ទីផ្សារអង្ករ

តើទីផ្សារអង្ករកម្ពុជា អាចរងសម្ពាធទេ ប្រសិនបើឥណ្ឌា បញ្ចេញអង្ករ ដែលផលិតលើសតម្រូវការទៅក្នុងទីផ្សារ?


កម្ពុជា ជាប្រទេសមួយ ដែលស្ថិតក្នុងចំណោមប្រទេសធំៗក្នុងពិភពលោក ដែលនាំចេញអង្ករបានច្រើនទៅកាន់ទីផ្សារអន្តរជាតិ។ អង្ករដែលកម្ពុជា នាំចេញភាគច្រើន ជាប្រភេទអង្ករក្រអូប ខណៈបរិមាណនាំចេញនាពេលថ្មីៗនេះសម្រេចបានលទ្ធផលលើសពី១លានតោន។ ទោះជាបែបនេះក្ដី ក៏ក្ដីបារម្ភថ្មីមួយអាចកើតឡើង និងដាក់សម្ពាធលើបណ្ដាប្រទេសនាំចេញអង្ករដូចជាវៀតណាម ថៃ រួមទាំងកម្ពុជា ដែលជាគូប្រជែងផងដែរ ខណៈមកទល់ពេលនេះ ឥណ្ឌា ផលិតអង្ករលើសតម្រូវការក្នុងស្រុក ហើយអាចបញ្ចេញទៅទីផ្សារអន្តរជាតិ។
តើទីផ្សារអង្ករកម្ពុជា អាចរងសម្ពាធដែរទេ ប្រសិនបើឥណ្ឌា បញ្ចេញអង្ករផលិតលើសទៅទីផ្សារអន្តរជាតិ?
ដោយ

ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ប្រសិនបើផលិតកម្មអង្ករសរបស់ប្រទេសឥណ្ឌា ហក់ឡើងលើសតម្រូវការក្នុងស្រុក ហើយបញ្ចេញទៅកាន់ទីផ្សារអន្តរជាតិនោះនឹងអាចធ្វើឱ្យប៉ះពាល់ដល់តម្លៃអង្ករសរបស់ប្រទេសប្រកួតប្រជែងមួយចំនួន។

ទោះជាបែបនេះក្ដី តែអ្នកជំនាញរូបនេះបានលើកឡើងថា បញ្ហានេះទំនងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សារអង្កររបស់កម្ពុជា ដែលត្រូវនាំចេញនៅក្នុងឆ្នាំខាងមុខខ្លាំងពេកនោះទេ ខណៈអង្ករនាំចេញភាគច្រើនជាប្រភេទអង្ករក្រអូប ហើយបាតុភូត អែលនីញ៉ូ នៅតែជាក្ដីបារម្ភចំពោះសន្តិសុខស្បៀង និងតម្រូវការសម្រាប់បណ្ដាប្រទេសមួយចំនួន។

បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ស្តុកអង្កររបស់ប្រទេសឥណ្ឌា បានកើនដល់កម្រិតកំណត់ត្រាជាង៥៥លានតោន គិតត្រឹមថ្ងៃទី១ ខែតុលា ដែលច្រើនជាងគោលដៅស្តុកផ្លូវការជាង៤ដង ដែលធ្វើឱ្យបញ្ហាខ្វះទីតាំងសម្រាប់ស្តុកទុកកាន់តែធ្ងន់ធ្ងរ។ ការផ្គត់ផ្គង់អង្ករលើសលប់របស់ឥណ្ឌា ក៏កំពុងដាក់សម្ពាធលើបណ្ដាប្រទេសនាំចេញអង្ករដែលជាគូប្រជែងដូចជាថៃ និងវៀតណាមផងដែរ។

សូមរំលឹកថា កម្ពុជា បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយដោយនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានរហូតដល់ទៅជាង១លាន១ម៉ឺនតោនក្នុងរយៈពេលត្រឹមតែជាង៩ខែដើមឆ្នាំ២០២៦ ខណៈកាលពីឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករសរុបបានត្រឹមជាង៩៤ម៉ឺនតោនជាមួយចំណូលជាង៦០០លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ អង្ករកម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារជាង៦៦គោលដៅ ដោយតំបន់អាស៊ាន ទីផ្សារអឺរ៉ុប និងប្រទេសចិន ជាអ្នកស្រូបទាញធំជាងគេ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


តើតម្លៃមាសអាចធ្លាក់ចុះដល់៤,០០០ដុល្លារក្នុង១តម្លឹងទេ ក្រោយធ្លាក់ចុះជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃចុងក្រោយ?

តម្លៃហាងឆេងមាសនៅកម្ពុជា និងទីផ្សារអន្តរជាតិ បានបន្តធ្លាក់ចុះជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយនៅថ្ងៃទី១៩ ខែវិច្ឆិកា មាសត្រូវបានជួញ…

អឺរ៉ុប ជំរុញឲ្យពលរដ្ឋត្រៀមខ្លួនទប់ទល់នឹងវិបត្តិឱ្យបានយ៉ាងហោចណាស់៣ថ្ងៃ ប៉ុន្តែពលរដ្ឋអឺរ៉ុបភាគច្រើនខ្វះលទ្ធភាព

ស្របពេលពិភពលោកមានការប្រែប្រួល និងប្រឈមនឹងការគំរាមកំហែងគ្រប់រូបភាព តាំងពីសង្គ្រាម ការវាយប្រហារតាមអ៊ីនធឺណិត រហូតដល់គ្រោះមហន្តរាយធម្មជាតិ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ