ប្រព័ន្ធហិរញ្ញវត្ថុ

តើឥណ្ឌូនេស៊ី ពិតជាបើកទ្វារទទួលលុយកខ្វក់ ដើម្បីកសាងជាតិ មែនឬ?


អ្នកវិភាគព្រមានថា សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុថ្មីមួយរបស់ប្រទេសឥណ្ឌូនេស៊ី អាចនឹងបង្កើតជាចន្លោះប្រហោងដ៏ធំ ដែលបើកឱកាសឱ្យកញ្ចប់មូលនិធិមានប្រភពមិនច្បាស់លាស់ហូរចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់អាស៊ានមួយនេះ។ បើយោងតាមចុះផ្សាយដោយសារព័ត៌មាន The Edge Malaysia នេះគឺជាហានិភ័យដ៏គួរឱ្យព្រួយបារម្ភបំផុត ប្រសិនបើច្បាប់ថ្មីនេះត្រូវបានអនុវត្តដោយខ្វះការត្រួតពិនិត្យ និងយន្តការតឹងរ៉ឹងពីស្ថាប័នប្រឆាំងការលាងលុយកខ្វក់។ តើច្បាប់ថ្មីនេះមានខ្លឹមសាររសើបកម្រិតណាទើបធ្វើឱ្យអ្នកជំនាញព្
ប្រព័ន្ធហិរញ្ញវត្ថុ
ដោយ

ឥណ្ឌូនេស៊ី កំពុងបង្កើតច្បាប់ហិរញ្ញវត្ថុថ្មីមួយ ដែលកំពុងរងការរិះគន់ពីអ្នកជំនាញថា អាចជាមេដែកទាក់ទាញលុយងងឹត និងអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រព័ន្ធហិរញ្ញវត្ថុឥណ្ឌូនេស៊ីទាំងមូល​។ សេចក្តីព្រាងច្បាប់វិស័យហិរញ្ញវត្ថុនេះមានចំណុចពិសេសមួយ គឺវាផ្តល់អភ័យឯកសិទ្ធិការពារការទិញមូលបត្របំណុលពីមូលនិធិដាច់មុខរបស់ប្រធានាធិបតី ដោយមិនឱ្យមានការស៊ើបអង្កេតទាំងផ្នែកព្រហ្មទណ្ឌ រដ្ឋប្បវេណី ឬពន្ធដារ។

លោក អេចមេដ ស៊ូកាសូណូ (Achmad Sukarsono) នាយករងផ្នែកគ្រប់គ្រងហានិភ័យ នៃក្រុមហ៊ុន Control Risks នៅសិង្ហបុរី បានលើកឡើងថា ឥណ្ឌូនេស៊ី ពិតជាត្រូវការទុនក្នុងស្រុកបន្ថែម ប៉ុន្តែមេរៀនពីការលើកលែងពន្ធកន្លងមកបង្ហាញថា ដើមទុនលាក់កំបាំង តែងតែត្រូវបានទាញចូលក្នុងចរន្តសេដ្ឋកិច្ចតាមវិធីនេះ។ លោកបានសង្កត់ធ្ងន់ថា មើលទៅវាដូចជាការប្រមូលទុនដើម្បីអភិវឌ្ឍជាតិ ប៉ុន្តែភាពស្អាតស្អំនៃច្បាប់ហាក់ដូចជាអាចបត់បែនបានទៅតាមតម្រូវការលុយរបស់រដ្ឋ ដែលជាចំណុចដ៏គ្រោះថ្នាក់បំផុត។

បច្ចុប្បន្នរដ្ឋាភិបាលរបស់លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ កំពុងពឹងផ្អែកលើស្ថាប័នស៊ើបអង្កេតព្រហ្មទណ្ឌ រដ្ឋប្បវេណី ឬពន្ធដារ ដើម្បីគ្រប់គ្រង និងធានាស្ថិរភាពទ្រព្យសម្បត្តិរដ្ឋ ដែលមានតម្លៃមហាសាលរហូតដល់ទៅប្រមាណ​៩០០​ពាន់​លានដុល្លារ។ ប្រធានាធិបតីឥណ្ឌូនេស៊ី ត្រូវការកញ្ចប់ថវិកាដ៏ធំធេងនេះ ដើម្បីជំរុញគម្រោងអភិវឌ្ឍន៍ធំៗរបស់លោក ស្របពេលត្រូវរក្សាឱនភាពថវិកាជាតិកុំឱ្យធ្លាក់ចុះ។​​
ទោះជាយ៉ាងណាក៏ដោយ ជុំវិញការសង្ស័យទាំងនេះមន្ត្រីក្នុងក្រុមការងាររៀបចំច្បាប់ខាងលើបានចេញមុខច្រានចោល និងអះអាងថា ច្បាប់នេះធ្វើឡើងក្នុងគោលបំណងកសាងស្ថាប័នដ៏រឹងមាំមួយ ដើម្បីទាក់ទាញតែទុនស្របច្បាប់រយៈពេលវែងប៉ុណ្ណោះ ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍជាតិ។

ជាមួយគ្នានេះ លោក ពួបាយ៉ា យូឌី សេដេវ៉ា (Purbaya Yudhi Sadewa) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា អភ័យឯកសិទ្ធិផ្លូវច្បាប់នេះ គឺគ្របដណ្តប់តែលើប្រាក់ ដែលយកមកវិនិយោគក្នុងឯកសារបំណុលរបស់ស្ថាប័នស៊ើបអង្កេតព្រហ្មទណ្ឌ រដ្ឋប្បវេណី ឬពន្ធដារតែប៉ុណ្ណោះ។ វាមិនមែនជាខែលការពារអាជីវកម្ម ឬទ្រព្យសម្បត្តិផ្សេងទៀតរបស់វិនិយោគិន ដែលមានប្រភពស្រពេចស្រពិលនោះឡើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឥទ្ធិពលការទូតចិន កំពុងស្ទុះឡើង តើអាម៉េរិក កំពុងបាត់បង់អំណាចជាភាពជាមេដឹកនាំពិភពលោក ឬយ៉ាងណា?

នៅឆមាសទី១នៃឆ្នាំ២០២៦ សមិទ្ធផលការទូត នយោបាយ និង សេដ្ឋកិច្ចចិន គឺបានឈានដល់ចំណុចមួយដែលសូម្បីតែសហរដ្ឋអាម៉េរិក ក៏អាចប៉ាន់ប្រមាណខុសដែរ ។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ