វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា

ទោះក្នុងបរិបទកូវីដ១៩ ប៉ុន្ដែនិស្សិតនៃវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា នៅតែជំនះបញ្ចប់ការសិក្សាដោយជោគជ័យ


ការរាតត្បាតនៃកូវីដ-១៩ បានធ្វើឱ្យវិស័យអប់រំ ទូទាំងប្រទេសកម្ពុជា ត្រូវផ្លាស់ប្ដូរទម្រង់បង្រៀនទាំងស្រុងពីការបង្រៀនផ្ទាល់ក្នុងថ្នាក់រៀន ងាកមកបង្រៀនតាមប្រព័ន្ធអនឡាញវិញ។ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ មានសាលារៀនមួយចំនួន បានជួបបញ្ហាអំឡុងបង្រៀនតាមអនឡាញ ដោយសារតែនេះ គឺជាបរិបទថ្មីសម្រាប់សិស្សានុសិស្សនៅកម្ពុជា។ ប៉ុន្តែ សម្រាប់និស្សិតដែលសិក្សានៅសាលាវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា(AIB) វិបត្តិកូវីដ-១៩ មិនមែនជាឧបសគ្គនោះទេ ថែមទាំងបង្កើនឱកាសបន្ថែមឱ្យសិស្សនិស្សិតអាចស្វ័យសិក្សាដោយខ្លួនឯងផងដែរ។
និស្សិតនៃវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា
ដោយ

នៅក្នុងពិធីការពារសារណាកម្រិតថ្នាក់បរិញ្ញាបត្រជំនាន់ទី២ ឆ្នាំសិក្សា ២០២០-២០២១ នៅថ្ងៃទី៥ ខែវិច្ឆិកា លោកបណ្ឌិត ផុ​ន ណា​រិ​ន នាយក​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា​(AIB)​ បានលើកឡើងថា បើទោះបី អំឡុងវិបត្តិកូវីដ-១៩ ក្រសួងអប់រំ យុវជន​និងកីឡា បានផ្លាស់ប្ដូរកម្មវិធីសិក្សាតាមប្រព័ន្ធអនឡាញក៏ដោយចុះ សម្រាប់វិទ្យាស្ថាន AIB ការបង្រៀនតាមប្រព័ន្ធអនឡាញមិនមែនជាបញ្ហានោះទេ ហើយក៏មិនបានបង្កជាផលរំខាន​ដល់ដំណើរការសិក្សា​របស់និស្សិតឡើយ។ ផ្ទុយទៅវិញ អំឡុងការរៀនតាមប្រព័ន្ធអនឡាញ បានធ្វើឱ្យសិស្សនិស្សិតនៅវិទ្យាស្ថាន AIB កាន់តែមានភាពជោគជ័យក្នុងការសិក្សារៀនសូត្ររបស់ខ្លួន។

នាយក​វិទ្យាស្ថាន​ AIB ​លោកបណ្ឌិត ផុ​ន ណា​រិ​ន បានបង្ហាញពីមោទនភាពយ៉ាងខ្លាំងចំពោះភាពជោគជ័យរបស់និស្សិតនៃវិទ្យាស្ថាន AIB បើទោះបីរៀនតាមប្រព័ន្ធអនឡាញ ក៏ប៉ុន្តែនិស្សិតគ្រប់រូប បានយកចិត្តទុកដាក់រៀនសូត្រ និងប្រែក្លាយឱកាសនេះ ដើម្បី​សិក្សា​ស្រាវជ្រាវដោយខ្លួនឯងបន្ថែម រហូតទទួល​បាន​ភាពជោគជ័យ។ លោកបណ្ឌិត ផុន ណារិន បានគូសបញ្ជាក់ថា តាមរយៈការបង្ហាញស្នាដៃការពារសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនេះ លោកមានក្ដីរំពឹងយ៉ាងមុតមាំថា ក្រោយបញ្ចប់ការសិក្សានិស្សិតមានសម្ថតភាពគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងការងារក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

ជាមួយគ្នានោះ ក្រុមនិស្សិតនៃវិទ្យាស្ថាន AIB ដែលទើបបញ្ចប់ការធ្វើបទបង្ហាញរបស់ខ្លួន ក៏បានបង្ហាញពីភាពជោគជ័យរបស់ខ្លួនផងដែរ ក្រោយបញ្ចប់ការសិក្សានៅវិទ្យាស្ថាន AIB និងត្រៀមខ្លួន ដើម្បីចូលរួមប្រឡូកការងារ​ក្នុងវិស័យធនាគារ។ ដោយឡែក អំឡុងកូវីដ-១៩ សិស្សនិស្សិតត្រូវសិក្សាតាមប្រព័ន្ធអនឡាញ ក៏ពិតមែន ប៉ុន្ដពួកគេអះអាងថា មិនបានក្លាយជាឧបសគ្គរារាំង​ ដល់ការបញ្ចប់ការសិក្សារបស់​និស្សិតនៃវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដាឡើយ។

ដើម្បីឱ្យស្របតាមគោលការណ៍ របស់ក្រសួងអប់រំ យុវជននិងកីឡា វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា បានរៀបចំការបង្រៀន​តាមបែបគន្លងថ្មី​ ដូចជា ការរក្សាគម្លាត និងកំណត់ចំនួនសិស្សជាដើម។ សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជននិងកីឡា បានអនុញ្ញាតឱ្យសាលារៀនទាំងអស់ទូទាំងប្រទេស ដំណើរការបង្រៀនក្នុងថ្នាក់ឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដោយត្រូវអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល៕

None



អត្ថបទបន្ទាប់


ក្រោយតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ អ្នកជំនាញសេដ្ឋកិច្ច អំពាវនាវឲ្យរដ្ឋថៃជួយអន្តរាគមន៍បន្ថែម

អ្នកជំនាញផ្នែកសេដ្ឋកិច្ច នៅក្នុងប្រទេសថៃ បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់ខ្លួន ស្វែងរកមធ្យោបាយថ្មី ដើម្បីផ្ដល់ការឧបត្ថម្ភធនសម្រាប់តម្លៃប្រេងម៉ាស៊ូត…

ស្ថិតក្នុងបរិបទកូវីដ-១៩ ទីភ្នាក់ងារ USAID បានផ្ដល់ថវិកាប្រមាណជាង១៥ លានដុល្លារដល់កម្ពុជា

ស្តិតនៅក្នុងបរិបទនៃវិបត្តិនៃជំងឺកូវីដ-១៩ បានឆ្លងរីករាលដាលអូសបន្លាយជាង២ឆ្នាំកន្លងមកនេះ ឃើញថាកម្ពុជាបានចំណាយថវិកាជាច្រើននៅក្នុងការទប់ស្កា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ