សហភាពអឺរ៉ុប

អឺរ៉ុប ជំរុញឲ្យពលរដ្ឋត្រៀមខ្លួនទប់ទល់នឹងវិបត្តិឱ្យបានយ៉ាងហោចណាស់៣ថ្ងៃ ប៉ុន្តែពលរដ្ឋអឺរ៉ុបភាគច្រើនខ្វះលទ្ធភាព


ស្របពេលពិភពលោកមានការប្រែប្រួល និងប្រឈមនឹងការគំរាមកំហែងគ្រប់រូបភាព តាំងពីសង្គ្រាម ការវាយប្រហារតាមអ៊ីនធឺណិត រហូតដល់គ្រោះមហន្តរាយធម្មជាតិ សហភាពអឺរ៉ុប កំពុងជំរុញឱ្យពលរដ្ឋពង្រឹងភាពធន់ និងត្រៀមខ្លួនទប់ទល់នឹងវិបត្តិដោយខ្លួនឯងឱ្យបានយ៉ាងហោចណាស់រយៈពេល៧២ម៉ោង។ សារព័ត៌មាន Euronews បានរាយការណ៍ថា ទោះបីនេះជាគោលការណ៍ណែនាំរបស់សហភាពអឺរ៉ុបក្តី ប៉ុន្តែឧបសគ្គធំបំផុតនៅពេលនេះ គឺពលរដ្ឋអឺរ៉ុបភាគច្រើននៅមិនទាន់ត្រៀមខ្លួនបានគ្រប់គ្រាន់ ហើយជាច្រើនទៀតខ្វះលទ្ធភាពក្នុងការអនុវត្ត។
សហភាពអឺរ៉ុបជំរុញឲ្យពលរដ្ឋត្រៀបទប់ទល់នឹងវិបត្តិឱ្យបានយ៉ាងហោចណាស់៧២ម៉ោង
ដោយ

សហភាពអឺរ៉ុប កំពុងជំរុញឱ្យពលរដ្ឋត្រៀមខ្លួនទប់ទល់នឹងស្ថានភាពអាសន្នដោយខ្លួនឯងឱ្យបានយ៉ាងហោចណាស់ក្នុងរយៈពេលយ៉ាងតិច៧២ម៉ោង ឬ៣ថ្ងៃដំបូងនៃវិបត្តិ ដូចជាការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ឬដ្រូនលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងគ្រោះធម្មជាតិ ដែលធ្វើឱ្យរអាក់រអួលដល់ការដឹកជញ្ជូន និងទំនាក់ទំនង។ ប៉ុន្តែការស្ទង់មតិថ្មីបង្ហាញថា ពលរដ្ឋអឺរ៉ុបភាគច្រើននៅមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ ខណៈគ្រួសារមានជីវភាពខ្វះខាត និងងាយរងគ្រោះកំពុងប្រឈមនឹងឧបសគ្គផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ។

លោកស្រី ហាដចា ឡាប៊ិប (Hadja Lahbib) ស្នងការអឺរ៉ុបទទួលបន្ទុកការបង្ការ និងគ្រប់គ្រងវិបត្តិបានលើកឡើងថា គោលការណ៍នេះបានក្លាយជាស្តង់ដារទទួលស្គាល់ជាអន្តរជាតិ សម្រាប់ការត្រៀមបង្ការគ្រាអាសន្នតាមគ្រួសារ ដើម្បីកាត់បន្ថយសម្ពាធលើសេវាសង្គ្រោះបន្ទាន់របស់រដ្ឋ។
ផ្ទុយពីការលើកឡើងនេះ ការស្ទង់មតិរបស់សាកលវិទ្យាល័យឡាតវីរកឃើញថា មានពលរដ្ឋអឺរ៉ុបត្រឹមតែ ៨%ប៉ុណ្ណោះ ដែលយល់ថា ខ្លួនបានត្រៀមខ្លួនរួចរាល់ ខណៈ៤៤%ទៀត មានគម្រោងនឹងចាប់ផ្តើមត្រៀមខ្លួនក្នុងរយៈពេល៦ខែខាងមុខ។

យោងតាមសេចក្តីណែនាំរបស់គណៈកម្មការអឺរ៉ុប ពលរដ្ឋគួរមានស្បៀងអាហារ ទឹកស្អាត សាច់ប្រាក់ ថ្នាំពេទ្យ សម្ភារៈសង្គ្រោះបឋម ព្រមទាំងផែនការជម្លៀស និងជំនាញជាក់ស្តែង។ ទោះយ៉ាងណា ការស្ទង់មតិបង្ហាញថា សម្រាប់រយៈពេល៧២ម៉ោងមានអ្នកត្រៀមទឹកស្អាតគ្រប់គ្រាន់ត្រឹម៣១% អ្នកមានអាហារគ្រប់គ្រាន់៧១% ឧបករណ៍សង្គ្រោះបឋម៧៣% និងឧបករណ៍ទទួលព័ត៌មានដូចជាវិទ្យុប្រើថ្មមានត្រឹម៣៨% ប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើទីផ្សារអង្ករកម្ពុជា អាចរងសម្ពាធទេ ប្រសិនបើឥណ្ឌា បញ្ចេញអង្ករ ដែលផលិតលើសតម្រូវការទៅក្នុងទីផ្សារ?

កម្ពុជា ជាប្រទេសមួយ ដែលស្ថិតក្នុងចំណោមប្រទេសធំៗក្នុងពិភពលោក ដែលនាំចេញអង្ករបានច្រើនទៅកាន់ទីផ្សារអន្តរជាតិ។ អង្ករដែលកម្ពុជា នាំចេញភាគច្រើន …

មេដឹកនាំមីយ៉ាន់ម៉ា កំពុងពិចារណាឡើងវិញលើទំនាក់ទំនងជាមួយអាស៊ាន

ក្រោយអវត្តមានពីកិច្ចប្រជុំកំពូលអាស៊ានអស់រយៈពេលជាច្រើនឆ្នាំចាប់តាំងពីខែតុលា ឆ្នាំ២០២១ មក ពេលនេះលោក មីន អោងលាំង ប្រធានាធិបតីមីយ៉ាន់ម៉ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ