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានផ្អាកការចេញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ