អត្ថបទពាណិជ្ជកម្ម

អិលអូអិលស៊ី អនុវត្តការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនៅតាមសាខាទូទាំងប្រទេស ដើម្បីគាំទ្របរិស្ថាន


នៅក្នុងយុគសម័យដែលអាជីវកម្មត្រូវដើរទន្ទឹមគ្នាជាមួយនឹងការទទួលខុសត្រូវចំពោះសង្គម និងបរិស្ថាន អិលអូអិលស៊ី បានបង្ហាញពីគំរូ ជោគជ័យមួយ ក្នុងការប្រែក្លាយ​ការយកចិត្តទុកដាក់ចំពោះបរិស្ថានទៅជាផល​ចំណេញផ្នែកសេដ្ឋកិច្ចយ៉ាងពិតប្រាកដ តាមរយៈការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធថាមពល​ពន្លឺព្រះអាទិត្យ ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន។
អិលអូអិលស៊ី អនុវត្តការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនៅតាមសាខាទូទាំងប្រទេស ដើម្បីគាំទ្របរិស្ថាន
ដោយ
អំពី LOLC

បន្ទាប់ពីបានដាក់ដំណើរការគម្រោងសាកល្បងដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (Solar System) នៅសាខាឧដុង្គ (ODG) កាលពីឆ្នាំ២០២៥ កន្លងទៅ លទ្ធផលជាក់ស្តែងបានបង្ហាញថា អិលអូអិលស៊ី អាចកាត់បន្ថយចំណាយលើប្រតិបត្តិការបាន លើសពី ៥០%។ លទ្ធផល​ដ៏គួរឱ្យកត់សម្គាល់នេះ មិនត្រឹមតែសបញ្ជាក់ពីប្រសិទ្ធភាព នៃការប្រើប្រាស់​ថាមពលកកើតឡើងវិញ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាជំរុញឱ្យ អិលអូអិលស៊ី សម្រេច ពង្រីក​គម្រោង​បៃតងនេះ​ទៅកាន់ សាខាផ្សេងៗទៀតទូទាំងប្រទេសផងដែរ។

គម្រោងនេះ ត្រូវបានបញ្ចូលជាផ្នែកមួយនៃយុទ្ធសាស្ត្រផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច (Environmental, Social and Governance: ESG) ដោយមានគោលបំណងកាត់​បន្ថយផល​ប៉ះពាល់​ទៅលើបរិស្ថាននិងកាត់​បន្ថយ​ចំណាយលើប្រតិបត្តិការ។

តាមរយៈគម្រោងនេះ អិលអូអិលស៊ី (ខេមបូឌា) បន្តបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុង​ការបញ្ចូល​គោលការណ៍ចីរភាពទៅក្នុងប្រតិបត្តិការអាជីវកម្ម ដោយផ្តោតលើការបង្កើតតម្លៃរយៈពេលវែង​សម្រាប់ភាគីពាក់ព័ន្ធ ការគាំទ្រគោលនយោបាយបរិស្ថានថ្នាក់ជាតិ និងអន្តរជាតិ និងការរួមចំណែក​យ៉ាងសកម្មក្នុងការកសាងអនាគតបៃតង និងប្រកបដោយចីរភាព។

គួរបញ្ជាក់ផងដែរថា ការវិនិយោគលើថាមពលស្អាតនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ ​ផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយដោយស្ថាប័ន និងក្រុមហ៊ុនឈានមុខជាច្រើននៅទូទាំងពិភពលោក ដើម្បីបង្កើត​តម្លៃរយៈពេលវែង​សម្រាប់ភាគីពាក់ព័ន្ធ និងធានាបាននូវការរីកចម្រើនប្រកបដោយចីរភាព។




អត្ថបទបន្ទាប់


តើឥណ្ឌូនេស៊ី ពិតជាបើកទ្វារទទួលលុយកខ្វក់ ដើម្បីកសាងជាតិ មែនឬ?

អ្នកវិភាគព្រមានថា សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុថ្មីមួយរបស់ប្រទេសឥណ្ឌូនេស៊ី អាចនឹងបង្កើតជាចន្លោះប្រហោងដ៏ធំ ដែលបើកឱកាសឱ្យកញ្ចប់មូលនិធិមានប្រភព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ