អត្ថបទពាណិជ្ជកម្ម

អិលអូអិលស៊ី នឹងបន្ដដាក់ពង្រីកសេវា ឥណទានមាសកើនទ្រព្យ នៅគ្រប់សាខានៅត្រឹមឆ្នាំ2027


ភ្នំពេញថ្ងៃទី17 ខែមិថុនា ឆ្នាំ2027៖ សេវាហិរញ្ញវត្ថុ «ឥណទានមាសកើនទ្រព្យ» របស់ អិលអូអិលស៊ី កំពុងពង្រីកវិសាលភាពយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្ន ត្រូវបានដាក់ឱ្យដំណើរការនៅសាខាចំនួន 06 ហើយ។ ទន្ទឹមនឹងនេះ អិលអូអិលស៊ី គ្រោងបើកដំណើរការបន្ថែមពី 4 ទៅ 5 សាខាទៀតក្នុងខែនេះ មុននឹងពង្រីកសេវានេះ ឱ្យគ្របដណ្តប់នៅសាខាទាំង 83 ទូទាំងប្រទេស នៅត្រឹមឆ្នាំ2027។
អិលអូអិលស៊ី នឹងបន្ដដាក់ពង្រីកសេវា ឥណទានមាសកើនទ្រព្យ នៅគ្រប់សាខានៅត្រឹមឆ្នាំ2027
ដោយ
អំពី LOLC

អិលអូអិលស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុដំបូងគេ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលបាន​ដាក់ឱ្យប្រើប្រាស់​ផលិតផល «ឥណទានមាសកើនទ្រព្យ» ដោយអនុញ្ញាតឱ្យអតិថិជន​យកគ្រឿងមាស និងផ្លាកទីនមកដាក់ធានា ដើម្បីទទួល​បាន​សាច់ប្រាក់​យ៉ាងឆាប់រហ័ស និងងាយស្រួល ដោយមិនចាំបាច់លក់មាស ដែលជាទ្រព្យសម្បត្តិ ឬកេរអាករ​របស់ខ្លួន​នោះឡើយ។

ថ្លែងនៅក្នុងកម្មវិធីដាក់ដំណើរការផលិតផល «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការនៅសាខា​ខណ្ឌ៧មករា-សង្កាត់វាលវង់ រាជធានីភ្នំពេញកាលពីថ្ងៃទី 17 ខែមិថុនា ឆ្នាំ2026 លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ​ អិលអូអិលស៊ី​ បានអះអាងថា ការយកមាសមកដាក់ដើម្បីទទួលបានឥណទាន ពី អិលូអិលស៊ី អាចជាជម្រើសមួយប្រសើរជាងការលក់មាស ដែលពេលខ្លះអាច​នឹងខាតបង់តម្លៃ នៅពេល​ដែលមាស​ឡើងថ្លៃខ្ពស់នៅពេលអនាគត។ មិនតែប៉ុណ្ណោះ ចំពោះអត្រាការប្រាក់​សម្រាប់សេវា ឥណទានមាសកើនទ្រព្យ ទាបសមរម្យ និងមានភាពបត់បែន​ជាង​សេវាឥណទានផ្សេងៗទៀត។

ដោយមានបទពិសោធន៍ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុជាង30ឆ្នាំ រួមផ្សំជាមួយនឹងប្រព័ន្ធត្រួតពិនិត្យ និងទុកដាក់​មាស​យ៉ាងមាន​ប្រសិទ្ធភាពខ្ពស់ លោក សុខ វឿន អះអាងថា រាល់ការទុកដាក់មាស​របស់អតិថិជននៅ អិលអូអិលស៊ី គឺមានសុវត្ថិភាពខ្ពស់បំផុត មិនមានការបាត់បង់ ឬខូចខាតនោះឡើយ។

ដើម្បីស្នើសុំ ឥណទានមាសកើនទ្រព្យ តម្រូវឱ្យអតិជនជានីតិជនមានអាយុពី 18 ដល់ 65ឆ្នាំ និងមានអត្តសញ្ញាណប័ណ្ណ និង/ឬ លិខិតឆ្លងដែនសញ្ជាតិខ្មែរ។ ប្រភេទគ្រឿងមាសដែលអាចទទួលបានកម្ចី មានមាសដុំ កាក់មាស ឬគ្រឿងមាសផ្សេងៗ ដែលមានកម្រិតភាពសុទ្ធនៃមាសចាប់ពីទឹក 6.7 រហូតដល់ទឹក 10 (16 ការ៉ាត់ ដល់ 24 ការ៉ាត់) ហើយមាសត្រូវមានទម្ងន់យ៉ាងតិច 1ជី (3.75 ក្រាម) ក្នុងមួយគ្រឿងមាស។

ជាមួយនឹងដំណើរការងាយស្រួល និងការអនុម័តរហ័ស អតិថិជនអាចទទួលបាន​ប្រាក់ក្នុងរយៈពេលខ្លី​បំផុតត្រឹម ១៥ នាទី ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ ជាពិសេសសម្រាប់ទុនបង្វិលក្នុងអាជីវកម្ម។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 023 991 991/014 991 991/096 3 991 991/031 3 991 991៕




អត្ថបទបន្ទាប់


អ្នកជំនាញសង្កេតឃើញថា អាជ្ញាធរមួយចំនួនបានប្រើលេសបង្ក្រាប Scam Online និងទំនិញរត់ពន្ធពីថៃ ធ្វើហួសដែនសមត្ថកិច្ច ដែលគំរាមកំហែងដល់ពលរដ្ឋស្លូតត្រង់

ការអនុវត្តច្បាប់ត្រូវតែមានតម្លាភាព មិនមែនជាការឆ្លៀតឱកាសកេងចំណេញនោះទេ។ ក្រុមអ្នកជំនាញ និងមហាជនទូទៅបានសម្តែងការគាំទ្រ និងសាទរយ៉ាងខ្លាំងច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ