សេចក្តីព្រាងច្បាប់គោលនយោបាយការពារជាតិប្រចាំឆ្នាំ២០២៧ របស់សហរដ្ឋអាម៉េរិក ដែលកំណត់អាទិភាពលើកម្មវិធី និងកម្រិតនៃការចំណាយសម្រាប់ទីភ្នាក់ងារយោធា និងសន្តិសុខជាតិ ត្រូវបានសភាតំណាងរាស្ត្រអនុម័តដោយសំឡេងយ៉ាងប្រកៀកប្រកិត២១៦សំឡេងទល់នឹង២១២សំឡេង ដោយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋភាគច្រើនបោះឆ្នោតគាំទ្រ ខណៈសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យភាគច្រើនបោះឆ្នោតជំទាស់។
កញ្ចប់ថវិកាដ៏ធំនេះនឹងផ្តល់មូលនិធិសម្រាប់ការទិញសព្វាវុធថ្មីៗ ប្រតិបត្តិការយោធា ការអភិវឌ្ឍបច្ចេកវិទ្យាការពារជាតិ និងកម្មវិធីសំខាន់ៗរបស់មន្ទីរបញ្ចកោណ ព្រមទាំងបង្កើនអត្ថប្រយោជន៍សម្រាប់កងទ័ព រួមទាំងការដំឡើងប្រាក់បៀវត្សរ៍រហូតដល់ទៅ៧% និងការសាងសង់លំនៅឋានថ្មីសម្រាប់គ្រួសារយោធា។ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋអះអាងថា ការបង្កើនថវិកាយោធា គឺជារឿងចាំបាច់ ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់អាមេរិក ខណៈប្រទេសនេះកំពុងប្រឈមវិបត្តិសន្តិសុខជាច្រើនរួមទាំងសង្គ្រាមនៅអ៊ីរ៉ង់ និងការប្រកួតប្រជែងឥទ្ធិពលជាមួយបណ្ដាមហាអំណាចផ្សេងៗផងដែរ។
ទោះជាយ៉ាងណាសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ បានរិះគន់យ៉ាងខ្លាំងចំពោះទំហំចំណាយដ៏មហាសាលនេះ ដោយលើកឡើងថា កញ្ចប់ថវិកាការពារជាតិកើនឡើង ខណៈដែលរដ្ឋ
បាលលោក ដូណាល់ ត្រាំ កំពុងជំរុញការកាត់បន្ថយកម្មវិធីសង្គម។ ទន្ទឹមនេះពួកគេ ក៏ព្រួយបារម្ភអំពី
សង្គ្រាមអ៊ីរ៉ង់ ដែលកំពុងបន្តឆាបឆេះ ដែលមន្ទីរបញ្ចកោណបញ្ជាក់ថាបានចំណាយថវិកាអាម៉េរិកអស់រហូតដល់ទៅប្រមាណជាង៣៧ពាន់លានដុល្លាររួចទៅហើយ
ដោយ: តែម សុខុម