វិស័យ SME

ឯកឧត្តម ហេង សុខគង់​ អះអាងថា អ្នកបច្ចេកទេសកំពុងមូរដៃអាវ​ពន្លឿននីតិវិធី​ជួយ SME


មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា ក្រុមការងារបច្ចេកទេសពាក់ព័ន្ធកំពុងមូរដៃអាវពន្លឿនការកែទម្រង់ និងសម្រួលនីតិវិធីស្មុគស្មាញនានា ដើម្បីជំរុញការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម (SME) ឱ្យបានលឿនរហ័ស ដោយគ្រោងនឹងដាក់ឱ្យដំណើរការផ្លូវការនៅចុងឆ្នាំ២០២៦ នេះ។ ការស្ទុះស្ទាពន្លឿនការងារនេះធ្វើឡើងដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាទៅនឹងបញ្ហាប្រឈមរបស់វិស័យឯកជន ស្របតាមបទបញ្ជា និងវិធានការវះកាត់ដ៏ស្រួចស្រាល់របស់រាជរដ្ឋាភិបាលកម្ពុជា។
វិស័យ SME
ដោយ

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា មន្រ្តីពាក់ព័ន្ធកំពុងមូរដៃអាវដើម្បីសម្រួលនីតិវិធីក្នុងការចុះបញ្ជីរបស់សហគ្រាសធុនតូច និងមធ្យម ឱ្យកាន់តែល្អប្រសើរជាងមុន។

បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ មកទល់ពេលនេះអ្នកបច្ចេកទេសកំពុងពន្លឿននីតិវិធីនានា ដើម្បីសម្រេចនូវយន្តការវះកាត់ថ្មីឱ្យចេញជារូបរាង ហើយអាចដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ ក្រោមក្ដីរំពឹងថា នឹងជួយបង្កភាពងាយស្រួលដល់ម្ចាស់អាជីវកម្មក្នុងការចុះបញ្ជីឱ្យបានឆាប់រហ័ស និងចំណាយពេលតិចជាងមុន។

យ៉ាងណាមិញឯកឧត្តម ហេង សុខគង់ បានគូសបញ្ជាក់ថា ទោះបីយន្តការថ្មីនឹងផ្ដល់ផលប្រយោជន៍ដល់ម្ចាស់អាជីវកម្មក៏ដោយ ក៏អ្នកប្រកបមុខរបរនៅក្នុងវិស័យនេះត្រូវតែអនុលោមភាពដោយពង្រឹងលើគុណភាពតាមស្តង់ដា ដើម្បីអាចប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ហេង សុខគង់ បានជំរុញដល់ម្ចាស់សហគ្រាសស្ថិតនៅក្រៅប្រព័ន្ធឱ្យចុះបញ្ជីចូលក្នុងប្រព័ន្ធ ព្រោះរដ្ឋាភិបាលកំពុងគិតគូរក្នុងការជួយគាំទ្រ និងផ្ដល់ការលើកលែងពិសេសដល់ SME ខណៈការយកពន្ធធ្វើឡើងតាមយន្តការនៃការរីកចម្រើនរបស់សហគ្រាសប៉ុណ្ណោះ។

សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីពេលថ្មីៗនេះបានប្រកាសដាក់ចេញនូវវិធានការវះកាត់យ៉ាងម៉ឺងម៉ាត់ ដោយបានណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវតែកែសម្រួល និងកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធីអន្តរក្រសួង ព្រមទាំងពន្លឿនការចុះបញ្ជីសហគ្រាសខ្នាតតូច និងមធ្យមឱ្យបានលឿន និងមានតម្លាភាពបំផុត ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងទាក់ទាញការវិនិយោគ។

វិធានការក្តៅ និងមានចរិតជាយុទ្ធសាស្ត្រនេះ ត្រូវបានសហគ្រិន និងសហគមន៍ធុរកិច្ចនៅកម្ពុជា វាយតម្លៃខ្ពស់ និងចាត់ទុកថា ជាកាតាលីករដ៏សំខាន់ក្នុងការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច កាត់បន្ថយបន្ទុកចំណាយរបស់ធុរជន និងជំរុញឱ្យវិស័យ SME ក្លាយជាសសរទ្រូងសេដ្ឋកិច្ចជាតិយ៉ាងពិតប្រាកដ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


​ការតវ៉ាទៅ UN គឺជាយុទ្ធសាស្ត្របន្សាបរបាយការណ៍បកអាក្រាតអំពើឈ្លានពាន និងជាល្បិចកលលាងក្អែលរបស់ទីក្រុងបាងកក

ប្រតិកម្មយ៉ាងឆោឡោរបស់រដ្ឋាភិបាលក្រុងបាងកក ក្នុងការដាក់ពាក្យតវ៉ាទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (UNOHCHR) ប្រឆា…

សមាគមអំបិលស្នើឱ្យប​ង្កើនការវិនិយោគលើការកែច្នៃអំបិលក្នុងស្រុក និងទប់ស្កាត់ការនាំចូល

អំបិលត្រូវបានចាត់ទុកជាផលិតផលយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការបំពេញតម្រូវការបរិភោគ និងប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ