វិស័យថាមពល

អាស៊ានព្រួយបារម្ភខ្លាំងជុំវិញភាពតានតឹងនៅ​តំបន់មជ្ឈិមបូព៌ា ខណៈ GDP ទំហំជិត៤ទ្រីលានដុល្លាររបស់តំបន់ពឹងផ្អែកលើដំណក់ប្រេងពីតំបន់នេះ


បញ្ហាក្តៅគគុកចំនួន៣ ដែលបានលេចធ្លោខ្លាំងនៅក្នុងវេទិកាសន្តិសុខតំបន់អាស៊ាន (ARF) នាទីក្រុងម៉ានីល នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា  រួមមានសង្គ្រាមនៅមជ្ឈិមបូព៌ា សង្គ្រាមនៅអ៊ុយក្រែន និងការកើនឡើងភាពតានតឹងនៅសមុទ្រចិនខាងត្បូង។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ក្តីព្រួយបារម្ភរបស់អាស៊ាន ពាក់ព័ន្ធនឹងវិបត្តិនៅតំបន់មជ្ឈិមបូព៌ាស្ថិតក្នុងកម្រិតខ្ពស់ ស្របពេលដែលរដ្ឋមន្ត្រីការបរទេសអាម៉េរិក និងរុស្ស៊ី បានស្កាត់ជួបគ្នា ដើម្បីពិភាក្សាពីរឿងសង្គ្រាមនៅអ៊ុយក្រែន ហើយចិនឯណោះវិញកំពុងខិតខំសម្របសម្រួលជម្លោះនៅសមុទ្រចិនខាងត
វិស័យថាមពល
ដោយ

អ្នកការទូតកំពូលៗមកពីតំបន់អាស៊ី អឺរ៉ុប និងអាម៉េរិកខាងជើងបានជួបជុំគ្នានៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា នេះ ក្នុងវេទិកាសន្តិសុខតំបន់អាស៊ាននៅទីក្រុងម៉ានីល ជាទីដែលគេរំពឹងថា នឹងមានការចេញសេចក្តីអំពាវនាវឱ្យមានការដោះស្រាយដោយសន្តិវិធី បន្ទាប់ពីភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានឆាបឆេះយ៉ាងសន្ធោសន្ធៅ។
សង្គ្រាមនៅអ៊ីរ៉ង់ និងការគំរាមកំហែងបិទច្រកសមុទ្រហ័រម៉ូសត្រូវបានគេដឹងថា បានគ្របដណ្តប់យ៉ាងខ្លាំងលើកិច្ចពិភាក្សាពេញអង្គ ដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ាកូ រូប៊ីអូ (Marco Rubio), រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡារ៉ូវ (Sergei Lavrov), ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោកស្រី កាចា កាឡាស (Kaja Kallas) ព្រមទាំងមន្ត្រីកំពូលៗមកពីប្រទេសចិន អូស្ត្រាលី ឥណ្ឌា ជប៉ុន អង់គ្លេស និងបណ្តាប្រទេសមួយចំនួនទៀត។
វិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានក្លាយជាប្រធានបទក្តៅគគុកនៅក្នុងវេទិកា ដែលរៀបចំដោយអាស៊ាន ដែលជាតំបន់មានទំហំសេដ្ឋកិច្ចសរុបប្រមាណ៣,៨ទ្រីលានដុល្លារ និងកំពុងពឹងផ្អែកយ៉ាងខ្លាំងលើប្រេងឥន្ធនៈពីតំបន់មជ្ឈិមបូព៌ា។ នៅក្នុងកិច្ចប្រជុំនេះលោកស្រី ហួ ជុនយីង (Hua Chunying) អនុរដ្ឋមន្ត្រីការបរទេសចិនបានលើកឡើងថា ពិភពលោកបានឈានចូលដល់ដំណាក់កាលថ្មី នៃភាពចលាចល និងការផ្លាស់ប្តូរ។ លោកស្រីបានគូសបញ្ជាក់ថា ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាបានរីករាលដាល ប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ថាមពល និងស្បៀងអាហារ ព្រមទាំងរំខានដល់សន្តិសុខ និងស្ថិរភាពសេដ្ឋកិច្ច ដែលទាមទារឱ្យមានការថែរក្សាសន្តិភាពជាបន្ទាន់។
ដោយឡែកលោក ម៉ាកូ រូប៊ីអូ រដ្ឋមន្ត្រីការបរទេសអាម៉េរិកបានថ្លែងថា សហរដ្ឋអាម៉េរិកចង់បានដំណោះស្រាយតាមផ្លូវការទូត ប៉ុន្តែទីក្រុងតេអេរ៉ង់ ហាក់ដូចជាលំបាកនិយាយគ្នាក្នុងការទូតខ្លាំងណាស់។ លោកបានប្រាប់ក្រុមរដ្ឋមន្ត្រីអាស៊ានថា បញ្ហាប្រឈមធំបំផុតនាពេលនេះ គឺភាគីអ៊ីរ៉ង់ហាក់គ្មានឆន្ទៈ ឬយកចិត្តទុកដាក់ចំពោះការចរចានោះឡើយ។ ជាមួយគ្នានេះពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន លោក រូប៊ីអូ បានបញ្ជាក់ថា លោកនឹងជួបពិភាក្សាជាមួយលោក ឡារ៉ូវ សមភាគីរុស្ស៊ី ដើម្បីជជែកពីបញ្ហានេះ ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលការដើរតួនាទីស្ថាបនា ដើម្បីបញ្ចប់សង្គ្រាម។
ដោយឡែក ឆ្លើយតបនឹងភាពតានតឹងនៅសមុទ្រចិនខាងត្បូង ដែលកំពុងឡើងកម្តៅ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងឆ្មាំសមុទ្រចិន និងកងទ័ពជើងទឹកហ្វីលីពីន រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) ដែលបានជួបជាមួយសមភាគីអាស៊ានកាលពីថ្ងៃពុធ បានលើកឡើងថា សមុទ្រចិនខាងត្បូង គឺជាផ្ទះរួមនៃតំបន់ ហើយកិច្ចសហប្រតិបត្តិការ និងមិត្តភាព គប្បីជាខ្លឹមសារស្នូល។ យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ លោក បានបន្ថែមថា ប្រទេសក្នុងតំបន់គួរតែទប់ស្កាត់ការញុះញង់ពីកម្លាំងខាងក្រៅ ប្រឆាំងនឹងទង្វើប្រើប្រាស់ដែនសមុទ្រ ដើម្បីបង្កជម្លោះ និងត្រូវប្រកាន់ជំហររឹងមាំក្នុងការដឹកនាំកិច្ចការតំបន់ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូងដោយដៃរបស់អាស៊ានផ្ទាល់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តៃវ៉ាន់ ព្រមានថា ថៃនឹងក្លាយជាជនរងគ្រោះបន្ទាប់ ក្រោយខឹងទទួលតៃវ៉ាន់ ជាផ្នែកមួយរបស់ចិន

ក្រសួងការបរទេសតៃវ៉ាន់ បានចេញមុខសម្តែងការខកចិត្ត និងប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះ​រដ្ឋាភិបាលថៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆា…

ថៃ កំពុងរកច្រកបញ្ចេញទុរេន៣០ម៉ឺនតោន តើវាអាចធ្លុះធ្លាយចូលមកទីផ្សារកម្ពុជា ទេ?

ប្រទេសថៃ កំពុងប្រញាប់ប្រញាល់ជំរុញការប្រើប្រាស់ និងចែកចាយផ្លែទុរេនភាគខាងត្បូង ដែលមានបរិមាណសរុបប្រមាណ៣០ម៉ឺនតោន ចំពេលមានការព្រួយបារម្ភយ៉ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ