វិស័យ SME

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អះអាងថា ការនាំចូលវត្ថុធាតុដើមមកដំឡើង ឬវេចខ្ចប់មិនអាចដាក់ជាផលិតផលខ្មែរបានឡើយ


ផលិតកម្មឧស្សាហកម្មនៅកម្ពុជា កំពុងបង្ហាញសម្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ស្របពេលដែលចរន្ត នៃការគាំទ្រផលិតផលជាតិ ពីសំណាក់ប្រជាពលរដ្ឋមានការកើនឡើងខ្លាំង។ យ៉ាងណាមិញ ក្នុងរង្វង់អាជីវកម្មបច្ចុប្បន្ន មានក្រុមហ៊ុនក្នុងស្រុកមួយចំនួនបានជ្រើសរើសគំរូអាជីវកម្មតាមរយៈការនាំចូលវត្ថុធាតុដើម ឬគ្រឿងបង្គុំពីបរទេសយកមកដំឡើង និងវេចខ្ចប់នៅក្នុងស្រុក​រួចចរាចរលក់នៅលើទីផ្សារជា«ផលិតផលខ្មែរ»។
វិស័យ SME
ដោយ

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា អាជីវកម្ម ដែលគ្រាន់តែនាំចូលវត្ថុធាតុដើមពីបរទេសមកដំឡើង ឬវេចខ្ចប់ធម្មតាមិនអាចដាក់ស្លាកសញ្ញាជា«ផលិតផលខ្មែរ»បានឡើយ ប្រសិនបើមិនបានឆ្លងកាត់ការវាយតម្លៃអំពីលក្ខខណ្ឌវិធានដើមកំណើតទំនិញ និងតម្លៃបន្ថែមគ្រប់គ្រាន់នោះទេ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ទំហំនៃតម្លៃបន្ថែមដែលច្បាប់ទទួលស្គាល់ គឺសំដៅទៅលើការប្រើប្រាស់គំនិតច្នៃប្រឌិត លក្ខណៈបច្ចេកទេស វត្ថុធាតុដើម ឬការប្រើប្រាស់កម្លាំងពលកម្មនៅក្នុងស្រុក ឱ្យស្របតាមកម្រិតភាគរយ ដែលបានកំណត់ដោយច្បាប់ជាធរមាន។

ជាមួយគ្នានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានចាត់ទុកអាជីវកម្ម ដែលនាំចូលគ្រឿងបង្គុំ ឬវត្ថុធាតុដើមពាក់កណ្តាលសម្រេចពីបរទេសយកមកដំឡើង និងវេចខ្ចប់នៅក្នុងស្រុករួចដាក់ស្លាកសញ្ញាថា ជា«ផលិតផលខ្មែរ» គឺជាគំរូអាជីវកម្មមួយដែលផ្តល់ផលចំណេញដល់សេដ្ឋកិច្ចដំណាក់កាលដំបូង តែវាបានបង្កជាក្តីបារម្ភចំពោះនិរន្តរភាពសេដ្ឋកិច្ចយូរអង្វែង។ អ្នកជំនាញរូបនេះពន្យល់ថា ទោះបីជាខ្សែច្រវាក់ផលិតកម្មប្រភេទនេះមិនបានប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកទាំងស្រុងក៏ដោយ តែដំណើរការដំឡើង ការវេចខ្ចប់ ការគ្រប់គ្រងគុណភាព និងការដឹកជញ្ជូន បានចូលរួមបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការផ្ទេរចំណេះដឹងនិងបច្ចេកវិទ្យា ព្រមទាំងរួមចំណែកដល់ចំណូលពន្ធដាររបស់រដ្ឋ។

តែយ៉ាងណាអ្នកជំនាញសេដ្ឋកិច្ចរូបនេះបានសង្កត់ធ្ងន់ថា គំរូអាជីវកម្មនេះអាចបណ្តាលឱ្យមានការលេចធ្លាយ ឬហូរចេញនៃប្រាក់ចំណេញភាគច្រើនទៅកាន់ក្រុមហ៊ុនមេនៅបរទេស ដោយសារបច្ចេកវិទ្យា និងគ្រឿងបង្គុំស្នូលមិនមែនជារបស់ខ្មែរ។ លើសពីនេះ វាក៏ខកខានក្នុងការបង្កើតកម្លាំងចលករតភ្ជាប់ទៅកាន់ខ្សែច្រវាក់តម្លៃក្នុងស្រុក ដូចជាវិស័យកសិកម្ម ឬសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាអ្នកផលិតវត្ថុធាតុដើមផងដែរ។ អ្វីដែលជាក្តីបារម្ភបំផុតនោះ គឺហានិភ័យនៃភាពមិនស្មោះត្រង់ផ្នែកម៉ាកសញ្ញា ដែលអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងធ្វើឱ្យតម្លៃ នៃពាក្យថា «ផលិតផលខ្មែរ» ត្រូវធ្លាក់ចុះនៅលើទីផ្សារ។

ជាការកត់សម្គាល់បើតាមការគូសបញ្ជាក់ពីក្រុមអ្នកជំនាញ មូលហេតុចម្បងដែលបណ្តាលឱ្យក្រុមហ៊ុនក្នុងស្រុកមួយចំនួននៅតែជ្រើសរើសយកការនាំចូលវត្ថុធាតុដើមពីខាងក្រៅជាជាងការប្រើប្រាស់ធនធានក្នុងស្រុក គឺដោយសារតែថ្លៃដើម នៃការផលិតក្នុងស្រុកនៅមានកម្រិតខ្ពស់ កម្រិតស្តង់ដា និងស្ថិរភាពនៃការផ្គត់ផ្គង់មិនទាន់ឆ្លើយតបបានតាមតម្រូវការ ព្រមទាំងកម្ពុជា នៅមានកង្វះខាតលើវិស័យឧស្សាហកម្មគាំទ្រ៕




អត្ថបទបន្ទាប់


តើការដោះលែងលោក កឹម សុខា បានបង្ហាញពីការបង្រួបបង្រួមជាតិ និងជួយស្តារមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិយ៉ាងណាដែរ?

ការទទួលបានសេរីភាពឡើងវិញរបស់អតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា កំពុងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ស្របពេលដែលពលរដ្ឋចង់ឃ…

Vietjet នឹងបើកដំណើរការផ្លូវហោះហើររវាងទីក្រុងហាណូយនិងទីក្រុងប្រាក ជំរុញដល់ការពង្រីកបណ្តាញហោះហើររបស់ខ្លួនទៅកាន់អឺរ៉ុប

ភ្នំពេញ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសដាក់ឱ្យដំណើរការផ្លូវហោះហើរថ្មីរបស់ខ្លួន គឺផ្លូវហោះហើរត្រង់រវា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ