នយោបាយឧបត្ថម្ភធន

ចិន ជាប្រទេសឆ្លាតវៃក្នុងការប្រើគោលនយោបាយឧបត្ថម្ភធន ដែលអាម៉េរិក និងអឺរ៉ុប គួរសិក្សាដកពិសោធន៍


លោកស្រី ជីលៀន ថេត (Gillian Tett) អ្នកវិភាគដ៏មានឥទ្ធិពលរបស់សារព័ត៌មាន Financial Times បានលើកឡើងនូវទស្សនៈគួរឱ្យចាប់អារម្មណ៍ថា ប្រទេសចិន ពិតជាមានភាពឆ្លាតវៃ និងបត់បែន ក្នុងការប្រកាសប្រើប្រាស់គោលនយោបាយឧបត្ថម្ភធនចំគោលដៅយុទ្ធសាស្ត្រ។ តើអ្វីទៅជាកត្តាសំខាន់ដែលធ្វើឱ្យយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ចិន ទទួលបានជោគជ័យ? ហើយតើសហរដ្ឋអាម៉េរិក និងអឺរ៉ុប គួរឆ្លើយតប និងទាញយកមេរៀនអ្វីខ្លះពីទីក្រុងប៉េកាំង?
នយោបាយឧបត្ថម្ភធន
ដោយ

ការដែលចិន អាចស្ទុះស្ទាជួយរុញទំហំនាំចេញរបស់ខ្លួនឱ្យកើនឡើងរហូតដល់ជិត៤ទ្រីលានដុល្លារអាម៉េរិក កាលពីឆ្នាំ២០២៥ កន្លងទៅ វាមិនមែនជារឿងចៃដន្យ ឬជាសំណាងនោះឡើយ។ នេះគឺជាផ្លែផ្កានៃការរៀបចំផែនការយ៉ាងល្អិតល្អន់ ដែលសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបចាំបាច់ត្រូវតែស្វែងយល់ និងដកពិសោធន៍។
លោកស្រី ជីលៀន ថេត បានរៀបរាប់ថា ទីក្រុងប៉េកាំង កំពុងទាញយកប្រៀបលើគូប្រកួតប្រជែងលោកខាងលិច តាមរយៈការកំណត់ទិសដៅច្បាស់លាស់លើវិស័យយុទ្ធសាស្ត្រ និងការដាក់ចេញថវិកាឧបត្ថម្ភធនចំៗទៅលើឧស្សាហកម្មស្នូលទាំងនោះ។ លោកស្រីបានពន្យល់ថា ចិន មិនបានចាក់លុយឧបត្ថម្ភធនបែបប៉ាតណាប៉ាតណីឡើយ ប៉ុន្តែផ្តោតសំខាន់តែលើឧស្សាហកម្មគន្លឹះនាពេលអនាគតប៉ុណ្ណោះ រួមមាន បន្ទះឈីប, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), រថយន្តអគ្គិសនី (EV) និងថាមពលបៃតង។ ផ្ទុយទៅវិញ សហរដ្ឋអាម៉េរិក និងអឺរ៉ុប ជារឿយៗតែងតែចាក់លុយគាំទ្រលើវិស័យ ដែលផ្តល់ផលប្រយោជន៍នយោបាយរយៈពេលខ្លីជាជាងការកសាងគ្រឹះបច្ចេកវិទ្យារយៈពេលវែង។
ក្រៅពីយុទ្ធសាស្ត្រចាក់លុយចំគោលដៅ ចំណុចខ្លាំងដ៏គួរឱ្យកត់សម្គាល់មួយទៀតរបស់ចិន គឺការចំណាយ និងវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការសម្របសម្រួលគោលនយោបាយឧស្សាហកម្មប្រកបដោយភាពស៊ីសង្វាក់គ្នា។
អ្នកវិភាគរូបនេះបានសង្កត់ធ្ងន់ថា អ្វីដែលចិន បានកសាងមកទល់ពេលនេះ គឺផ្តោតលើការបង្កើតសមត្ថភាពប្រកួតប្រជែងរយៈពេលវែងឱ្យស្របទៅតាមការអភិវឌ្ឍជាតិ។ ដូច្នេះសហរដ្ឋអាម៉េរិក និងអឺរ៉ុប គួរតែរៀនសូត្រពីការកំណត់អាទិភាពយុទ្ធសាស្ត្រនេះជាជាងការពឹងផ្អែកទាំងស្រុងលើអាវុធ ដំឡើងពន្ធគយ ដែលគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្ននោះឡើយ៕




អត្ថបទបន្ទាប់


អាម៉េរិក ហាមនាំចូលទំនិញពីក្រុមហ៊ុនចិន ៤៣បន្ថែមទៀត ក្រោមហេតុផលប្រើពលកម្មបង្ខំលើជនជាតិភាគតិចអ៊ុយហ្គួរ

សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន កំពុងឡើងកម្តៅជាថ្មី ខណៈដែលរដ្ឋបាល​លោក ដូណាល់ ត្រាំ បានហាមឃាត់ការនាំចូលទំនិញពីក្រុមហ៊ុនចិន…

​អាម៉េរិក ធ្វើអន្តរាគមន៍ដ៏កម្របំផុត ដើម្បីជួយគាំទ្រប្រាក់យ៉េន ដែលកំពុងជួបវិបត្តិធ្លាក់ថ្លៃ

សហរដ្ឋអាម៉េរិក បានធ្វើអន្តរាគមន៍ដ៏កម្រ និងគួរឱ្យចាប់អារម្មណ៍ដើម្បីជួយទ្រទ្រង់ប្រាក់យ៉េន របស់ជប៉ុន តាមរយៈការទិញប្រាក់យ៉េនយ៉ាង​ច្រើនជាលើកដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ