វិស័យចិញ្ចឹមសត្វ

តើទីផ្សារសាច់សត្វក្នុងស្រុកអាចជួបបញ្ហាប្រឈមទេ ក្រោយអាជ្ញាធរអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៥បន្ថែមទៀតអាចនាំចូល​សាច់បង្កកមកកាន់ទីផ្សារកម្ពុជា​?


​​ទីផ្សារសាច់សត្វនៅកម្ពុជា កន្លងមក តែងតែប្រឈមមុខនឹងបញ្ហាចម្បងៗដូចជាការធ្លាក់ចុះថ្លៃដោយសារការចិញ្ចឹមលើសតម្រូវការ និងការហូរចូលសាច់ខុសច្បាប់ពីក្រៅប្រទេស ដែលធ្វើឱ្យកសិករមួយចំនួនរងការខាតបង់រហូតឈានដល់ការបោះបង់មុខរបរជាដើម។ យ៉ាងណាមិញ នៅមួយរយៈចុងក្រោយនេះ ទីផ្សារសាច់សត្វក្នុងស្រុកហាក់មានភាពល្អប្រសើរ និងមានស្ថិរភាពតម្លៃឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការនានា ដើម្បីលើកកម្ពស់វិស័យចិញ្ចឹមសត្វ។
វិស័យចិញ្ចឹមសត្វ
ដោយ

ស្របពេលទីផ្សារសាច់សត្វមានភាពល្អប្រសើរ អាជ្ញាធរបានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៥បន្ថែមទៀតអាចនាំចូលសាច់បង្កកពីក្រៅប្រទេសចូលមកទីផ្សារកម្ពុជា ដែលបញ្ហានេះបានបង្កើតជាចម្ងល់ក្នុងរង្វង់អ្នកចិញ្ចឹមសត្វថា តើទីផ្សារសាច់ក្នុងស្រុកអាចនឹងជួបឧបសគ្គថ្មីដែរឬទេ នៅពេលមានការនាំចូលសាច់បង្កកបន្ថែមបែបនេះ?
លោក ហួត រ៉ាដេត ស្ថាបនិកក្រុមហ៊ុនសាច់ជ្រូកជាតិ យល់ឃើញថា ប្រសិនបើការនាំចូលសាច់បង្កកនោះធ្វើឡើងដោយស្របច្បាប់ ដើម្បីតែបំពេញតម្រូវការខ្វះខាតក្នុងទីផ្សារ គឺមិនមានអ្វីជាបញ្ហាប្រឈមចោទឡើងនោះទេ ហើយលោកជឿជាក់ថា ក្រសួងសាមីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងបរិមាណនាំចូលទាំងនោះ។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះយល់ឃើញថា ការផ្តល់សិទ្ធិឱ្យក្រុមហ៊ុនចំនួន៥អាចនាំចូលសាច់បង្កកកាលពីពេលថ្មីៗនេះ មិនមែនជាការគួរឱ្យព្រួយបារម្ភខ្លាំងពេកឡើយ ដោយសារលោកជឿជាក់ថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិទាំងនោះ នឹងមិនផ្តោតលើការនាំចូលសាច់ជ្រូកតែមួយមុខនោះទេ។
ជុំវិញបញ្ហានេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានគូសបញ្ជាក់ថា ការនាំចូលសាច់បង្កកស្របច្បាប់ និងស្របតាមតម្រូវការទីផ្សារមិនមានអ្វីគួរឱ្យបារម្ភនោះទេ។ សម្រាប់អ្នកជំនាញរូបនេះ សាច់បង្កកភាគច្រើនត្រូវបានគេយកទៅប្រើប្រាស់ធ្វើម្ហូបអាហារនៅតាមភោជនីយដ្ឋាន និងក្នុងពិធីធំៗ ខណៈពលរដ្ឋទូទៅតែងពេញនិយមប្រើប្រាស់សាច់ស្រស់ធ្វើជាម្ហូបអាហារប្រចាំថ្ងៃ។ បើតាមលោក ស្រ៊ុន ពៅ មកដល់ពេលនេះ ទីផ្សារជ្រូករស់នៅតាមកសិដ្ឋានមានតម្លៃប្រមាណ ១២,០០០រៀលក្នុង១គីឡូក្រាម ខណៈប្រភេទសាច់ផ្សេងទៀតដូចជាសាច់គោ និងសាច់មាន់ជាដើមនៅមានតម្លៃសមរម្យ និងមិនមានការខ្វះខាតសម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារនោះទេ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនាពេលថ្មីៗនេះបានកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍនាំចូលមុខទំនិញសាច់បង្កក ជំហានទី៧ ចំនួន៥ក្រុមហ៊ុនបន្ថែមទៀត៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


អ៊ីរ៉ង់ គ្រោងយកខ្សែកាបអ៊ីធឺណិតក្រោមបាតសមុទ្រហ័រម៉ូស ធ្វើជាអាវុធសេដ្ឋកិច្ចថ្មី

ការបិទច្រកសមុទ្រហ័រម៉ូសក្នុងអំឡុងពេលសង្គ្រាមកន្លងទៅបានធ្វើឱ្យប្រទេសអ៊ីរ៉ង់សម្លឹងឃើញសរសៃឈាមសេដ្ឋកិច្ច ដ៏សំខាន់មួយទៀតរបស់ពិភពលោក ដែលលាក់កំ…

ថៃ មានចេតនាអ្វីឱ្យពិតប្រាកដបានជាប៉ុនប៉ងចង់លុប MOU ឆ្នាំ២០០០ ជាមួយកម្ពុជា បន្ថែមទៀត?

បន្ទាប់ពីប្រកាសលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) ដែលថៃ ហៅថា MOU 44 ដែលជាក្របខណ្ឌដោះស្រាយតំបន់សមុទ្រត្រួត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ